សន្តិសុខម្នាក់ដាក់ពាក្យបណ្ដឹង នឹងបង្ហាញពីរបួសក្បាល ដែរឧកញ៉ាកំណាច ឡុង ហ៊ួរ យកដងអំបោសសំពងក្បាល បែក៥ថ្នេ.!

ចេញផ្សាយថ្ងៃ អង្គារ ១រោច ខែភទេបទ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ បានមកកាន់ប៉ុស្តិ៍នគរបាល កាកាប១ ទាំងក្បាលមានរបួស ដើម្បីសុំដាក់ពាក្យបណ្តឹង អោយជួយអន្តរាគមន៍ ដោយចោទប្រកាន់ លោកឧញ៉ា ម្នាក់ ឈ្មោះ ឡុង ហ៊ួរ បានយកដងអំបោស វាយលើក្បាល បណ្តាលឲ្យរងរបួស បែកដេ ៥ថ្នេ ហើយថែមទាំងមានអង្គរក្ស គម្រាមយកកាំភ្លើង បាញ់សម្លាប់ទៀត។

ហេតុការណ៍ភ្ញាក់ផ្អើកនេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង ៣៥នាទីយប់​ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ស្ថិតនៅសង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមការឲ្យដឹង ពីបុរសរងគ្រោះ ឈ្មោះ ព្រុំ សារ៉េត អាយុ ៤៣ឆ្នាំ មុខរបរសន្តិសុខ របស់ក្រុមហ៊ុន បេះសូវីស យាមនៅផ្ទះ ឧកញ៉ា ឡុង ហ៊ួ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ហើយចំណែក ឯជនបង្ក ជាឧកញ៉ា មាន
ឈ្មោះ ឡុង ហ៊ួ មានលំនៅដ្ឋាន នៅង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះ បានរៀបរាប់បន្តថា​ នៅមុនកើតហេតុខណៈរូបគាត់ អង្គុយយាមកាម នៅក្នុងផ្ទះ របស់លោកឧញ៉ា​ ដោយសារ អស់កម្លាំងពេក ក៍បានដេកលក់មួយភាំងទៅ។ ហើយលុះមកដល់ វេលាម៉ោង ១០យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែលោកឧកញ៉ា ឡុង ហ៊ួរ រូបនោះ បានយកដងអំបោស មកសំពងក្បាល របស់គាត់ ត្រូវចំនួន ៣ អំបោស បណ្តាលឲ្យគាត់រងរបួស បែកហូរឈាម ស្រោចពេញខ្លួនតែម្ដង ។

 

ជនរងគ្រោះ បានបន្តទៀតថា ក្រោយមក ក៍មានអង្គរក្សម្នាក់ របស់លោកឧកញ៉ានោះ បានស្រែកគម្រាមថា ចេញឲ្យឆ្ងាយទៅ ប្រយ័ត្នគាត់ចូលទៅក្នុង ចេញមកវិញ យកកាំភ្លើងមកបាញ់ រួបគាត់ក៍បានលឺដូចនេះ ក៍បានរត់គេចចេញ និង មកសុំការជួយអន្តរាគមន៍ ពីនគរបាលប៉ុស្តិ៍ កាកាកាបទី១ តែពុំមានកម្លាំង នៅប្រចាំការ នៅប៉ុស្តិ៍សោះ ទើបរួបគាត់ ត្រឡប់ទៅផ្ទះវិញទៅ ។

 

ជនរងគ្រោះ បានបន្តទៀតថា លុះស្អែកឡើង ទើបរូបគាត់ បានធ្វើដំណើរ មកប៉ុស្តិ៍នគរបាល កាកាប១ ដាក់ពាក្យបណ្តឹងម្តងទៀត ដើម្បីឲ្យនគរបាល ជួយអន្តរាគមន៍ និងរកយុត្តិធម៌ ជូនរូបជូនគាត់។ ហើយក្រោយពេល ដែលរូបគាត់ បានដាក់ពាក្យបណ្តឹង រួចហើយនោះ រូបគាត់ ក៍បាបត្រឡប់ ទៅផ្ទះវិញ តែរហូតមកដល់ថ្ងៃនេះ ស្ងាត់ឈឹងតែម្តង ។

 

ករណីអំពើហឹង្សា មកលើសន្តិសុខ ពីសំណាក់ឧកញ៉ា កំណាច ខាងលើនេះ ប្រជាពលរដ្ឋ​ ក៍ដូចជនរងគ្រោះ ចាំមើល ថាតើក្រោយពី នគរបាលយុត្តិធម៍ កាកាបទី១ បានទទួពាក្យបណ្ដឹង ពីជនរងគ្រោះហើយ និងមានវិធានការយ៉ាងណា ចំពោះករណីខាងលើនេះ។

 

ពាក់ព័ន្ធ​ករណីខាងលើ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោកឧកញ៉ា ឡុង ហ៊ួរ ជុំវិញបញ្ហានេះបានទេ រហូតមកដល់ថ្ងៃនេះ ដោយពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង សង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ ពីលោកឧកញ៉ា នៅពេលក្រោយ បន្ទាប់ពីចេញផ្សាយខេលនេះ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author