ករណីអំពើហិង្សា របស់លោក ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ លើភរិយាខ្លួនឯងយ៉ាងចាស់ដៃនេះ អាចប៉ះពាល់ការត្រៀមឡើង ស្នងការរងខេត្តតាកែវដែរឬទេ.?

ចេញផ្សាយ ថ្ងៃច័ន្ទ​ ១២កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

{ ខេត្តតាកែវ }៖ ក្រោយពីបែកធ្លាយ រឿងអាស្រូវ របស់លោក ឆាយ សាវុធ អធិការនគរបាល ក្រុងដូនកែវ ខេត្តតាកែវ ប្រើអំពើហិង្សា លើភរិយាខ្លួនឯង យ៉ាងចាស់ដៃនោះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានចេញបទបញ្ជា ឲ្យផ្អាកការងារ អធិការនគរបាល ក្រុងដូនកែវ ខេត្តតាកែវ ជាបណ្តោះ
អាសន្ន ដោយជាប់ពាក់ព័ន្ធ ការប្រើហិង្សា ទៅលើភរិយារបស់ខ្លួន ។

បទបញ្ជារបស់ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន រួមមាន ទី១, សូមផ្អាការងារអធិការនគរបាលរូបនេះសិន ដើម្បីធ្វើការស៊ើបអង្កេត ទី២ , ពិនិត្យអង្គហេតុ និងធ្វើការសម្របសម្រួល ជាមួយនឹងក្រុមគ្រួសារ។ បើសិនជាសម្របសម្រួលមិនបានទេ ត្រូវកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ទី៣, ត្រូវអនុវត្តវិន័យកងកម្លាំងនគរបាល ដោយចេញលិខិតព្រមាន ផ្អាកការងារអធិការនគរបាលរួបនេះ។

សូមរំលឹកផងដែរថា ការចាត់វិធានការ ជាបន្ទាន់នេះ ក្រោយពីអ្នកស្រី ពៅ សុភាព ដែលជាភរិយា មន្ត្រីអធិការនគរបាល ក្រុងដូនកែវ នោះ បានបង្ហោះរូបភាព អំពើហិង្សា របស់លោកវរសេនីយ៍ឯក ឆាយ សាវុធ ជាប្តី ដែលបានវាយ ភរិយារបស់ខ្លួនឯង ក្នុងពេលដែលភរិយា បានតាមទាន់នូវអំពើផិតក្បត់ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ២០១៨ នេះ ។ លោកវរសេនីយ៍ឯក ឆាយ សាវុធ បានទះកំភ្លៀង ភរិយារបស់ខ្លួនឯង នៅចំពោះមុខស្រីស្នេហ៍ បណ្តាលឲ្យមានស្នាមរបួស នៅលើមុខ។

បើតាមប្រភព ច្បាស់ការមួយ ពីមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងដូនកែវ មួយចំនួន ដែរមិនពេញចិត្តនឹងការដឹកនាំ របស់លោក ឆាយ សាវុធ បានឲ្យអ្នកសារព័ត៌មានយើងដឹងថា លោក ឆាយ សាវុធ បច្ចុប្បន្នមានតួនាទី ជាអធិការនគរបាល ក្រុងដូនកែវ នឹងកំពុងត្រៀមខ្លួន ឡើងដំណែង ជាស្នងការរងនគរបាល ខេត្តតាកែវ ផងដែរ? ។ ច្បាស់ជាគ្មានរឿងអ្វី កើតឡើងមកលើ លោកអធិការរូបនេះទេ។ ព្រោះថា លោកអធិការរូបនេះ ជាមនុស្សមានលុយ នឹងមានខ្នងបង្អែករឹងមាំ នៅស្នងការរដ្ឋាននគរបាល ខេត្តតាកែវ ទៀតផងនោះ គេអាចប្រើលុយ បិទបាំងរឿងអាស្រូវ ដែរកំពុងកើតឡើងនេះ បានយ៉ាងងាយ?។ ហើយជាពិសេសនោះ អធិការរូបនេះ មិនអាចឲ្យបាត់បង់ នូវដំណែងជាស្នងការរង ខេត្តតាកែវ ដែរខ្លួនមានមហិច្ឆតា ខំរត់ការចំណាយប្រាក់ អស់ជាច្រើនម៉ឺនដុល្លារ នេះទេ? ។

 

ប្រភពដដែរ បានបន្តលើកឡើង នឹងរិះគន់ចំៗថា៖ ទង្វើរបស់លោក ឆាយ សាវុធ អធិការនគរបាល ក្រុងដូនកែវ មិនត្រឹមតែ ប្រើអំពើហិង្សា ដាក់ប្រពន្ធខ្លួនឯង នោះទេ សូម្បីតែការដឹកនាំ ក៍មានចរិក ក្រអឺតក្រទម ដឹកនាំរបៀប បក្ខពួកនិយមផងដែរ? មិនគួរណាថ្នាក់លើ លើកលែង​ មិនមានការដាក់វិន័យ នោះទេ ព្រោះថា ខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ ហើយក៍ជាអ្នកអនុវត្តន៍ច្បាប់ ធ្វើទង្វើបែបនេះ ធ្វើឲ្យប៉ះពាល់ ដល់អង្គភាព នឹងស្ថាប័នប៉ូលីសយ៉ាងខ្លាំង។ បើថ្នាក់ដឹងនាំ មានរឿងអាស្រូវ ប្រើអំពើហិង្សា ដាក់ប្រពន្ធខ្លួនឯង យ៉ាងចាស់ដៃបែបនេះ ចាំមើលថាតើ ទង្វើបែបនេះ អាចមានការប៉ះពាល់ ដល់ការត្រៀម ឡើងកាន់ដំណែង ពីអធិការនគរបាល ក្រុងដូនកែវ ទៅជាស្នងការរង ខាងមុខនេះ ដែរឬទេ? ។ ហើយប្រភពខ្លះ លើកឡើងថា ប្រហែលជាអាចប៉ះពាល់ ប្រសិនបើលោកអធិការរូបនេះ មិនប្រើប្រាស់ទឹកលុយបន្ថែម សម្រាប់ការឡើងកាន់ដំណែងនេះ?។

 

បើតាមប្រសាសន៍​ ឯកឧត្តម សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ បានមានប្រសាសន៍ តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ឲ្យអង្គភាព CSN យើង ដឹងថា៖ រឿងលោក ឆាយ សាវុធ ឯកឧត្តមផ្ទាល់ បានដោះស្រាយរួចរាល់ហើយ នឹងកំពុងធ្វើរបាយការណ៍​ រាយការណ៍ជូន ទៅឯកឧត្តមអគ្គ ស្នងការនគរបាលជាតិ មិនមានបញ្ហាអ្វីទៀតទេ ព្រោះថា ទាំងពីរនាក់ ប្ដីប្រពន្ធ មានការត្រូវរ៉ូវគ្នាវិញហើយ ក្រោយពីមានការសម្របសម្រួល ហើយ កាលពីយប់មិញ​នេះ នៅផ្ទះលោក ឆាយ សាវុធ ក៍ឃើញមានចាក់ធុងបាស់ រាំទៀតផង។

 

ពាក់ព័ន្ធករណីខាងលើនេះ ឯកឧត្តម បានមានប្រសាសន៍ តាមទូរស័ព្ទ បន្ថែមផងដែរថា បើតាមការសាកសួរ នឹងសម្របសម្រួល ពីឯកឧត្តមផ្ទាល់ ទើបដឹងថា រឿងនេះ កើតមកពីការប្រច័ណ្ឌ ដោយសារលោក ឆាយ សាវុធ នៅថ្ងៃកើតហេតុនោះ បានមកចូលរួម ក្នុងកម្មវិធីជប់លៀង ប្រកាសចូលកាន់មុខដំណែង ប្រធានតុលាការ ខេត្តតាកែវថ្មី។ ហើយក៍ឆ្លៀតទៅ KTV ច្រៀងលេង ខណ:នោះ ប្រពន្ធទូរស័ព្ទចូល ជាច្រើនដង តែលោក ឆាយ សាវុធ មិនបានលើក ក្រោយមកប្រពន្ធក៍បានតាមទៅរកឃើញ នៅកន្លែង KTV ដែរជាមុខសញ្ញាចាស់ របស់លោក ឆាយ សាវុធ ដែរប្រពន្ធកំពុងតែប្រច័ណ្ឌដាក់ ក៍កើតការឡូឡា រករឿងតែម្ដង ហើយមិនតែប៉ុណ្ណោះ ប្រពន្ធលោក ឆាយ សាវុធ ខិងខ្លាំងពេក ទាញលោក ឆាយ សាវុធ ដែរជាប្ដីចេញមកក្រៅ ហើយឡើងបើករថយន្ត របស់ខ្លួន ម៉ាកហាំម៉ឺ បើកបុកពីក្រោយ រថយន្ត 570 លោក ឆាយ សាវុធ ជាប្ដី បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ ទើបធ្វើឲ្យ លោក ឆាយ សាវុធ ទ្រាំមិនបាន ក៍ទះកំភ្លៀងមួយដៃ ជាហេតុធ្វើឲ្យប្រពន្ធខិង ទៅដល់ផ្ទះ ក៍បានសរសេររៀបរាប់ ពីបញ្ហាប្ដីបានប្រើអំពើហិង្សា មកលើខ្លួន នឹងរូបភាព ហើយបង្ហោះតាមហ្វេសប៊ុក ធ្វើឲ្យមានការភ្ញាក់ផ្អើល ពេញបណ្ដាញសង្គមហ្វេសប៊ុកតែម្ដង។

ជុំវិញករណីនេះដែរ អង្គភាព CSN យើង មិនអាចសុំការបំភ្លឺពីលោក ឆាយ សាវុធ អធិការនគបាល ក្រុងដូនកែវ ជុំវិករណីអំពើហិង្សានេះបានទេ ដោយមិនមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។ ដោយឡែក លោក សួន ផុន ស្នងការរងទទួលផែនយុត្តិធម៌ នៃស្នងការនគរបាល ខេត្តតាកែវ បានឲ្យដឹងថា ករណីនេះ ជាបទល្មើសព្រហ្មទណ្ឌ តែដោយសារ គ្មានពាក្យបណ្តឹង ពីជនរងគ្រោះ ទើបជំនាញលោក មិនអាចចាត់ការបានទេ ម្យ៉ាងទៀតជនបង្ក ជាមនុស្សមានបុណ្យសក្តិ ខ្ពស់ផងនោះ ដូច្នេះមានតែ ព្រះរាជអាជ្ញាទេ ទើបមានសិទ្ធ ចាត់ការតាមនីតិវិធី ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author