លោក ហួន ហ៊ីង ជាមនុស្សមានសំណាងជាងគេ ដែរបានលោក អ៊ុង រតនា ប្រធានមន្ទីរ​សុខាភិបាល ខេត្តរតនគិរី លួចតែងតាំងស្ងាត់ៗ ឲ្យកាន់កន្លែងការងារសំខាន់ៗ ៣កន្លែង

ចេញផ្សាយថ្ងៃសៅរ៍ ៥រោច ខែភទេបទ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

ថ្មីៗនេះ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាល ខេត្តរតនគិរី ត្រូវបានប្រភពមន្ត្រី បុគ្គលិក មួយចំនួន ទម្លាយភាពមិនប្រក្រតី លើការដឹកនាំ បក្ខពួកនិយម ដោយយកអំណាចខ្លួន ជាប្រធានមន្ទីរ តែងតាំង មន្ត្រី ១រូប ស្ងាត់ៗ ឲ្យកាន់ការងារ ចំនួន ៣កន្លែង សុទ្ធតែកន្លែងពិសេសៗ ។

 

បើតាមប្រភព ព័ត៌មាន ពីមន្ត្រី នៃមន្ទីរសុខាភិបាល មួយរូប ដោយសូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា៖ លោក អ៊ុង រតនា បានប្រើសិទ្ធអំណាច របស់ខ្លួន ជាប្រធានមន្ទីរ សុខាភិបាល តែងតាំង មនុស្សជំនិត របស់ខ្លួន ឈ្មោះ ហួន ហ៊ីង ពីមន្ត្រីធម្មតា មកជាប្រធានការិយាល័យ រដ្ឋាបាល បុគ្គលិក នឹង ត្រូវបំពេញការបន្ថែម ជាគណនេយ្យ មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី បន្ថែមលើមុខងារ។ នេះបើយោងតាមលិខិត មួយច្បាប់ លេខ ១២៣៣ មសុខ.ររ របស់មន្ទីរ សុខាភិបាលខេត្ត ដែលចុះហត្ថលេខា ដោយលោក អ៊ុង រតនា ប្រធានមន្ទីរ​ សុខាភិបាល ខេត្តរតនគិរី។

 

ពាក់ព័ន្ធបញ្ហានេះ មានមន្ត្រីៗជាច្រើន បម្រើការ នៅក្នុងមន្ទីរសុខាខេត្ត និង មន្ទីរពេទ្យបង្អែកខេត្ត មានការងឿងឆ្ងល់ រហូតនាំគ្នាលើកឡើង ដូច្នេះថា ហេតុអ្វី? បានជាលោក អ៊ុង រតនា តែងតាំង មនុស្សម្នាក់ ឲ្យការងារ ដល់ទៅ ៣កន្លែង? ធ្វើបែបនេះ តើមន្ត្រីដែល កំពុងតែបំពេញការងារ ឲ្យពួកគេទៅនៅកន្លែងណា ហើយឲ្យធ្វើអ្វីវិញ ? ឬក៍លោកប្រធានមន្ទីររូបនេះ ចង់ក្រសោបការងារទាំងនេះ តែម្នាក់ឯង? ងាយស្រួល​ ក្នុងការប្រមូលប្រយោជន៍ ?។

ពាក់ព័ន្ធ​ភាពមិនប្រក្រតី របស់លោក អ៊ុង រតនា ប្រធាមន្ទីរ សុខាភិបាល ខេត្តរតនគិរី ដឹកនាំបក្ខពួកនិយម ខាងលើនេះ ក៍មានការអំពាវនាវ ដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ ក្រសួងសុខាភិបាល​ ពិនិត្យមើល ភាពមិនប្រក្រតី ប្រធាមន្ទីរខាងលើនេះ ជាបន្ទាន់ផង កំបណ្ដោយឲ្យបុគ្គលរូបនេះ ធ្វើអ្វីៗតាមតែអំពើចិត្ត តទៅទៀត ព្រោះថា ការតែងតាំង​ ខាងលើនេះ អាចមានពាក់ព័ន្ធ អំពើពុករលួយ​ ។

 

ជុំវិញព័ត៌មានបែកធ្លាយ រឿងមិនប្រក្រតី របស់លោកប្រធានមន្ទីរ ខាងលើនេះ អង្គភាព CSN មិនអាចស្វែងរកសុំការបំភ្លឺ ពីលោក អ៊ុង រតនា ប្រធានមន្ទីរ និង ហួន ហ៊ីង បានទេ រហូតមកដល់ថ្ងៃនេះ ដោយមិនមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង សង្ឃឹមថា នឹងមានកាេបកស្រាយបំភ្លឺ ពីលោកទាំង២ នៅពេលក្រោយ រាល់ម៉ោងធ្វើការ ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនវិញ រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author