លោក កែប កត់ មេខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី មិនហ៊ានចុះបង្ក្រាបបទល្មើសជាក់ស្ដែង ទៅតាមសេចក្ដីរាយការណ៍ របស់អ្នកព័ត៌មាន ព្រោះខ្លាចបាត់ប្រយោជន៍

 

https://youtu.be/XZGO2cgmMmM

គំនរឈើរាប់រយដុំ នៅចំណុចចំការស្វាយចន្ទី ស្ថិតនៅក្រោយ ភូមិញ៉ាង ឃុំញ៉ាង ស្រុកអណ្ដូងមាស ដែរគេសង្ស័យថា ជាឈើរបស់មេឈ្មួញ ប្រចាំខេត្តរតនគិរី​ មានឈ្មោះ ហូជីវ៉ៃ ពុំមានជំនាញ ឬកងកម្លាំង នឹងសមត្ថកិច្ចណា ហ៊ានប៉ះពាល់ទេ ជាក់ស្ដែងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ គំនរឈើជាច្រើនខាងលើ ក្រោយពីអ្នកព័ត៌មានយើង ប្រទះឃើញ ក៍បានទូរស័ព្ទរាយការណ៍ ទៅលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត តែលោក កែប កត់ ថាចុះមក តែមិនឃើញមក ចំណែកលោក មេអាវុធហត្ថ ស្រុកអណ្ដូងមាន អ្នកព័ត៌មានយើង ក៍បានទូរស័ព្ទ​រាយការណ៍​ទៅដែរ តែមិនឃើញចុះមកដូចគ្នា ទំនងពួកគេដឹងថា គំនរឈើខាងលើនេះ ជារបស់នណាហើយ ទើបពួកគេមិនរវល់ ពីការរាយការណ៍ របស់អ្នកព័ត៌មានយើង បើនិយាយឲ្យចំទៅ​ គឺពួកគេពន្យាពេល នឹងរក្សាភាពស្ងៀមស្ងាត់ ដើម្បីទុកឱកាស ឲ្យឈ្មួញមានឱកាស ធ្វើការដឹកជញ្ជូនឈើចេញ ពីចំណុចខាងលើនេះ ពួកគេធ្វើបែបនេះ ដើម្បីរក្សាប្រយោជន៍ កញ្ចប់ប្រាំខែពីមេឈ្មួញ។

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author