ជំងឺចាស់លោក សាន វិជ្ជាសារ៉ាវុធ ក្រោយពីលោក ម៉ក់ ពេជ្ជរិទ្ធ ដាក់ថ្នាំព្យាលបាល ជាសះស្បើយ​ មិនបានប៉ុន្មានថ្ងៃផង​ ល្បីថារើឡើងវិញហើយ.!

ចេញផ្សាយ ថ្ងៃ សុក្រ​ ១០កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា កាំកុងត្រូល ខេត្តបន្ទាយមានជ័យ ជំងឺចាស់ ព្យាបាល មិនទាន់ជាសះស្បើយផង ឥឡូវលិចចេញ ដំប៉ៅស្អុយរលួយ ជាថ្មីមកទៀត ជំងឺថ្មីនេះ មហាជនឲ្យឈ្មោះថា៖ ជំងឺពុករលួយដល់ខួរឆ្អឹង គឺជាជំងឺកាចសាហាវណាស់ ធ្វើឲ្យមហាជន នឹង អាជីវករតូចធំ ស្អប់ខ្ពើម​ នឹងភ័យខ្លាចបំផុត ហើយនឹងងាយឆ្លងទៀតផង ប្រសិនបើលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយដ្ឋានកាំកុងត្រូល មិនប្រញាប់ ធ្វើការវះកាត់។

 

 

នេះបើតាមប្រភព ផ្ទៃក្នុងកាំកុងត្រូល បានទម្លាយព័ត៌មាន ឲ្យដឹងថា៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ កាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានចាប់រទេះ ដឹកគ្រឿងក្នុងជ្រូក ខូចគុណភាព​ បានជិត ១តោន ខណ:ដែលឈ្មួញ កំពុងធ្វើការដឹកចេញ ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ។ ហើយមិនត្រូវបាន យកទៅដុតកម្ទេច ទាំងអស់ទេ ព្រោះថា មានការចរចាគ្នា រវាងឈ្មួញ នឹងលោកប្រធាន សាន វិជ្ជាសារ៉ាវុធ ក្នុងតម្លៃ ១លានរៀល ថ្នូរនឹងការដោះលែងវិញ ? ។

 

ប្រភពបានបញ្ជាក់ថា ពិធីដុតកម្ទេច ផលលិតផល ម្ហូបអាហារ​ ខូចគុណភាព​ ដតហូតបានពីតាមផ្សារ នឹងហាងមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ កន្លងមកនេះ គ្រាន់តែជាការបំភាន់ភ្នែក មហាជន នឹងថ្នាក់លើតែប៉ុណ្ណោះ ជាស្ដែង គ្រឿងក្នុងជ្រូក ខូចគុណភាព​ ជិត ១តោន ដែលចាប់បាន កាលពីថ្ងៃទី១៧ ខែតុលា នេះ មិនបានយកមកធ្វើការដុតកម្ទេចទេ ព្រោះមានការត្រូវរ៉ូវគ្នា រវាងឈ្នួញ នឹងលោកប្រធាន សាន វិជ្ជា​សារ៉ាវុធ ថ្នូរនឹងលុយ ១លាងរៀល ហើយដោះលែងទៅវិញ? ។ ហើយប្រភព បានបញ្ជាក់ បន្ថែមថា៖ គ្រឿងក្នុងទាំងនេះ បានដាច់ទឹកកកទៅហើយ មិនអាចរក្សាគុណភាព បានទៀតទេ គឺវាត្រូវការឋិតក្នុង សីតុណ្ហភាព​ ៣៨ អង្សាសេ ទើបរក្សាគុណភាពបាន មិនគួរលោកប្រធាន សាន វិជ្ជាសារ៉ាវុធ ព្រោះតែប្រយោជន៍ ខ្លួងឯង ឃុបឃិតជាមួយឈ្មួញ ធ្វើការដោះលែង បណ្ដោយឲ្យឈ្មួញ យកទៅលក់ចែកចាយ ធ្វើឲ្យប៉ះពាល់ ដល់សុខភាព ពលរដ្ឋទទួលទាន មិនដឹងអីនោះទេ។

 

 

ប្រភព​បន្តថា មិនតែប៉ុណ្ណោះ​ លោក សាន វិជ្ជាសារ៉ាវុធ ចាប់តាំងឡើងមកកាន់តំណែង ជាប្រធានសាខាកាំកុងត្រូលមក គឺក្តោបអំណាច ពេញដៃ តែម្នាក់ឯង ក្លាយទៅជាបុគ្គល ពុករលួយ ពេញបន្ទុក ធ្វើឲ្យមន្ត្រីៗ នឹងអនុប្រធានសាខា មួយចំនួន អត់ការងារធ្វើ គឺលោក សាន វិជ្ជាសារ៉ាវុធ ក្ដោបការងារ យកទៅប្រគល់ ឲ្យមនុស្សស្និទ្ធ របស់ខ្លួន ជាអ្នកចាត់ចែង ធ្វើទាំងអស់ ងាយស្រួលរកលុយអោយគាត់? ។

 

ជុំវិញការចោទប្រកាន់ ខាងលើនេះ អង្គភាព CSN ពុំទាន់អាចសុំការបំភ្លឺ ពាក់ព័ន្ធការចោទប្រកាន់ ក្នុងករណីចាប់រទះ ដឹកគ្រឿងក្នុងជ្រូក ខូចគុណភាព ជិត១តោន ហើយដោះលែងវិញ ថ្នូរលុយ១លានរៀល ខាងលើនេះ ពីលោក សាន វិជ្ជាសារ៉ាវុធ បានទេនៅថ្ងៃនេះ ដោយអង្គភាពយើង ទូរស័ព្ទ​ចូល គ្មានអ្នកលើកទទួល អង្គភាពយើង សង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ ពីលោក សាន វិជ្ជាសារ៉ាវុធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនវិញ រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author