ចេញផ្សាយ ថ្ងៃសុក្រ ២រោជ ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ចេញផ្សាយដោយ អង្ភាភព CSN អាចទំនាក់ទំនង ផ្ដល់ព័ត៌មាន មកការិយាល័ត CSN តាមរយ: ទូរស័ព្ទ 097 777 6000
ក្រុមហ៊ុន ACK ហៅក្រុមហ៊ុន { ឥណ្ឌា } ដែរមានទីតាំង ស្ថិតក្នុង ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ដែរបានទទួលសិទ្ធិវិនិយោគ ពីរាជរដ្ឋាភិបាល ដាំដំណាំ កសិឧស្សាហកម្ម ដូចក្រុមហ៊ុនផ្សេងៗ ក៍ប៉ុន្តែ មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញ ទិដ្ឋភាពក្រុមហ៊ុន ACK ហៅក្រុមហ៊ុន { ឥណ្ឌា } មួយនេះ ពុំឃើញមាន សកម្មភាពដាំដុះដំណាំ អ្វីជាដុំកំភួន ទៅតាមលក្ខណៈ បច្ចេកទេស នៃទីស្តីការ គណៈរដ្ឋមន្ត្រី ដែលបានចេញអាជ្ញាប័ណ្ណ ឲ្យនោះឡើយ។
បើតាមច្បាប់វិនិយោគ ដីសម្បទានសេដ្ធកិច្ច របស់ រាជរដ្ធាភិបាល គឺដីមានកុងត្រា ត្រូវការឈូសឆាយ ដាំដុះក្នុងតំបន់ខ្លួនគ្រប់គ្រង ក្នុងមួយឆ្នាំៗ ហើយត្រូវឆ្លើយតប ទៅរាជរដ្ធាភិបាលថា បានដំណាំអ្វីខ្លះ ដាំបានប៉ុន្មាន ហិកតា? ។ ហើយការឈូសឆាយនេះ មានរយះពេលជាច្រើនឆ្នាំកន្លងមកហើយ រហូតមកទល់ពេលនេះ គេពុំទាន់ឃើញមាន ដាំបានអ្វីសោះ មើលទៅឃើញតែ វាលរហោថាន តែបែរមកលេចធ្លោរ ករណីពាក់ព័ន្ធ ជាមួយឈ្មួញ បំផ្លាញព្រៃឈើ ឲ្យឈ្មួញប្រើប្រាស់ក្រុមហ៊ុន ដើម្បីលួចលាក់ឈើ ហើយរត់ទៅហែត PC ឃុបឃិត និងថ្នាក់លើ មួយចំនួន និងការកាប់ទន្ទ្រាន បំផ្លិចបំផ្លាញ ធនធានធម្មជាតិយ៉ាង យ៉ារង្គាលទៅវិញ។
ជាក់ស្តែង ប៉ុន្មានថ្ងៃនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណ:ឈ្មួញ ឈើម្នាក់ ដែរប្រភពបានអះអាងថា មានឈ្មោះ ប្រុស បានយករថយន្ត យីឌុបធំៗ ចំនួន ៤គ្រឿង នឹងរថយន្តស្ទូច ចំនួន ១គ្រឿង ចូលទៅក្រុមហ៊ុនខាងលើ បម្រុងលើកប្រណិត ប្រភេទឈើឡាំង មានមុខកាត់ធំៗ នៅក្នុងដីសង្គមកិច្ច របស់រដ្ធ ជាប់ព្រំប្រទល់ក្រុមហ៊ុន ACK ហៅក្រុមហ៊ុន { ឥណ្ឌា } តែត្រូវបានបែកធ្លាយព័ត៌មាន គេឃើញរថយន្តរបស់ឈ្មួញ បើករត់គេចចេញមកក្រៅវិញ មុនកម្លាំងកងរាជអាវុធហត្ថ នឹងជំនាញរដ្ឋបាលព្រៃឈើ ចុះទៅដល់ចំណុចគោលដៅខាងលើ ។
បើតាមប្រភពផ្ទៃក្នុង នៃក្រុមហ៊ុន ACK ហៅក្រុមហ៊ុន { ឥណ្ឌា } បានឲ្យដឹងថា ឈើប្រណិតជាច្រើននេះ ឈ្មួញបានធ្វើសកម្មភាព ប្រមូលទិញពីប្រជាពលរដ្ឋ ដឹកយកមកស្តុកលាក់ទុក យ៉ាងស្ងៀមស្ងាត់ នៅត្រង់ចំណុចដីសង្គមកិច្ច ឃ្លាតឆ្ងាយពីដីក្រុមហ៊ុន ACK ហៅក្រុមហ៊ុន { ឥណ្ឌា } នេះ ចម្ងាយប្រមាណ ជាងមួយរយម៉ែត្រនេះ ជាយូមកហើយ ដោយមានការត្រូវរ៉ូវគ្នា ជាមួយក្រុមហ៊ុន ហើយ ហែក PC ទៅជាឈើស្រប់ច្បាប់ ក៍ប៉ុន្តែបែកការពីអ្នកព័ត៌មាន រាយការណ៍ទៅអាវុធហត្ថស្រុកកូនមុំ ធ្វើឲ្យឈ្មួញភ័យស្លន់ស្លោ បោល ដង្គិចក្បាលគ្នា រត់ចេញទៅក្រៅវិញតែម្ដង។
ប្រភពបានបញ្ជាក់ថា ក្រោយពីមេឈ្មួញ បញ្ជាឲ្យក្រុមដៃជើង នឹងបក្ខពួកបរិវារបស់គេ បើកឡានរត់ចេញអស់ បានមួយថ្ងៃ រហូតមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ទើបឃើញលោក រស់ វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកកូនមុំ ដឹកនាំកងកម្លាំង ចូលរឹបអូសយកឈើ មិនស្របច្បាប់ទាំងនោះ ក៍ប៉ុន្តែខណ:នោះ មិនបានឃាត់ខ្លួន ជនល្មើសណាម្នាក់ទេ ឃើញតែពួកគេ រឹបអូសឈើមួយគោលយន្ត ស្មើទៅប្រមាណ ៤០ដុំ តែប៉ុណ្ណោះ មិនដឹងថា យកទៅធ្វើអ្វី គ្រាន់តែដឹងថា ឈើនោះគេដឹកទៅ ដាក់នៅស្នាក់ការអាវុធហត្ថស្រុកកូនមុំ ខេត្តរតនគិរី ។
បើតាមការឲ្យដឹង ពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្រុកកូនមុំ ខេត្តរតនគិរី តាមរយ:ទូរស័ព្ទ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នេះថា ឈើមិនស្រប់ច្បាប់ទាំង កម្លាំងជំនាញ សហការជាមួយអាវុធហត្ថ នឹងមានការចូលរួម ពីលោកព្រះរាជ្ញាផងនោះ ចុះធ្វើការវាស់វែង ឈើមិនស្រប់ច្បាប់ទាំងនោះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១
៨ នេះ ។ ហើយមន្ត្រីជជំនាញរូបនេះ បានបញ្ជាក់ថា ឈើទាំងនោះ ក្រោមពីវាស់វែងរួច ត្រូវប្រមូលដឹកចូលទៅ រក្សាទុក នៅក្នុងក្រុមហ៊ុន ACK ហៅក្រុមហ៊ុន { ឥណ្ឌា } វិញ? ។
បញ្ហានេះ បានធ្វើឲ្យមជ្ឈដ្ធានទូទៅ ដាក់ការសង្ស័យថា៖ គេបង្ក្រាប គ្រាន់តែបង្គ្រប់កិច្ច ហើយដកឃ្លា មកធ្វើការចចារ ដោយទុក្ខឈើទាំងនោះ ឲ្យឈ្មួញនៅក្នុងក្រុមហ៊ុនវិញ ទាំងអស់។ ពីព្រោះខណ: ពេលនៃការ ចុះបង្ក្រាប គេឃើញអ្នករត់ការម្នាក់ ត្រូវបានគេស្គាល់ថា ជាមេឈ្មួញឈើ ឈ្មោះ ប្រុស ជាអ្នកភូមិក្របីជ្រុំ រត់មកហែកPC នៅភ្នំពេញ ដើម្បីបំពេញលក្ខណ:ច្បាប់ ធ្វើអាជីវកម្ម យកឈើខុសច្បាប់ទាំងនេះ នាំចេញដោយជ្រោក ក្រោមស្លាកក្រុមហ៊ុន ACK ហៅក្រុមហ៊ុន { ឥណ្ឌា } នេះតែម្ដង។
ដូច្នេះហើយ ប្រជាពលរដ្ឋជាច្រើន បានអំពាវនាវ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាពិនិត្យលើក្រុមហ៊ុន ACK ហៅក្រុមហ៊ុន{ ឥណ្ឌា } នេះ ឡើងវិញជាបន្ទាន់ផង ព្រោះគេដឹងថា នៅក្នុងក្រុមហ៊ុននេះ មិនមានសេសសល់ឈើ សម្រាប់ធ្វើការ អាកែច្នៃ ទៀតទេ គឺលើដីក្រុមហ៊ុននេះ បានក្លាយទៅជា វារហោឋានអស់ហើយ ។ ហើយពិសេស ជាងនេះទៅទៀត ប្រជាពលរដ្ឋ ក៍បានស្នើសុំ ឲ្យសម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តា ពិនិត្យមើល នឹងចាត់វិធានការ ទៅលើអស់លោកៗ សមត្ថកិច្ចជំនាញពាក់ព័ន្ធ រួមទាំងលោក ថង សាវុន អភិបាលខេត្ត រតនគិរី ដែរកំពុងអសនេះផងទាន ។
ពាក់ព័ន្ធករណី ខាងលើនេះ អង្គភាព CSN មិនអាចទំទាក់ទំនង សុំការបំការបកស្រាយពីលោក ប្រុស ដែរគេអះអាងថា ជាឈ្មួញឈើប្រណិត ដ៍ច្រើនសន្ធិកសន្ធាប់ ខាងលើនេះបានទេ មកដល់ថ្ងៃនេះ ដោយពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងសង្ឃឹម នឹងមានការបកស្រាយ ពីបុគ្គល់ឈ្មោះ ប្រុស នៅពេលក្រោយ រាល់ម៉ោងធ្វើការ៕















