ចាប់បានហើយ.! សាហាវមែនឃាតកវ័យក្មេង រឿងជំពាក់លុយ ៤០០០០រៀល សោះ ក្លាយទៅជាគំនំសម្លាប់

ចេញផ្សាយថ្ងៃ សៅរ៍ ១៣កើត ខែភទេបទ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

ខេត្តកណ្តាល៖ បុរសវ័យក្មេង ដែលជាជនសង្ស័យ ចាក់សម្លាប់ ជនរងគ្រោះ ក្រោយពីលទ្ធផល ស្រាវជ្រាវ របស់ សមត្ថកិច្ច បានឈានដល់ការឃាត់ខ្លួន ជនសង្ស័យ វ័យក្មេង ១នាក់ នៅថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០១៨ នេះ កាលពីវេលាម៉ោង​០៥ នឹង ២០នាទី នៅចំណុច សាលាអាន់នៀកម៉ះ ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

 

បើតាមរបាយការណ៍ សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ​ ឈ្មោះ ម៉ាអាត នោតវ៉ាវី ភេទប្រុស អាយុ ១៤ឆ្នាំ មានកំពស់ ១.៦០ម៉ែត្រ សម្បុរសណ្ដែកបាយ កាត់សក់ខ្លី។ រស់នៅភូមិ ជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ { រស់នៅក្នុងបន្ទុក) ។

 

មានស្នាមរបួស ៖ មុតជ្រៅដល់បំពង់ក ប្រវែង ៦ស.ម ×៣ស.ម, ១កន្លែង ស្នាមមុតលើគ្រាប់ពោន រាងឆូតត្រង់ប្រវែង ៣ស.ម, ស្នាមរលាត់ ដាច់ស្បែក ក្រោមថ្គាមស្ដាំ និង របួសមុតក្រោមចង្ការ ខាងស្ដាំ, ស្នាមរលាត់លើ កខាងស្ដាំ ដាច់សរសៃឈាមធំ { អាក់ទែរ } ។

 

ជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួន ០១នាក់ ឈ្មោះ ទ្រេស សាគីរិន ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិ ជ្រោយមេត្រីលើ ឃុំប្ញស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ ជាសិស្ស ។

 

វត្ថុតាងចាប់ សមត្ថកិចរកឃើញ នឹងដកយកមាន៖ ទូរសព្វ័ ម៉ាក Ipone 4 មានស្រោមពណ៍ខ្មៅ ១គ្រឿង ចំណែកកាំបិត ជនសង្ស័យ ធ្វើសមក្មភាព រកមិនឃើញ { តាមចម្លើយ របស់ជនសង្ស័យ បានសារភាពថា៖ ខ្លួនបានបោះចោល ទៅក្នុងទឹកទន្លេ នៅកន្លែងជនរង
គ្រោះ ដួលស្លាប់)។

 

ក្រោយពីស្ដាប់ចម្លើយ របស់ជនសង្ស័យរួច ជំនាញអធិការ នៃអធិការដ្ឋាននគរបាល ស្រុក-ខេត្ត អាជ្ញាធរមូលដ្ឋាន និង វត្តមានចូលរួម ពិនិត្យហេតុ និងរុករកវត្ថុតាង ដោយ CPU { អង្កការគាំពារ ការពារអនីតិជន } នឹង នគរបាលបច្ចេកទេស វិទ្យាសាស្ត្រ ក្រសួងមហា
ផ្ទៃ។ សភាពរឿងហេតុ នៅថ្ងៃកើតហេតុ វេលា ម៉ោង ០៣ នឹង៣០នាទី ទៀបភ្លឺ ដោយឈ្មោះ សារី ម៉ាត់ ជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើ បានយកសំរាម ទៅបោះចោល នៅមាត់ទន្លេ ក្រោយសាលារៀន អាន់នៀកម៉ះ ភូមិជ្រោយមេត្រីលើរួច បានប្រទះឃើញសាកសព ជនរងគ្រោះ ដេកស្លាប់ក្នុងថ្លុកឈាម លើផ្លូវដើរ ចុះទន្លេ រួចក៍មានការផ្អើលឆោរឡោ ហៅអ្នកភូមិ ចេញមកមើល។

 

ដើមចម មូលហេតុ៖ មានគំនុំ { រឿងជនរងគ្រោះ ខ្ចីលុយ ជនសង្ស័យ ចំនួន ៤០.០០០រៀល } ជនរងគ្រោះបានខ្ចីលុយ ពីជនសង្ស័យ ហើយសន្យាសងវិញ នៅថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨។ លុះព្រឹកថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨ ពេលជនសង្ស័យ ទៅទារលុយ ពីជនរងគ្រោះ មិនបាន ហើយខឹង និងជនរងគ្រោះ មើលងាយ តិះដៀលថែមទៀត ក៍កើតចឹត្តខឹង និងមានគំនុំ លើជនរងគ្រោះ។

 

នៅមុនម៉ោងកើតហេតុ ជនសង្ស័យ បានឃើញ ជន រងគ្រោះ កំពុងអង្គុយ មើល facebook នៅក្រោមដើមស្វាយ ជិតកន្លែងកើតហេតុ ក៍ដើរទៅយកកូនកាំបិត ចិតបន្លែ ក្នុងធុងទឹកអំពៅ របស់ម្ដាយ មកលួចចាក់លើជនរងគ្រោះ ពីក្រោយ ចំហៀងផ្នែកបំពង់ក ដាច់សរសៃ
ឈាមធំ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

 

ការសន្និដ្ឋាន៖ ក្រោយពីធ្វើការពិនត្យហេតុ ជនរងគ្រោះ ពិតជាស្លាប់ ដោយសារជនសង្ស័យ យកកូនកាំបិត ចិតបន្លែ មានដងឈើចុងស្រួច មានប្រវែង ប្រហែល ២តឹក មកចាក់ បណ្ដាលឲ្យស្លាប់ ពិតប្រាកដមែន។បច្ចុប្បន្ន ជំនាញកំពុង កសាងសំណុំរឿង និងបន្តចាត់ការ តាមនីតិវិធីច្បាប់។

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author