លោកជំទាវ​ លី អ៊ុំអេង សំបូររឿងអាស្រូវទំនាស់ដីធ្លី ឥឡូវជាប់ពាក់ព័ន្ធ ចេញសែកអត់សាច់ប្រាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន.!

ចេញផ្សាយ ថ្ងៃ សុក្រ ១កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ចេញដោយ៖ អង្ភាភព សារព័ត៌មាន { CSN } ទំនាក់ទំនងផ្ដល់ព័ត៌មាន មកការិយាល័យនិពន្ធ { CSN } 097 777 6000

លោកជំទាវ លី អ៊ុំអេង សំបូររឿងរ៉ាវ ពាក់ព័ន្ធធ្លី នឹងល្បីរំលោភដី ប្រជាពលរដ្ឋ ៩គ្រួសារ នៅខេត្តសៀមរាបនោះ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីមានដីការបស់តុលាការ ពាក់ព័ន្ធនឹងការចេញសែកអត់សាច់ប្រាក់ ក្នុងជំនួញដីធ្លី នេះបើតាមការអះអាង របស់សមត្ថកិច្ច។

ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពី លោក ងួន ណារ៉ា ប្រធានសាលាដំបូង ខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ ឲ្យចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ ពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។

បើតាមដីកាតុលាការ មុនពេលចាប់ខ្លួន ចំពោះករណីនេះ គឺលោកស្រី លី អ៊ុំអេង បានគេចខ្លួន មិនទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ច បានទៅដល់គេហដ្ឋាន របស់លោកស្រី។

 

សូមបញ្ជាក់ថា នាពេលកន្លងទៅ មានប្រជាពលរដ្ឋចំនួន ៨គ្រួសារ បានចោទលោកស្រី លី អ៊ុំអេង ថារំលោភយកដី របស់ពួកគាត់ ប្រមាណជាង ១០ហិកតា នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប។ ហើយពលរដ្ឋទាំងនោះ បាននាំគ្នាធ្វើការអំពាវនាវ ឲ្យលោក ជា សុផារ៉ា​ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ ដល់ពួកគាត់ផងដែរ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author