លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅតែបន្តរក្សាភាពស្ងៀមស្ងាត់ បណ្ដោយឲ្យឈ្មួញឈើ តាំង អៀង កាប់នឹងដឹកជញ្ជូនឈើពេញបន្ទុក

ចេញផ្សាយថ្ងៃ អាទិត្យ ១៤រោជ ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយា
ល័យនិពន្ធ 097 777 6000

លោកអភិបាល ​ខេត្តពោ​ធិ៍សាត់ លោក ម៉ៅ​ ធនិន ត្រូវបានមហាជន រិះគន់ថា កំពុងរក្សា​ភាពស្ងៀមស្ងា​ត់ មិនចាត់​វិធានការប​ង្ក្រាប​ និងទប់ស្កា​ត់ បទ​ល្មើសព្រៃឈើ​ ឲ្យមានប្រសិទ្ធ ស្របទៅតាម​បទបញ្ជា លេ​ខ០០២ ​របស់រាជរ​ដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បើតាម​ប្រភព ពី​មន្ត្រី​ ​មន្ទីរ​កសិកម្ម​ ខេត្តពោធិ៍សាត់ មួយរូប បាន​ខ្សឹបឲ្យ​ដឹងថា៖ ការដែល​ឈ្មួញ​អាច​ ដឹកជញ្ជូន​ឈើ​ ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​គគ្រឹកគគ្រេង​ គឺមាន​ការឃុបឃិត ​បើកដៃ​ ពី​សំណាក់​លោក ឡាយ វិសិដ្ឋ  ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្តពោធិ៍សាត់ និង​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្តពោធិ៍សាត់ ដែល​ល្បីល្បាញ ​ខាង​ពុករលួយ​ ផងដែរ ។

លើស​នេះ​ទៅទៀត ​ការដែល​ឈ្មួញ ​អាច​ចូល​កាប់​ឈើ ​ហើយ​ដឹកជញ្ជូន​ឈើ​ ចេញពី​តំបន់​ ព្រៃ​ការពារ​ និង​តំបន់​ព្រៃ​អភិរក្ស​ ក្នុងស្រុក​វាលវែង ក៍ដូចជា​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺមាន​ការឃុបឃិត ​បើកដៃ​ ពី​សំណាក់​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន ​ខេត្តពោធិ៍សាត់​។ មានន័យថា​ ករណី​ឈ្មួញ​ ឈ្មោះ តាំង អៀង និង​ឈ្មួញ​ច្រើន​នាក់​ទៀត​ អាច​បន្តសកម្មភាព ​ដឹកជញ្ជូន​ឈើ​ ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​ពេញបន្ទុកនេះ ​គឺមាន​ការឃុបឃិត​ បើកដៃ​ ពី​សំណាក់​ មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។

ហើយក្នុងនោះ​ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៍ត្រូវ​មជ្ឈដ្ឋាន​នានា​ សង្ស័យថា​ ទទួលបាន​ផលប្រយោជន៍​ យ៉ាងច្រើន ​ពីបទ​ល្មើស​ព្រៃឈើ​ផងដែរ ទើប​លោក ម៉ៅ ធនិន បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​ ក្នុង​ខេត្តពោធិ៍សាត់ រាលដាល ​កាន់តែខ្លាំង ​ហើយ​មិន​ខ្វល់​ ពី​ការរិះគន់​ អ្វី​ទាំងអស់។

ប្រភពពី​ប្រជាពលរដ្ឋ​ រស់នៅក្នុង ​ឃុំ​អន្លង់​រាប និង​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ ឈ្មួញ​ឈ្មោះ តាំង អៀង និង​ឈ្មួញ​ច្រើន​នាក់​ទៀត​ កំពុង​បន្តសកម្មភាព​ កាប់​ឈើ ដឹកជញ្ជូន​ឈើ ​ចេញពី​តំបន់​ ដែនជម្រកសត្វព្រៃ ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស ​ជួរ​ភ្នំក្រវាញ​ ភាគ​កណ្ដាល យ៉ាង​ពេញបន្ទុក ​ដដែល​។ ចំណែក​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ ដោយ​មិន​ចាត់វិធានការ​បង្ក្រាប ​និង​ទប់ស្កាត់​ បទល្មើស​ព្រៃឈើ​ ឲ្យ​ស្របទៅតាម​បទបញ្ជា ​លេខ​០០២ របស់​រាជរដ្ឋាភិ
បាល​នោះទេ​។

ទន្ទឹមនឹងនេះ​ ប្រភពពី​មន្ត្រី​បំរើការ នៅក្នុង​សាលាខេត្ត​ពោធិ៍សាត់ មួយចំនួន​ ក៍បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន មាន​ឈ្មួញ​រកស៊ី​ ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ខ្លះ​ បាន​យកឈ្មោះ​ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ទៅប្រើ​ប្រាស់​ ដើម្បី​បន្តសកម្មភាព​ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​រលូន​។

ដោយឡែក ប្រភពពី​មន្ត្រី​អង្គការ​ ក្រៅ​រដ្ឋ​ភិ​បាល ​និង​សកម្មជន​ព្រៃឈើ​ ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ ក្រុម​ឈ្មួញ​ច្រើន​នាក់​ បាន​កាប់​ឈើ នឹង​ដឹកជញ្ជូន​ឈើ​ ចេញពី​តំបន់​ដែនជម្រក សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែនជម្រកសត្វព្រៃ ​ភ្នំ​សំ​កុស និង​ តំបន់​អភិរក្ស​ ជួរ​ភ្នំក្រវាញ​ ភាគ​កណ្ដាល ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ហើយក្រុមមន្ត្រី​ អង្គការក្រៅរដ្ឋាភិបាល​ បាន​កត់សម្គាល់ថា ករណី​សមត្ថកិច្ច ​អាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ សហការ​ជាមួយ ​សមត្ថកិច្ច​អាវុធហត្ថ​ ខេត្តពោធិ៍សាត់ ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ក្នុងស្រុក​វាលវែង និង ​ស្រុក​ភ្នំក្រវាញ នាពេល​កន្លងមក​ គឺជា​រឿង​ឥតន័យ​។

ជាក់ស្ដែង​ ករណីខ្លះ​ សមត្ថកិច្ច​អាវុធហត្ថ​ បង្ក្រាបបាន​រថយន្ត​ និង​គោយន្ត​ ដឹកឈើ​ខុសច្បាប់​ រាប់សិប​គ្រឿង ​ហើយ​ប្រគល់​ ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ចាត់ការ​តាម​នីតិវិធី ក៍ប៉ុន្តែ​ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ដោះលែង​រថយន្ត ​និង​គោយន្ត​ ដឹកឈើ​ទាំងនោះ​វិញ​ ដើម្បី​ជា​ថ្នូរ​ នឹង​ផលប្រយោជន៍​។

 

តែទោះយ៉ាងណា ជុំវិញបញ្ហានេះ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីមន្ត្រីពាក់ព័ន្ធ ខាងលើ ក៍ដូចលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានទេ នៅថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិ
យាល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនបាន រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ យកព័ត៌មាន

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author