ចេញផ្សាយ ថ្ងៃសុក្រ ១រោច ខែកត្តិក ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000
ថ្មីៗនេះ រឿងអាស្រូវពុករលួយ និងទង្វើមិនប្រក្រតី របស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកំពុងធំ ត្រូវបានមន្ត្រី ក្រោមឱវាទ លាតត្រដាង ជាបន្តបន្ទាប់ ។ ហើយទន្ទឹមនឹងនេះ មន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ មួយចំនួន ក៍បានអំពាវនាវឲ្យថ្នាក់
ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ អំពើពុករលួយ និងទង្វើមិនប្រក្រតី របស់លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំនេះ ផងដែរ។
ប្រភពព័ត៌មាន ពីមន្ត្រីនគរបាល ខេត្តកំពង់ធំ ជាច្រើនរូប បានឲ្យដឹងទៀតថា៖ ពួគគាត់ក៍មិននិកស្មានថា លោក អ៊ុក កុសល ជាមនុស្ស ឆាប់ប្រែប្រួលបែបនេះសោះ ព្រោះថា កាលពីនៅជាស្នងការង មិនក្រអឺតក្រទមបែបនេះទេ ក្រោយពីបានតំណែង ជាស្នងការរួចមក លោកស្នងការរូបនេះ ចាប់ផ្ដើមធ្វើចរិតខុសផ្លែក ខុសកាលពីនៅជាស្នងការរង ប្រើអំណាចដឹកនាំបក្ខពួកនិយម បើមន្ត្រីណា ពូកែអែបអប យកចិត្តលូនក្រាប ឬមន្ត្រីណាជាមនុស្សជំនិត នឹងជាខ្សែស្រឡាយរបស់ខ្លួន ទោះខុសយ៉ាងណា ក៍លោកស្នងការរូបនេះ មើលមិនឃើញដែរ? មានតែជួយធ្វើរបាយការ ជូនទៅថ្នាក់លើថា បុគ្គលនេះ ពូកែបែបនេះ ពូកែបែបនោះ? រីឯមន្ត្រីល្អៗ ខំអនុវត្តន៍ការងារ បែជាស្នងការរូបនេះ មើលមិនឃើញទេ មានតែគាបសង្កត់ យកលុយធ្វើនេះ ធ្វើនោះរហូត បើលោកស្នងការរូបនេះ ត្រូវការលុយតែរហូតអញ្ចឹង ប្រាក់ខែប៉ុណ្ណឹង បានអីសល់ចិញ្ចឹមប្រពន្ធកូន ទង្វើបែបនេះ គួរឲ្យស្អប់ខ្ពើមខ្លាំងណាស់ ។ ពោលគឺចាប់តាំងពី ស្នងការរូបនេះ បានទទួលតំណែង ជាស្នងការនគរបាល ខេត្តកំពង់ធំ រួចមក គឺស្នងការរូបនេះ តែងតែប្រើអំណាច ប្រព្រឹត្តអំពើពុក
រលួយ ប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន យ៉ាងក្រអឺតក្រទម ដោយគ្មានញញើត អ្វីទាំងអស់?។
ប្រភពបានឲ្យដឹងទៀតថា គ្រប់ប្រធានការិយាល័យជំនាញ នៅក្នុងស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ ត្រូវបានលោក អ៊ុក កុសល ប្រើអំណាចគាបសង្កត់ សព្វបែបយ៉ាងតែម្តង?។ ហើយជាងនេះទៅទៀត សូម្បីតែអធិការនគរបាល ក្រុងស្ទឹងសែន និងអធិការនគរបាល តាមបណ្ដាស្រុកនានា ក្នុងខេត្តកំពង់ធំ ក៍ត្រូវលោក អ៊ុក កុសល ប្រើអំណាចជាងស្នងការ គាបសង្កត់ យ៉ាងកំរោលផងដែរ?។
ប្រភពបានបន្តថា៖ ប្រការនេះហើយ ដែលធ្វើឲ្យមន្ត្រីនគរបាល ក្នុងស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ អត់ធ្មត់តទៅទៀតលែងបាន ហើយបើកកកាយ ទម្លាយព័ត៌មាន រឿងអាស្រូវពុករលួយ និងទង្វើមិនប្រក្រតី របស់លោក អ៊ុក កុសល ដើម្បីឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជ្រាប នឹងចាត់វិធានការទប់ស្កាត់ ឲ្យបានទាន់ពេលវេលា។
បើតាមប្រភពដែរស្និទ្ធ លោក អ៊ុក កុសល ដែរមិនពេញចិត្ត នូវទង្វើ នៃការដឹកនាំ គាបសង្កត់មន្ត្រីថ្នាក់ក្រោម ក៍បានលួចខ្សឹប ប្រាប់ឲ្យអង្គភាព CSN យើង ដឹងផងដែរថា៖ ពិតណាស់ហើយ លោក អ៊ុក កុសល បច្ចុប្បន្ន កំពុងតែយកតំណែង ជាមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ដែរថ្នាក់លើបានប្រគល់អោយ ទៅប្រព្រឹត្តអំពើពុករលួយ គាបសង្កត់ប្រមូលលុយ ពីមន្ត្រីក្រោមឱវាទ តាមរបៀបពុករលួយ ស្រេចតែអំពើចិត្តរបស់ខ្លួន? ។ ហើយមិនតែប៉ុណ្ណោះ លោក អ៊ុក កុសល ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ រូបនេះ បានដាក់បញ្ជា ក៍ដូចជាគំនាប ទៅលើអធិការ នៃអធិការដ្ឋាននគរបាល តាមស្រុកនិមួយៗ ឲ្យទិញរថយន្តសារ៉ែ ដាក់អង្គភាព ដោយគំរាបថា៖ បើអស់លោកណា គ្មានលទ្ធភាពទិញរថយន្តទេ នឹងត្រូវដកចេញ ដាក់អ្នកមានលទ្ធភាព ចូលជំនួសវិញ?។
ប្រភពបានបន្តឲ្យដឹងទៀតថា៖ ជាងនេះទៅទៀត លោក អ៊ុក កុសល បានពង្រាយមនុស្សជំនិត របស់ខ្លួន ឲ្យចាំរាប់ក្បាលរថយន្តដឹកទំនិញ និងរថយន្តដឹកឈើ ឆ្លងកាត់ខេត្តកំពង់ធំ យកលុយតាមរបៀបពុករលួយ យ៉ាងគឃ្លើន ដោយរថយន្ត មួយគ្រឿង ត្រូវបង់លុយ ពី ២០ដុល្លារ ទៅ ៥០ដុល្លារ? រហូតដល់ ១០០ ដុល្លារទៀតផង?។ ហើយក្រុមមនុស្សជំនិត របស់លោក អ៊ុក កុសល បានបង្ហាញនូវភាពក្រអឺតក្រទមយ៉ាងខ្លាំង ព្រោះពួកគេធ្វើអ្វីៗ តាមបញ្ជារបស់លោក អ៊ុក កុសល ហើយគ្មានឈ្មួញឈើ ឬឈ្មួញឹដឹកជញ្ជូនទំនិញឆ្លងកាត់ ខេត្តកំពង់ធំ ណាម្នាក់ ហ៊ានតវ៉ានោះទេ?។
បើតាមការទម្លាយព័ត៌មាន ពីមន្ត្រីនគរបាល ក្នុងស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថា៖ ការប្រឡងចូលក្របខ័ណ្ឌនគរបាល ក្នុងខេត្តកំពង់ធំ នាពេលកន្លងមក ពោរពេញទៅដោយ អំពើពុករលួយ ហើយមានបេក្ខជនខ្លះ ចំណាយលុយ ពី៥០០០ ដុល្លារ រហូត ១០០០០ដុល្លារ ដើម្បីអាចប្រឡងជាប់? ។ បញ្ហានេះគឺជារឿង ដែលនាយឧត្តមសេនីយ៍ នេត សាវឿន មិនគួរមើលរំលង តទៅទៀតនោះទេ ហើយក្រុមអធិការកិច្ច របស់ក្រសួងមហាផ្ទៃ គួរបើកការស៊ើបអង្កេត ជាបន្ទាន់ ទៅលើរឿងអាស្រូវពុករលួយ និងទង្វើមិនប្រក្រតី របស់លោក អ៊ុក កុសល ព្រមទាំងបក្ខពួក ឲ្យបានស៊ីជម្រៅផង។ ហើយទន្ទឹមនឹងនេះ ក៍មានការអំពាវនាវ ឲ្យឯកឧត្តម បណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេតាដាក់ការស៊ើបអង្កេត ជាបន្ទាន់ផង កំទុកឲ្យលោក អ៊ុក កុសល ព្រមទាំងបក្ខពួក ប្រព្រឹត្តអំពើពុករលួយ តាមច្រើនរូបភាព ដូចសព្វថ្ងៃនេះទេ។
ជុំវិញការបែកធ្លាយព័ត៌មាន ខាងលើ អង្គភាព CSN មិនអាចសុំការបកស្រាយបំភ្លឺ ពីលោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកំពុងធំ ជុំវិញបញ្ហានេះបានទេ រហូតមកដល់ថ្ងៃនេះ ដោយមិនមានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនង ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយ
មានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ យកព័ត៌មាន CSN
អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000














