ចេញផ្សាយ ថ្ងៃច័ន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ករណីផ្ទុះអាវុធ បណ្ដាលឲ្យកូនប្រុស លោកឧត្តមសេនីយ៍ឯក ឯល វណ្ណថន រងរបួសបាក់ជើង បាននាំឲ្យមានការជជែកគា្ន នឹងបកស្រាយ យកត្រូវរៀងៗខ្លួន និង ចេញលិខិតបំភ្លឺ តាមបណ្ដាញសង្គម ហ្វេសប៊ុក ដោយភាគីរងគ្រោះ បញ្ជាក់ថា នឹងដាក់ពាក្យប្ដឹង។
គួរំលឹកផងដែរថា ករណីផ្ទុះអាវុធនេះ បានកើតឡើង កាលពីថ្ងៃទី៤ ខែធ្នូ កន្លងមកនេះ នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ បណ្តាលឲ្យបុរសម្នាក់ ជាកងអង្គរក្ស រងរបួសត្រង់ភ្លៅ។ ហើយករណីនេះ ឯកឧត្តម ឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និង ជាស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានថា ករណីនេះ បានដោះស្រាយបញ្ចប់ រួចរាល់អស់ហើយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៍បានលើកឡើង អំពីមូលហេតុថា គ្មានកម្លាំងសមត្ថកិច្ចណា នៅសុខៗ ដើរបាញ់នោះទេ រឿងហ្នឹងគឺផ្តើមចេញ ពីការហូបចុក ហើយគាត់មានអាវុធ នៅនឹងខ្លួន ទោះបីជាគាត់ មានសំបុត្រស្នាម ប្រើប្រាស់ក៍ដោយ គាត់មិនគួរដកសម្ញែងបង្ហាញ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ប្តឹងមកដល់សមត្ថកិច្ច ខណ្ឌដង្កោ។
ភ្លាមៗនោះ សមត្ថកិច្ចនគរបាល ក៍ចុះទៅក្នុងកិច្ចប្រតិបតិ្តការ ហើយនៅពេលដែល ចុះទៅដល់គោដៅ ក៍មិនបានដឹងថា ជនរងគ្រោះ ជាកងកម្លាំងដែរ ខណ:នោះជនរងគ្រោះ នៅពេលដែរឃើញសមត្ថកិច្ច គាត់ក៍បានជិះម៉ូតូរត់ ពេលនោះសមត្ថកិច្ច ក៍ដេញតាម ហើយបានបាញ់ឡើងលើ ដើម្បីឲ្យជនរងគ្រោះឈប់ តែជនរងគ្រោះ គាត់មិនឈប់ទេ ថែមទាំងដកអាវុធពីចង្កេះ គាត់ទៀត ពេលនោះ សមត្ថកិច្ចក៍បាញ់ទៅដី ប៉ុន្មានគ្រាប់ទៀត ក៍ខ្ទាត់ផ្លាតគ្រាប់ ត្រូវភ្លៅជនរងគ្រោះទៅ ។ ហើយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៍បានបញ្ជាក់បន្ថែមថា រឿងនេះបានដោះស្រាយ បញ្ចប់ផងដែរ មិនមានការប្តឹងផ្តល់អ្វីទេ។
តែទោះបីជា មានការបញ្ជាក់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បែបនេះក្ដី បើតាមប្រភព បានបង្ហើបឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក ឯល វណ្ណថន មេបញ្ជាការ កងអនុសេនាធំ ការពារផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៍បានបញ្ជាក់ថា លោកនឹងប្តឹង ករណីបាញ់មកលើកូនប្រុស របស់លោក ដោយគ្មានកំហុស ទៅតុលាការ? ។ បើទោះបីជា មានវត្តមាន លោកអភិបាលខណ្ឌ និង លោកអធិការនគរបាល ខណ្ឌដង្កោ បានចុះទៅសួរសុខទុក្ខ កូនប្រុសរបស់គាត់ ដល់មន្ទីរពេទ្យក៍ដោយ លោកមិនអត់ឱន ឲ្យបានទេ? ។
បើតាមប្រភព ពីអធិការរងខណ្ឌ បាននិយាយថា ករណីនេះ បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ថាមានមនុស្សមួយក្រុម បានអាម៉េកាំភ្លើង បង្អួតគ្នានៅក្នុងហាង ម្លប់ស្វាយ ពេលនោះ លោកក៍បានបញ្ជា ឲ្យកម្លាំងចុះត្រួតពិននិត្យមើល ហើយឲ្យមានការប្រុងប្រយ័ត្នផង ព្រោះគេមានអាវុធ ។ ពេលនោះ គេមិនឈប់ឲ្យសមត្ថកិច្ច ត្រួតពិនិត្យទេ ព្យាយាមជិះម៉ូតូរត់រហូតដល់មុខផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ តាមច្រកតូច សមត្ថកិច្ចក៍បាញ់ឡើងលើ ចំនួន៤ គ្រាប់ ជនសង្ស័យក៍ដកកាំភ្លើង តែមិនបានបាញ់ទេ ខណ:នោះ សមត្ថកិច្ចក៍បាញ់ផ្ជុចដី ហើយក៍ផ្លាតគ្រាប់ ត្រូវភ្លៅតែម្តងទៅ៕
















