ភ្នំទ្រូងអណ្ដើក ជិតបាត់ឈ្មោះពីផែនទីហើយ.! ក៍ប៉ុន្តែលោកប្រធានមន្ទីររ៉ែ នឹងឋាមពលខេត្តកែប ចេញលិខិតបញ្ជាក់ថា ជារបស់លោក ស៊ឹម វុទ្ធី មានអាជ្ញាប័ណ្ណធ្វើអាជីកម្មរ៉ែស្របច្បាប់.!

ចេញផ្សាយ កែតម្រូវឡើងវិញ ថ្ងៃច័ន្ទ​ ១៣កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន{ CSN }ការិយាល័យនិពន្ធ 097 777 600០

 

ខេត្តកែប៖ ប្រជាពលរដ្ឋ រស់នៅស្រុកដំណាក់ចង្អើ ខេត្តកែប ក៍ដូចអាជ្ញាធរមូលដ្ឋានមួយចំនួន មានការងឿងឆ្ងល់​យ៉ាងខ្លាំង ពីសកម្មភាព ឈ្មួញជីកកកាយភ្នុំ ទ្រូងអណ្ដើក ធ្វេីអាជីវកម្ម យ៉ាងរង្គាល គ្មានថ្នាក់ដឹកនាំមន្ទីរ ក្រសួងពាក់ព័ន្ធណា មានវិធានការទប់ស្កាត់ បន្តិចណាសោះឡើយ។

 

សូមបញ្ជាក់ថា៖ ពាក់ព័ន្ធការងឿងឆ្ងល់ នឹងការលើកឡើង របស់ប្រជាពលរដ្ឋខាងលើ ហើយក៍មានការស្នើសុំ ឲ្យអង្គភាព CSN ជួយចេញផ្សាយ​ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នេះ ដើម្បី ជូនដំណឹង ទៅដល់ប្រមុខរដ្ឋាភិបាល ដែរមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានជ្រាបពីសកម្មភាព ជីកកកាយភ្នំខាងលើនេះ ស្រាប់តែមកដល់វេលាម៉ោងប្រមាណ ០៨ នឹង៤៥ នាទីយប់ ថ្ងៃដដែរ ក៍មានប្រតិកម្ម ពីប្អូនស្រីម្នាក់ ដែរបានអះអាងថា ជាជំនួយការ របស់លោក ឧកញ៉ា អ៊ុត ធី បានទូរស័ព្ទមក សុំឲ្យជួយធ្វើការកែតម្រូវ លើការចេញផ្សាយឡើងវិញ ដោយប្អូនស្រី បដិសេធថា មិនមែនភ្នំ លោក ឧកញ៉ា អ៊ុត ធី ដូចអ្វីដែរប្រភពខាងលើ បានរៀបរាប់ប្រាប់អង្គភាព សារព័ត៌មាន CSN យើងនោះទេ ។

 

ទម្ទឹមនឹងនេះផងដែរ នៅថ្ងៃទី២១ ខែឆ្នាំដដែរ ក៍មានលិខិតបំភ្លឺ របស់មន្ទីររ៉ែនឹងឋាមពល ខេត្តកែប បានចេញបំភ្លឺ ឲ្យសាធារណ:ជនជ្រាបថា តំបន់ភ្នំទ្រូងអណ្ដើក ស្ថិតនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺស្ថិតនៅក្រោមការគ្រប់គ្រង ដែនសមត្ថកិច្ច របស់សមត្ថកិច្ចកែប ។ ហើយតំបន់ភ្នំនេះ មានអាជ្ញាបណ្ណ ធ្វើអាជីវកម្មរ៉ែស្រប់ច្បាប់ គិតមកដល់បច្ចុប្បន្ន គឺមានរយ:ពេល ១៣ឆ្នាំហើយ ដោយក្នុងលិខិតបំភ្លឺនេះ មិនបានបញ្ជាក់ ពីឈ្មោះម្ចាស់ក្រុមហ៊ុនទេ ការចេញលិខិតបំភ្លឺនេះ ដើម្បីឲ្យសាធារណ:ជន យល់ជ្រាប ទៅជាធ្វើឲ្យប្រជាពលរដ្ឋ រិះគន់ថា មន្ទីររ៉ែនឹងឋាមពល ចេញលិខិតបំភ្លឺ ខុសប្រក្រតី ហាក់ដូចជាមានការបិទបាំង អ្វីមួយ នៅពីក្រោយ លិខិតបំភ្លឺនេះ ទៅវិញ ធ្វើឲ្យសាធារណ:ជន មានការងឿងឆ្ងល់ កាន់តែខ្លាំងឡើង ។

 

ក៍ប៉ុន្តែ បើតាមការឆ្លើយតប ពីលោក យស់ មុន្នី  ប្រធានមន្ទីរ​រ៉ែ នឹងឋាមពល ខេត្តកែប តាមរយ:ទូរសព្ទ នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨ នេះ ដោយលោក បានមានប្រសាសន៍ មកកាន់អង្គភាព CSN យើងឲ្យបានដឹងថា ភ្នំទ្រូងអណ្ដើក គឺមានអាជ្ញាប័ណ្ណរ៉ែ ស្រប់ច្បាប់ { ធ្វើសំណង់ } គ្រប់គ្រងដោយម្ចាស់ក្រុមហ៊ុន ឈ្មោះ ស៊ឹម វុុុុុុទ្ធី មិនមែន អ៊ុត ធី ទេ ព្រោះភ្នំនេះ ស្ថិតក្នុងខេត្តកែប ឬឯលោកឧកញ៉ា អ៊ុត ធី គាត់ធ្វើភ្នំ នៅខេត្តកំពត ត្រង់នេះហើយ ដែរធ្វើឲ្យប្រជាពលរដ្ឋ យល់ច្រឡំថា ឧកញ៉ា អ៊ុត ធី ព្រោះឈ្មោះ ស្រដៀងគ្នា​ ដោយសាលោក ឧកញ៉ា អ៊ុត ធី គាត់ល្បីជាង ខាងលោក ស៊ឹម វុទ្ធី នណាក៍គេស្គាល់ដែរ។ ហើយចំពោះផ្លូវខូច លោកពិបាកថាណាស់ ព្រោះក្រុមហ៊ុន លោក ស៊ឹម វុទ្ធី ក៍ដឹកលើផ្លូវនឹង រីឯក្រុមហ៊ុន ឧកញ៉ា អ៊ុត ធី ក៍ដឹកឆ្លងកាត់លើផ្លូវនឹង អញ្ចឹងការចោទប្រកាន់ថា បំផ្លាញផ្លូវឲ្យខូចនេះ មិនខុសទេ ព្រោះក្រុមហ៊ុន ទាំងពីរនេះ គិតតែពីផលប្រយោជន៍ របស់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ នឹងការធ្វើដំណើ របស់ប្រជាពលរដ្ឋ យ៉ាងច្បាស់ក្រឡែត មិនអាចប្រកែកបានឡើយ។

 

ខណ:នោះ លោក យស់ មុន្នី ប្រធានមន្ទីររ៉ែ នឹងឋាមពលខេត្ត លោកបានបញ្ជាក់បន្ថៃែម ឲ្យដឹងផងដែរថា លោកមិនចង់ឃើញភ្នំណាមួយ នៅក្នុងខេត្តរបស់លោក បាត់បង់នោះទេ ជាក់ស្ដែង​ដូចជាភ្នំខាងលើនេះអញ្ចឹង នៅពេលលោកចូលមកកាន់តំណែង ជាប្រធានមន្ទីរ លោកឃើញភ្នំនេះ កើតឡើងអញ្ចឹងទៅហើយ លោកជ្រាវជ្រាវឯកសារ ទើបដឹងថា តំបន់នេះដំបូង មិនទាន់ច្បាស់លាស់នូវឡើយ ហើយក៍មាន ក្រុមហ៊ុន លោក ស៊ឹម វុទ្ធី មកសុំអាជ្ញាប័ណ្ណ ខាងខេត្តកែប តែខាងខេត្តកែប អត់បានអនុញ្ញាតឲ្យទេ ក៍ខាងក្រុមហ៊ុននេះ ងាកទៅសុំខាងខេត្តកំពត ក៍គេអនុញ្ញាតឲ្យក្រុមហ៊ុននេះ ធ្វើអាជីវកម្ម​ រហូតមក ។ ហើយក្រោយមក ទើបខាងខេត្តកំពត ផ្ទេប្រគល់មកឲ្យ ខាងមន្ទីរខេត្តកែប គ្រប់គ្រង់វិញ ខណ:នោះរូបលោក ព្យាយាមស្នើសុំទៅខេត្ត នឹងក្រសួង ដើម្បីលប់អាជ្ញាប័ណ្ណនេះ វិញផងដែរ តែក្រសួងថាមិនបានទេ បើធ្វើអញ្ចឹង យើងអត់មានលុយសងគេទេ។

 

ក្នុងការឆ្លើយតប តាមទូរស័ព្ទនាព្រឹកថ្ងៃទី២២ ខែតុលា នេះ ផងដែរ លោក យស់ មុន្នី ប្រធានមន្ទីររ៉ែនឹងឋាមពល ខេត្តកំពត ក្នុងនាមលោកជាប្រធានមន្ទីរ បានបញ្ជាក់ជំហរ យ៉ាងម៉ឺងមាត់ ក្នុងការការពារ នឹងអភិរក្សភ្នំ ដោយលោកលើកឡើងថា លោកមិនចង់ឃើញភ្នំណាមួយ បាត់បង់ទេ ព្រោះមិនងាយកើតបានឡើយ រាប់ពាន់ឆ្នាំឯណោះ ទើបភ្នំដុះកើតឡើងប៉ុណ្ណេះ ការណាចេញអាជ្ញាប័ណ្ណ ឲ្យគេធ្វើរ៉ែថ្មភ្នំ គឺភ្នំនោះ រលាយបាត់សូន្យហើយ ក្នុងនាមលោកជាកូនខ្មែរ មានការសោកស្ដាយខ្លាំងណាស់ ។ លោកថា នៅពេលធ្វើដំណើរ មកតាមផ្លូវម្ដងៗ មើលឃើញភ្នំបែបនេះ លោកសោកស្ដាយណាស់ តែមិនដឹងធ្វើយ៉ាងមិច ដូច្នេះហើយ លោកសុំឲ្យប្រជាពលរដ្ឋ នឹងអ្នកសារព័ត៌មាន ជួយសហការណ៍ ផ្ដល់ព័ត៌មាន ប្រសិនបើប្រទះឃើញមានភ្នំណាមួយ នៅក្នុងខេត្តកែប មានការជីកកកាយ សុំជួយរាយការណ៍ ឲ្យមកមន្ទីររ៉ែ នឹងឋាមពលជាបន្ទាន់ផង ដើម្បីលោក ចាត់វិធានការទប់ស្កាត់ លើកតែភ្នំនោះ មានអាជ្ញាប័ណ្ណ រួចទៅហើយ។

 

សមបញ្ជាក់បន្ថែមថា អង្គភាព CSN ធ្វើការកែតម្រូវ លើអត្ថបទ ដែលបានចេញផ្សាយ កាលពីថ្ងៃទី២០ ខែតុលា កន្លងមកនេះ មិនបានទទួលផលប្រយោជន៍ ពីបុគ្គលណាម្នាក់ទេ គឺអង្គភាពយើង ធ្វើទៅតាមក្រមសីលធម៌ វិជ្ជាជីវសារព័ត៌មាន បើខុសមានសិទ្ធកែតម្រូវ ទៅតាមការស្នើសុំ ពីសាមីបុគ្គល់ នឹងយោងតាមឯកសា ការបញ្ជាក់មួយចំនួន ពីលើការចុះយកព័ត៌មាន ជាក់ស្ដែង ក៍ប៉ុន្តែ! ប្រសិនបើអង្គភាពយើង រកឃើញថា ភ្នំនិមួយៗ នៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកែប ។ល។ មានការឃុបឃិត ឬជីកកកាយភ្នំ ធ្វើអាជីវកម្ម ខុសប្រក្រតីណាមួយនោះ អង្គភាព CSN យើង ត្រូវតែតាមប្រម៉ាញ់ យកមកធ្វើការចុះផ្សាយ រិះគន់ ដើម្បីស្ថាបនា ជាបន្តទៀត នឹងជាការជូនដំណឹង ទៅដល់រដ្ឋាភិបាល នឹងមហាជនផងដែរ ៕ ដោយអង្គភាព CSN

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 600

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author