ចេញផ្សាយ ថ្ងៃសៅរ៍ ៥រោជខែអស្សុជ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ចេញផ្សាយដោយ អង្ភាភព CSN អាចទំនាក់ទំនង ផ្ដល់ព័ត៌មាន មកការិយាល័ត CSN តាមរយ: ទូរស័ព្ទ 097 777 6000
បច្ចុប្បន្ន ប្រជាពលរដ្ឋជាច្រើន រស់នៅក្នុង ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ កំពុងមានការ ភ័យខ្លាច យ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹង ភូមិ-ឃុំ គ្មានសុវត្ថិភាព ព្រោះថា ល្បែងស៊ីសង គ្រប់ប្រភេទ បានកើតមាន នៅក្នុង ភូមិ/ឃុំ របស់ពួកគាត់។ ហើយជាពិសេសនោះ បច្ចុប្បន្ន គេបានសង្កេតឃើញ ល្បែងស៊ីសង បញ្ជុលមាន់ នឹងអាប៉ោង កំពុងដំណើរការ នៅក្នុង ភូមិ-ឃុំ ខាងលើ យ៉ាងគគ្រឹកគគ្រេង មានទាំង ប្រជាពលរដ្ឋ ក្នុងស្រុក នឹងក្រៅស្រុក រួមមានទាំងកងកម្លាំង ប្រដាប់អាវុធ មានដូចជា៖ ប៉ូលីស ទាហាន នឹងប៉េអឹម ស្លៀកពាក់ស៊ីវិល មកចាក់ផ្នាល់ ស្រេកហ៊ោកញ្ជ្រៀវ នៅទីនោះផងដែរ? ដោយគ្មានអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានណាម្នាក់ ធ្វើការបង្ក្រាបឡើយ ។
ជាពិសេសនោះ ប្រជាពលរដ្ឋខាងលើ ក៍បានលើងឡើង នឹងរិះគន់ផងដែរថា៖ សូម្បីតែលោក ស ថាវី អភិបាល ខេត្តឧត្ដរមានជ័យ និង លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តឧត្ដរមានជ័យ ក៍មិនមានចាត់វិធានការបង្ក្រាប ទៅលើទីតាំង ល្បែងស៊ីសងខុសច្បាប់ ដើម្បីពង្រឹង សន្តិសុខសង្គម ឲ្យស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច នោះទេ ទំនងជាទទួលបាន លាភសក្ការៈ ពីមេបនល្បែង ខាងលើ យ៉ាងក្រាស់ក្រែលហើយ ទើបរក្សាភាពស្ងៀមស្ងាត់ ចាប់តាំងពី សមត្ថកិច្ចឃុំ-ស្រុក រហូតដល់ស្នងការ មិនមានវិធានការបង្ក្រាបបែបនេះ។
ប្រជាពលរដ្ឋខាងលើ បានអំពាវនាវ ឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសង ក្នុងមូលដ្ឋានពួកគាត់ ជាបន្ទាន់ ព្រោះថា ទីតាំងបើកលេងល្បែងស៊ីសង ជុលមាន់ អាប៉ោងបៀរ ។ល។ នេះ កាន់តែរាលដារល ខ្លាំងឡើងៗហើយ ក្នុង១អាទិត្យ ពួកគេបើកលេង៦ថ្ងៃ គឺពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ។ ហើយគ្មានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក៍ដូចថ្នាក់ខេត្ត បង្ក្រាបទេ ដែរជាហេត្ត ធ្វើឲ្យប្រជាពលរដ្ឋ ដាក់ការសង្ស័យថា៖ ជាអ្នកឃុបឃិត ឲ្យមានល្បែងស៊ីសងកើតឡើង ដើម្បីជាថ្នូរ នឹងផលប្រយោជន៍ ទើបគេអាចបើកល្បែងស៊ីសងខុសច្បាប់ នៅក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទនេះ ដោយគ្មានញញើតអ្វីទាំងអស់ ហើយសម្រាប់ការបញ្ជល់មាន់ មួយគូៗ មានដាក់ដើមថាន់ រហូតរាប់ពាន់ដុល្លារ ឯណោះ។
ពាក់ព័ន្ធករណី ល្បែងស៊ីសងបៀរអាប៉ោង នឹងសង្វៀនបញ្ជុលមាន់ កំពុងកើតមាន ខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបំភ្លឺ ពីលោកអភិបាលស្រុក លោកអធិការនគរបាលស្រុក ក៍ដូចលោកស្នងការខេត្ត នឹងលោកអភិបាលខេត្តបានទេ រហូតមកដល់ថ្ងៃនេះ មិនមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ដូច្នេះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងលោកឧត្តមសេនីយ៍ទោ បែន លី មិនគួរបណ្ដែតបណ្ដោយ ឲ្យកើតមានល្បែងស៊ីសង រាលដាលកាន់តែខ្លាំងឡើងៗ នៅក្នុង ឃុំ-ស្រុក-ខេត្ត របស់ខ្លួននោះទេ ព្រោះថា ល្បែងស៊ីសងទាំងនេះ កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសង្គម។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនវិញ រាល់ម៉ោងធ្វើការ ៕ ដោយ៖ អង្គភាព { CSN }
អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ 097 777 6000















