ទីតាំងល្បែងស៊ីសងបាញ់អាប៉ោង នៅក្នុងសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា កំពុងរីករាលដាល មិនគួរលោក ឃួង ស្រេង អភបាលរាជធានីភ្នំពេញ មើលរំលងទេ.!

ចេញផ្សាយថ្ងៃ អង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

ភ្នំពេញ៖ ល្បែងស៊ីសងគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន កើតមានដូចផ្សិត គេពុំទាន់ឃើញ អាជ្ញាធរ ក៍ដូចសមត្ថកិច្ច ជាពិសេសលោក ឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញ ធ្វើការបង្ក្រាប ទៅតាមបទបញ្ជា របស់ក្រសួងមហាផ្ទៃ​ ពាក់ព័ន្ធ ទៅនឹង ភូមិ/ឃុំ មានសុវត្តិភាព ឲ្យបាន ១០០% នូវឡើយទេ ។

 

ជាក់ស្ដែង​ ទីតាំងបាញ់អាប៉ោង​ មួយកន្លែង ស្ថិតនៅក្រុមទី១១ ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បេីកលេង ជារៀងរាល់ថ្ងៃ ជាយូមកហើយ គេមិនជឿថា លោកនាយប៉ុស្តិ៍ សង្កាត់រដ្ឋបាល បឹងសាឡាង នឹងលោក អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក មិនដឹងពីសកម្មភាព ល្បែងស៊ីសង​ នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន គ្រប់គ្រងនោះទេ ទាំងនេះហើយ ដែរធ្វើឲ្យមហាជន ដាក់ការសង្ស័យថា៖ លោកនាយប៉ុស្ដិ៍ នឹងលោកអធិការ រក្សាភាពស្ងាត់ស្ងៀម មិនបង្ក្រាប ព្រោះតែប្រយោជន៍ ។

 

បើតាមប្រភព ពីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំង ល្បែងស៊ីសង ខាងលើ បានឲ្យដឹងថា៖ មួយថ្ងៃៗ មានអ្នកញៀន នឹងអាចោរជើងមួយនេះ ចេញចូលលេង យ៉ាងគគ្រឹកគ្រេង មានការផ្នាល់ចាក់ម្ដងៗ រ៉ាប់លានរៀល មានអ្នកខ្លះ បញ្ចាំខ្សែក ខ្សែដៃ នឹងមានអ្នកខ្លះទៀត បញ្ចាំម៉ូតូផងដែរ មិនដែរឃើញ មានអាជ្ញាធរ ក៍ដូចសមត្ថកិច្ចណា មករំខានសោះ តែផ្ទុយទៅវិញ គេឃេីញ មានតែ មន្ត្រីនគរបាល បឹងសាឡាង ២នាក់ មិនស្គាល់ឈ្មោះ និង អាវុធហត្ថម្នាក់ តែងតែចេញចូល កន្លែងទីតាំង ល្បែងខាងលើនេះ ជាញឹកញាប់ តែឃើញទីតាំងល្បែង ខាងងលើនេះ នៅតែដំណើការ យ៉ាងរលូនដដែរ។

 

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធករណី ល្បែងស៊ីសងខុសច្បាប់ ខាងលើ ខណ: អ្នកព័ត៌មាន យើង ចុះទៅថតផ្ដិត យករូបភាព ទីតាំងល្បែងស៊ីសង នឹងធ្វើការសាកសួរ ព័ត៌មានមួយចំនួន ខាងលើនេះ ក៍មានប្រតិកម្ម ពីមេបនល្បែង ខុសច្បាប់ បានចេញមកអួតអាង ដូច្នេះថា៖ រូបគេមុនបើកលេង គឹបានគិតគូរ រួចរាល់ហើយ គឺគេក៍មិនខ្លាចចាប់ចង ពីសំណាក់អស់លោក សមត្ថកិច្ចណានោះទេ បើចង់ដឹង សួរទៅមេប៉ុស្ដិ៍ទៅ?។

 

ទោះយ៉ាងណានោះ ពាក់ព័ន្ធករណី ខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបំភ្លឺពីលោក មេប៉ុស្ដិ៍ បឹងសាឡាង បាននូវឡើយទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ។ ហើយប្រសិនបើ ករណីនេះ អ្វីដូចមេល្បែង អួតអាង នឹងពលរដ្ឋ ដាក់ការសង្ស័យ ពិតមែននោះ គឺមេប៉ុស្តិ៍ ក៍ដូចអធិការ ខណ្ឌទួល គោក កំពុងគឃ្លេីន និងប្រឆាំងបទបញ្ជា របស់សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃហើយ ជុំវិញករណីនេះ អង្គភាពយើង សង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ ពីលោកនាយប៉ុស្ដិ៍ បឹងសាឡាង នឹងលោក អធិការនគបាល ខណ្ឌទួលគោក នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រីគិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនវិញ រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author