ចេញផ្សាយ ថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តម ស៊ូ សិរី អភិបាលរង ខេត្ដព្រះវិហារ បញ្ជាផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកកម្លាំងចម្រុះ ចុះពិនិត្យក្រុមហ៊ុន សំអឿន សុវណ្ណ នៅក្នុងភូមិសាស្រ្ដ ស្រុកឆែប និងស្រុកជ័យសែន។ ជាលទ្ធផលក្រុមការងារជំនាញ បានពិនិត្យឃើញថា ក្រុមហ៊ុនមានច្បាប់ អនុញ្ញាតត្រឹមត្រូវ ពីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ អោយប្រមូលផល អនុផលព្រៃឈេី ក្នុងដីសម្បទានសេដ្ឋកិច្ច ដាំអំពៅ និងបង់ពន្ធជូនរដ្ឋ ។
រីឯសកម្មភាព របស់ក្រុមហ៊ុនវិញ បានអនុវត្ត ក្នុងទីតាំងដីសម្បទាន ស្របតាមលិខិតអនុញ្ញាត ។ ហើយក្រុមការងារ បានប្រជុំណែនាំ អោយក្រុមហ៊ុន បន្តគោរពតាមច្បាប់ អោយបានខ្ជាប់ខ្ជួន ហេីយមន្រ្តីជំនាញ តាមដែនសមត្ថកិច្ច នីមួយៗ ត្រូវពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ ដែលមានការចូលរួមសហការ ពីប្រជាសហគមន៍។
















