សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង សាធារណៈ ១២០ គ្រឿង ដើម្បីដឹកជញ្ជូន ប្រជាពលរដ្ឋ​ទៅមក មិនគិតថ្លៃ រយៈពេល ៦ថ្ងៃ នៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ

ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍​ ១០រោច ខែភទេបទ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

ភ្នំពេញ ៖ នៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌនេះ​ សម្តេចតេជោ ហ៊ុន សែន បានសម្រេច ផ្តល់កាដូមួយថ្មី ទៀតហើយ ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញ ទៅខេត្តនានា ក៍ដូចជាត្រឡប់ពីខេត្តនានា មករាជធានីភ្នំពេញវិញ​ អោយមានលក្ខណៈ ល្អប្រសើរនោះ ដោយបញ្ជា អោយសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង សាធារណៈ ១២០ គ្រឿង ដើម្បីដឹកជញ្ជូន ប្រជាពលរដ្ឋ​ទៅមក មិនគិតថ្លៃ រយៈពេល ៦ថ្ងៃ នៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ។

 

 

ការដឹកជូនប្រជាពលរដ្ឋ ទៅវិញទៅមក ដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញ ទៅស្រុកកំណើតនេះ នឹងចាប់ផ្តើមធ្វើឡើង នៅរៀងរាល់ម៉ោង៥ នឹង ៣០នាទីព្រឹក ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នេះ ដោយអនុវត្តន៍ នៅលើផ្លូវជាតិ លេខ១ , ផ្លូវជាតិលេខ២ , ផ្លូវជាតិលេខ៣ , ផ្លូវជាតិលេខ៤ , ផ្លូវជាតិលេខ៥ , ផ្លូវជាតិលេខ៦ , ផ្លូវជាតិលេខ៧ , និងផ្លូវជាតិលេខ៨។

 

ក្រៅពីការផ្តល់កាដូ អោយមានការដឹកជញ្ជូន ប្រជាពលរដ្ឋ ទៅមកស្រុកកំណើត ដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក៍បានប្រកាស អោយសហគ្រាស និងគ្រឹះស្ថាន ទាំងអស់ ដែលស្ថិតក្នុង ដែនអនុវត្តន៍ច្បាប់ ស្តីពីការងារ ត្រូវ​អនុញ្ញាត អោយកម្មករ និយោជិត បានឈប់សម្រាក់ ចំនួន ៣ថ្ងៃ នៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ ដោយបើកប្រាក់ឈ្នួល មុនបុណ្យ ប្រពៃណីនេះផងដែរ។ ហើយក្រៅពីនេះ មន្រ្តីរាជការ ក៍ទទួលបានប្រាក់យឧបត្ថម្ភ ក្នុងម្នាក់ៗ ចំនួន ៥ម៉ឺនរៀល នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ថែមទៀត៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author