ចេញផ្សាយថ្ងៃ សៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000
ច្រកគីឡូ១៣ ហៅ { ច្រកភ្នំដី } ស្ថិតក្នុងស្រុសំពៅលូន ខេត្តបាត់ដំបង ប្រកាសដាក់ ទៅជាច្រកទ្វារអន្តរជាតិ មិនទាន់បសនប៉ុន្មានផង ក៍លិចឭកើតមាន អំពើពុករលួយ ទៅហើយ ដូចជាថ្មីៗ កាលពីថ្ងៃទី១៤ ខែកញ្ញា ២០១៨ នេះ អង្គភាពយើង បានចុះទៅដល់ទីនេះ ក៍ទទួលបានការការត្អូញត្អែរ ពីបងប្អូនអាជីវករ រកស៊ីដឹកបន្លែ ផ្លែឈើ នឹងត្រី តាមរទេះ ពីផ្សារខៅឌីន នៃទឹកដីថៃ បាននាំគ្នា រៀបរាប់ប្រាប់ អង្គភាព CSN យើងយ៉ាង ដូច្នេះថា៖ បច្ចុប្បន្ន ពួកគាត់ពិបាក រកចំណេញណាស់ ដោយសាតែ លោក លីណា ហ្សាណូ ប្រើអំណាចបញ្ជា ឲ្យកូនចៅក្រោមឱវាទ របស់ខ្លួន គាបជំរិតយកលុយពីពួកគាត់ ច្រើនឡើងៗ ហួសហេតុពេក? ។
អាជីវករ ក៍កម្មករអូសរទេះ បានឲ្យដឹងថា ពួកគាត់ត្រូវបានក្រុមមន្ត្រី នគរបាលអន្តោប្រវេសន៍ ក្រោមការគ្រប់គ្រង របស់លោក លីណា ហ្សាណូ បង្ខំទារប្រាក់ ពីពួកគាត់ ចំនួន ២ម៉ឺនរៀល ក្នុងមួយរទេះ ។ ហើយសូម្បីតែ កម្មករអូសរទេះ ដឹកបន្លែ ផែឈើ បន្តិចបន្ទួច ក៍ត្រូវបានមន្ត្រីនគរបាល អន្តោប្រវេសន៍ ឈប្រចាំការ នៅច្រកខាងលើនោះ គាបយកប្រាក់ គ្មានអោយចន្លោះ មួយរទេះណាឡើយ? ទង្វើបែបនេះ គឺកំពុងផ្ទុយនឹងច្បាប់ ដែលបានកំណត់ មិនឲ្យមន្ត្រី ឬសមត្ថកិច្ច ណាម្នាក់ យកលុយ ពីកម្មកអូសរទេ នោះហើយ។
គួរបញ្ជាក់ផងដែរថា ច្រកខាងលើនេះ ពីមុនគឺជាច្រកទ្វារតំបន់ ហើយច្រកមួយនេះ ទើបតែប្រកាស ដាក់ឲ្យក្លាយ ទៅជាច្រកទ្វាអន្តរជាតិ គីឡូ១៣ ។ ហើយ ក៍ជាច្រកមួយ ជាប់នឹងខ្សែបន្ទាត់ព្រំដែន កម្ពុជា& ថៃ ត្រង់ស្រុកខ្លងហាត ខេត្តស្រះកែវ សម្រាប់ឲ្យប្រជាពលរដ្ឋ ទាំងសងខាង ដឹកទំនិញ និងកសិផល ចេញចូលទៅវិញទៅមក រវាងប្រទេសទាំង២ កម្ពុជា- ថៃ ស្របពេលដែលច្រកទ្វាអន្តរជាតិ ត្រូវបានបង្កើតឡើង ក៍បានផ្លាស់ប្ដូរ ពីនគរបានការពារព្រំដែន ដោយដាក់នគរបាលអន្តោប្រវេសន៍ មកជំនួសវិញ ដើម្បីត្រួតពិនិត្យ ទៅលើជនអន្តោប្រវេសន៍ នឹងពលរដ្ឋលួចឆ្លងដែន ខុសច្បាប់ ពិសេស គឺការផ្តលលិខិតឆ្លងដែន ស្របច្បាប់ដល់ពលករឆ្លងដែន ទៅបម្រើការនៅប្រទេសថៃ មិនមែនឲ្យទៅពិនិត្យ ទំនិញតាមរទេះ យកលុយឡើយ ។
ទម្ទឹមនឹងនេះ ប្រជាពលរដ្ឋ ក៍ដូចអាជីវករ រកស៊ីដឹកបន្លែផ្លែឈើ ចេញចូលច្រកខាងលើ បាននាំគ្នាលើកឡើង នឹងរិះគន់ ទៅលើលោក លីណា ហ្សាណូ ថា កំពុងដឹកនាំ មន្ត្រីក្រោមឱវាទ អនុវត្តន៍ផ្ទុយ ពីច្បាប់ នឹងតួនាទីរបស់ខ្លួន យកអំណាចទៅ ប្រព្រឹត្តអំពើពុករលួយ ទាំងងងើល សកម្មភាពបែបនេះ ពលរដ្ឋខ្លះ និយាយបែបល្ងង់ៗថា ប៉ូលីសទាញច្រវ៉ាក់ ជំរិតយកលុយ ពីពួកគាត់ ដែលជាកម្មក អូសរទេះ ដឹកបន្លែផ្លែឈើ និងពងមាន់ ជាពិសេសទំនិញ ចេញពីប្រទេសថៃ ចូលមកកម្ពុជា គ្មានចន្លោះ មួយរទេះណា?។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ ស្ត្រីអាជីវករម្នាក់ ដែរជាអ្នករកសុី ដឹកបន្លែ ផ្លែឈើបន្តិចបន្ទួច ពីផ្សារខៅឌិន ប្រទេសថៃ មកដីខ្មែរ ត្អូញត្អែរថា គាត់ត្រូវបានប៉ូលីស ទាញច្រវ៉ាក់ នៅច្រកទ្វារអន្តរជាតិ គីឡូ១៣ កាក់ទាលុយរាល់ពេល ហើយទាច្រើនៗ ទៀតផង បើទោះបី គាត់បានអង្វរថា មិនសូវចំណេញ យ៉ាងណាក៍ដោយ ក៍ប៉ូលីសអន្តោប្រវេសន៍ នៅតែគាបយកលុយ គ្មានការយោគយល់ឡើយ ពួកគេធ្វើសកម្មភាពបែបនេះគ្រប់រទេះ ដឹកទំនិញទាំងអស់ ក្នុងមួយថ្ងៃៗ រាប់រយរទេះ ដែលចេញចូលដឹកទំនិញ គឺត្រូវគេគាបទាលុយទាំងអស់? ។ ហើយគាត់ឆ្ងល់ បានសួរថា៖ តើច្បាប់របស់អង្គភាពនេះ តម្រូវអោយយកលុយបែបនេះ ឬយ៉ាងណា? ។
ពាក់ព័ន្ធបញ្ហានេះ លោក លីណា ហ្សាណូ នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ ប្រចាំច្រកគីឡូ១៣ ហៅ { ច្រកភ្នំដី } អង្គភាពយើង មិនអាចស្វែងរក សុំការបំភ្លឺបានទេ នៅថ្ងៃនេះ ដោយមិនមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង សង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ ពីលោក កូណាគ្រី ហ្សាណូ នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារគីឡូ១៣ នូវរាល់ម៉ោងធ្វើការ ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី បើគិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យ និពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនបាន រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ
អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000
















