ចេញផ្សាយ ថ្ងៃអង្គារ៍ ៤ ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ខេត្តកំពង់ចាម ៖ ប្រភពផ្ទៃក្នុង នៃមន្ទីរសាធារណ:ការ នឹងដឹកជញ្ជូន ខេត្តកំពង់ចាម បានបង្ហើបឲ្យដឹងថា លោក ហេង ផល្លា ប្រធានស្ថានីយ៍ ថ្លឹងរថយន្ត ផ្លូវជាតិលេខ ៦អា នៅចំណុចថ្នល់កែង ស្ថិតក្នុងជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដែរទើបតែរត់ការ ឡើងជាប្រធានថ្មីៗនេះ និង លោក ខុង សារុន អនុប្រធាន បានឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ច្រើនរូបភាព នៅពេលយប់?។
ប្រភពដដែរបានបន្ត ឲ្យដឹងទៀតថា បើតាមការអង្កេត ទៅលើរថយន្ត ដឹកលើសទម្ងន់ ក្នុងមួយយប់ៗ មិនក្រោម ៥០គ្រឿងនោះទេ ដែរកំពុងត្រូវបាន លោក ហេង ផល្លា ប្រធានស្ថានីយថ្លឹងរថយន្តថ្នល់កែង ស្ថិតក្នុងឃុំជាលា ស្រុកបាធាយ និងអនុប្រធាន ខុង សារុន ឃុបឃិតគ្នា បញ្ជាឲ្យឈប់ឆ្ងាយពីស្ថានីយ៍ គេចជញ្ជីងមិនចូលថ្លឹង ជាថ្នូរនឹងការបង់លុយ បែបពុករលួយ? ។
ទម្ទឹមនឹងនេះ ក៍មានប្រភពផ្ទៃក្នុង នៃស្ថានីយ៍ថ្លឹងរថយន្ត ថ្នល់កែង សុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើប ឲ្យអង្គភាព CSN យើង បានដឹងផងដែរថា បច្ចុប្បន្ននេះ លោក ហេង ផល្លា និង លោក ខុង សារុន បានកំពុងត្រូវរ៉ូវគ្នា សប្បាយប្រមូលលុយ ម្ចាស់រថយន្តយីឌុបធំៗ ដឹកអុសភ្នំ អុសកៅស៊ូ
លើសទម្ងន់ មកពីខេត្ដកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រះវិហារ ។ល។ សំដៅចែកចាយ តាមសិប្បកម្មឡឥដ្ឋ នៅស្រុកមុខកំពូល ខេត្តកណ្តាល?។
ប្រភពបន្តថា៖ ជាងនេះទៅទៀត ក៍មានប្រភេទ រថយន្តយីឌុប និងវ៉េអង ដឹកឈើ ពីខេត្តកំពង់ធំ នឹងខេត្តព្រះវិហ៊ារ សំដៅទៅចែកចាយ នៅរាជធានីភ្នំពេញ នឹងខេត្តតាកែវ ផងដែរ និងជាពិសេស រថយន្តដឹកទំនិញគ្រប់ប្រភេទ មកពីប្រទេសវៀតណាម ដោយមិនបាច់ចូលថ្លឹង គ្រាន់តែឈប់ ឆ្ងាយពីស្ថានីយថ្លឹងរថយន្ត ហើយរត់ចូលបង់លុយ ទៅតាមការកំណត់ ក្នុងមួយរថយន្ត ១០មុឺនរៀល ទៅ ២០មុឺនរៀល រហូតដល់ ៥០ម៉ឺនរៀល ទៅតាមទម្ងន់ លើសតិច នឹងច្រើន?។ ហើយសកម្មភាពនេះ ពួកគេធ្វើឡើង ចាប់ពីថ្ងៃចន្ទ ទៅដល់ថ្ងៃសុក្រ និងចាប់ពីម៉ោង ១២ យប់ ទៅដល់ម៉ោង ៥ទាបភ្លឺ ពុំដែលខាននោះទេ? ។
ទង្វើរបស់លោក ហេង ផល្លារ ប្រធានស្ថានីយ ថ្លឹងរថយន្ត នឹងលោក ខុង សារុន អនុប្រធានស្ថានីយថ្លឹងរថយន្ត ថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម នេះ គេនៅមិនទាន់ដឹងថា លោក សេង ឈួន ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល អចិន្រ្តៃយ៍ ស្ថានីយជញ្ជីងថ្លឹងរថយន្ត និងលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណករ និង ដឹកជញ្ជូន បានដឹងនូវសកម្មភាព របស់កូនចៅខ្លួន ឬយ៉ាងណានោះទេ ?។
ចំពោះរឿងនេះ ត្រូវបានមហាជន រិះគន់ថា៖ លោក ហេង ផល្លា និងបក្ខពួក កំពុងសប្បាយប្រមូលលុយ រាប់សិបលានរៀល ក្នុងមួយថ្ងៃៗ យកទៅចែកគ្នា ធ្វើមានធ្វើបាន យ៉ាងក្រអឺតក្រទម ចំពោះលោក ហេង ផល្លា នឹងទបក្ខពួក ហ៊ានធ្វើអ្វីៗ តាមអំពើចិត្តនេះ បើមិនមានការឃុបឃិត ឬក៍បើកដៃ ពីសំណាក់ លោកប្រធានមន្ទីរ សាធារណការ នឹងដឹកជញ្ជូន ខេត្តកំពង់ចាម ឬលោក សេង ឈួន ដែលជាប្រធានទទួលបន្ទុក ជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេសទេ ក៍លោក ហេង ផល្លា នឹងបក្សពួក មិនអាចប្រព្រិត្ត ទៅបានឡើយ ។
ប្រផ្ទៃក្នុង បានបញ្ជាក់ផងដែរថា៖ រឿងអាស្រូវពុករលួយ របស់លោក ហេង ផល្លា ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ ៦អា ចំណុចថ្នល់កែង ស្ថិតក្នុងភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ប្រែក្លាយពីជញ្ជីងថ្លឹងរថយន្ត ទៅជាជញ្ជីងថ្លឹងលុយនេះ ត្រូវបានបណ្ដាញ ព័ត៌មានក្នុងស្រុកជាច្រើន បានផ្សព្វផ្សាយ ជាបន្តបន្ទាប់ ក៍ប៉ុន្តែ រហូតមកដល់ពេលនេះ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ
ការ និងដឹកជញ្ជូន ក៍ដូចជាលោក សេង ឈួន ដែលជាប្រធាន ទទួលបន្ទុក ជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស កំពុងសម្ងំយ៉ាងស្ងៀម មិនដឹងមកពីហេតុអ្វី។ ហេតុនេះហើយ ទើបលោក ហេង ផល្លា ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត នៅចំណុចថ្នល់កែង ផ្លូវជាតិលេខ៦អា កាន់តែបានដៃ ក្នុងការប្រមូលលុយ តាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែក យ៉ាងរឹងមាំ នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន។
ប្រភពបន្តថា៖ ទាំងអស់នេះ គួតែឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម ឬក៍ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ នឹងដឹកជញ្ជូន នឹងលោក សេង ឈួន ដែរជាប្រធានទទួលបន្ទុក ជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស គួរពិនិត្យមើល ភាពមិនប្រក្រតី ខាងលើនេះផង កំបន្តសម្ងំស្ងៀម តទៅទៀង ព្រោះថា៖ បច្ចុប្បន្ននេះ ទាំងផ្ទៃក្នុង នឹងមហាជន ធ្វើការរិះគន់ ខ្លាំងណាស់ ដោយចោទប្រកាន់ថា៖ លោក ហេង ផល្លារ នឹងបក្ខគួក កំពុងតែ កែប្រែពីជញ្ជីងថ្លឹងរថយន្ត ខាងលើនេះ ឲ្យក្លាយទៅជា ជញ្ជីងថ្លឹងលុយ យ៉ាងគឃ្លើន មិនញញើត ទៅនឹងបទបញ្ជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អ្វីបន្តិចណាសោះឡើយ។
ពាក់ព័ន្ធនឹងការចោតប្រកាន់ ខាងលើនេះ អង្គភាពយើង មិនអាចទំនាក់ទំនង សុំការបំភ្លឺ ពីលោក ហេង ផល្លារ ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ថ្នល់កែង នឹងលោក ខុង សារុន អនុប្រធាន ពាក់ព័ន្ធការចោតប្រកាន់ ខាងលើនេះបានទេ ដោយគ្មានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើង រងចាំការបំភ្លឺ ពីមន្ត្រីដែលពាក់ព័ន្ធខាងលើនេះ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម















