មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

មេឈ្មួញឈើដ៍ធំ ប្រចាំនៅខេត្តសៀមរាប ឈ្មោះ ចាន់ណា ធ្វើសកម្មភាពដឹកជញ្ជូចឈើ ពីខេត្រព្រះវិហារ មកចែកចាយតាមដេប៉ូ ក្នុងក្រុង/ខេត្តសៀមរាប យ៉ាងអនាធិបតេយ្យបាន ដោយអាងខ្នងលោក ម៉ុង ប៊ុនលីម មេរដ្ខបាលព្រៃឈើខេត្ត

ចេញផ្សាយថ្ងៃ សុក្រ ១២រោជ ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយា
ល័យនិពន្ធ 097 777 6000

ថ្មីៗនេះ មានសេចក្ដីរាយការណ៍ថា ៖ ក្នុងរយៈ​ពេល​ប៉ុន្មានខែ​នេះ មេឈ្មួញរកស៊ី ដឹកជញ្ជូនឈើដុះស្លែម្នាក់ ប្រចាំខេត្តសៀមរាប ​ដែរគេស្គាល់យ៉ាងច្បាស់ថា ឈ្មោះ ចាន់ណា បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ ពីខេត្តព្រះវិហារ យកមកស្ដុកនៅចំណុច ផ្ទះក្រហម ហំព័ទ្ធស័ង្កសី​ ស្ថិតក្នុងស្រុកស្វាយលើ ព្រំប្រទល់​ ខេត្តព្រវិហារ នឹង ខេត្តសៀមរាប ​ហើយដឹកបន្ត មកចែកចាយ ​តាម​ដេប៉ូ​ ក្នុង​ក្រុង​សៀមរាប យ៉ាងពេញបន្ទុក ញ័រអស់ដី នណាៗ ក៍គេឃើញ ក៍គេដឹងដែរ ដោយឡែកលោក ម៉ុង ប៊ុន​លីម មេរដ្ឋបាលព្រៃឈើខេត្ត ដែលធ្លាប់ល្បីខាង បង្ក្រាបបទ
ល្មើស កន្លងមកនេះ បែជាសម្ងំដេកលង់លក់ យ៉ាងសុខស្រួល ដោយសាតែត្រូវថ្នាំសណ្ដំ របស់មេឈ្មួញ ដ៍មហិមានេះ។

ប្រភពច្បាស់ការ​ ពីមន្ត្រីយោធាមួយរូប ក៍បានឲ្យដឹងផងដែរថា ឈើទាំងនេះ ក្រៅពីមេឈ្មួញ ឈ្មោះ ចាន់ណា ដឹកជញ្ជូន​ដោយផ្ទាល់ ក៍នៅមានឈ្មួញ ២នាក់ទៀត ឈ្មោះ ឌី នឹងឈ្មោះ ឡី ធ្វើការដឹកជញ្ជូនឈើ ពីខេត្តព្រះវិហារ ចេញពីតាកឹង ឆ្លងកាត់ដែនជម្រកបរិស្ថានភ្នំគូលែន បានយ៉ាងរលូន គ្មានសមត្ថកិច្ច ឬជំនាញពាក់
ព័ន្ធណា ហ៊ានរំខាងនោះទេ ជាពិសេសគឺ លោក ម៉ុង ប៉ុនលីម ព្រោះគេដឹងថា ឈើនេះ ដឹកមកលក់ឲ្យមេឈ្មួញធំ ឈ្មោះ ចាន់ណា ប្រចាំនៅខេត្តសៀមរាប?។

ព្រោះតែភាពមិនប្រក្រតី ខាងលើនេះហើយ លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្តសៀមរាប បច្ចុប្បន្ន ត្រូវបាន​មជ្ឈដ្ឋាន​នានា​ រិះគន់ថា៖ ព្រោះតែផលប្រយោជន៍ នឹងដោយសា តែដុល្លារ បាំងភ្នែក ទើបធ្វើឲ្យនាយខណ្ឌរូបនេះ ដែរធ្លាប់តែល្បី ខាងបង្ក្រាប ឥឡូវប្រែក្លាយមក ជាមន្ត្រីអសមត្ថភាព មិន​យកចិត្តទុកដាក់ លើការ​បង្ក្រាប​បទល្មើស ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ របស់មេឈ្មួញ ពី​បណ្ដា​ខេត្ត​នានា ​ចូល​ក្រុង​សៀមរាប យ៉ាង​ពេញបន្ទុក​នេះទៅវិញ​។

ប្រភពបានបន្តរិះគន់ថា ជាងទៅទៀត លោក ម៉ុង ប៊ុន​លីម កំពុង​ប្រើ​អំណាច​ និង​តួនាទី​ ដើម្បី​ប្រមូល​លុយ​ ពីបទ​ល្មើស​ព្រៃឈើ​ យ៉ាង​សុខ​ស្រួល ហើយ​ការដែល​លោក ម៉ុង ប៊ុន​លីម ហ៊ាន​ធ្វើ​អ្វីៗ​ តាម​អំពើ​ចិត្ត​ ដោយអាងខ្នងបង្អែក លោក ឃឹម ប៊ុនស៊ុង អភិបាលខេត្ត ជាអ្នក​បើកភ្លើងខៀវ ផងដែរ​ហើយ ទើប​អ្វីៗ ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​បែបនេះ។

ជុំវិញបញ្ហានេះ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ តូចតាច​ក្នុងខេត្ត ក៍ដូចជា​មន្ត្រី​ មន្ទីរ​កសិកម្ម​ ខេត្តសៀមរាប មួយចំនួន​ បានខ្សឹក​ឲ្យ​ CSN យើងដឹងថា ឈ្មួញ​ឈ្មោះ ចាន់ណា គឺជា​ឈ្មួញ​ដ៍ល្បីល្បាញ​ ខាង​រកស៊ី​ដឹកជញ្ជូន​ឈើ​ ពី​ ខេត្តព្រះវិហារ ចូលមក​ចែកចាយ​ ក្នុង​ក្រុង​សៀមរាប ជា​យូរ​ឆ្នាំមកហើយ​ ដោយអាងខ្នងបង្អែក លោក ម៉ុង ប៉ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត?។

ការដែល​លោក ម៉ុង ប៊ុន​លីម មិន​ចាត់វិធានការ​បង្ក្រាប​ ស​កម្ម​ភាព​ របស់​ឈ្មួញ​ ឈ្មោះ ចាន់ណា ត្រូវបាន​មន្ត្រី​ មន្ទីរ​កសិកម្ម​ ខេត្តសៀមរាប មួយចំនួន លើកឡើងថា៖ ដោយសារ​លោក ម៉ុង ប៊ុន​លីម ចាត់ទុក​សកម្មភាព​ ដឹកជញ្ជូន​ឈើ​ របស់​ឈ្មួញ​រូបនេះ​ ជា​ប្រភព​ចំណូល​ របស់ខ្លួន​។ ហើយចំណែក​លោក ឃឹម ប៊ុនស៊ុង ​អភិបាលខេត្តសៀមរាប ក៍ទំនងជា​ ទទួលបាន​ផលប្រយោជន៍​ ពី​ឈ្មួញ​ ឈ្មោះ ចាន់ណា ជាប្រចាំ​ផងដែរហើយ ទើប​បណ្ដោយ​ ឲ្យ​ឈ្មួញ​រូបនេះ​ បន្ត​ប្រព្រឹត្ត​បទល្មើស ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ ស្រេច​តែ​អំពើ​ចិត្ត បើទោះបី​ត្រូវ​ប្រឈម​ នឹង​ការរិះគន់​យ៉ាងណាក៍ដោយ​។

 

បើតាមប្រភព ​ដែល​ស្និទ្ធ​នឹង​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្តសៀមរាប បាន​បង្ហើប ឲ្យ​ដឹងថា ការដែល​ឈ្មួញ​ឈ្មោះ ចាន់ណា ហ៊ាន​ធ្វើ​អ្វីៗ​ តាម​អំពើ​ចិត្ត គឺ​ដោយសារ​ អាង​មាន​លោក ម៉ុង ប៊ុន​លីម និង​លោក ឃឹម ប៊ុនស៊ុង អភិបាលខេត្ត ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ដូច្នេះហើយ ក៍មានការអំពាវនាវ ដល់​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ ក្រសួងកសិកម្ម ក៍ដូចជា​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​ នៃ​ក្រសួងកសិកម្ម មេត្តាដាក់ការស៊ើបអង្កេត ទៅលើលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ជាបន្ទាន់ផង មិនគួរ​មើលរំលង​ អំពើពុករលួយ​ និង​ភាព​អសកម្ម​ របស់លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្តសៀមរាប នេះទេ​។

ដោយហេតុថា ទាល់តែ​មានការ​ឃុបឃិត ​បើកដៃ​ពី​សំណាក់​លោក ម៉ុង ប៊ុន​លីម ទើប​ឈ្មួញ​ឈ្មោះ ចាន់ណា អាច​បន្តសកម្មភាព ​ដឹកជញ្ជូន​ឈើ​ ពី​​ខេត្តព្រះវិហារ ចូល​ក្រុង​សៀមរាប យ៉ាង​អនាធិបតេយ្យ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ ជា​ប្រព័ន្ធ​ទេនោះ គឺ​មេឈ្មួញ ឈ្មោះ ចាន់ណា ត្រូវ​ប្រឈម​ នឹង​ការបង្ក្រាប ​ពីសំណាក់លោក ម៉ុង ប៉ុនលីម ជា​យូរ​មកហើយ​ មិនអាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ យ៉ាង​អនាធិបតេយ្យ​ ដូច​សព្វថ្ងៃនេះបាន​ទេ​។

តែទោះជាយ៉ាងណា ជុំវិញការលើកឡើង នឹងចោទប្រកាន់ខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបំភ្លឺ ពីលោក ម៉ុង ប៉ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ក៍ដូចលោក ឃឹម ប៊ុនស៊ុង អភិបាល ខេត្តសៀមរាប ពាក់ព័ន្ធការដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ ចូលមកចែកចាយ ក្នុងខេត្តសៀមរាបបានទេ នៅថ្ងៃនេះ ដោយសារពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់
លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ យកព័ត៌មាន CSN

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000

Share on Facebook