ចេញផ្សាយ ថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ខេត្តត្បូងឃ្មុំ៖ ករណីមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ មួយរូប រងនូវកណ្តាប់ដៃ របស់នាយរងប៉ុស្ដិ៍ស្អំ នៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ យ៉ាងតំណម កាលពីវេលាម៉ោង១០ និង ០៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈចុះបំពេញការងារ បង្ក្រាបឡានដឹកជញ្ជូនឈើប្រណិត ជាបទល្មើសជាក់ស្តែង រហូតមកដល់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នេះ ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ចេញសេចក្ដីបំភ្លឺ ដល់សាធារណ:ជនហើយ បន្ទាប់ពីរងការរិះគន់ ពីសំណាក់មហាជន ។
ពាក់ព័ន្ធករណីនេះ ទោះមានចេញលិខិត បំភ្លឺពីស្នងការដ្ឋាននគរបាល យ៉ាងណាក្ដី ក៍មជ្ឈដ្ឋាននានា នូវតែបន្តរិះគន់ ទៅលើការដឹកនាំ របស់លោក ប៉ែន រ័ត្ន ស្នងការ ខេត្តត្បូងឃ្មុំ ដដែល ដោយពួកគេ បាននាំគ្នាលើកឡើងថា៖ ករណីនេះ បើមិនមានបែកធ្លាយ តាមឃ្លីបវីដេអូ យ៉ាងចំហរទេនោះ ក៍លោកនាយប៉ុស្តិ៍រងស្អំ រូបនេះ គ្មានថ្ងៃដៃជាប់ខ្នោះ បែបនេះដែរ លោកនាយរងប៉ុស្តិ៍ មុនមានរឿងនេះ មិនដឹងថា រត់ពន្ធឈើប្រណិត ឆ្លងដែនទៅស្រុកយួន ប៉ុន្មានពាន់ឡានមកហើយទេ? ហើយទង្វើបែបនេះ ក៍មិនដឹងថា ធ្លាប់ប្រព្រឹត្ត ប៉ុន្មានឆ្នាំមកហើយទេ? ទំរាំបើកធ្លាយរឿងនេះ ។ ហើយគេក៍មិនជឿថា លោក ប៉ែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ មិនដឹងពីសកម្មភាព ដែលកកូនចៅ ប្រព្រឹត្តផ្ទុយពីច្បាប់នោះដែរ ប្រហែលជាទទួលបានប្រយោជន៍ ឬចំណែកណាមួយ ពីលោកនាតរងប៉ុស្ដិ៍រូបនេះដែរហើយ ទើបរក្សាស្ងៀមស្ងាត់ រហូតមកដល់ពេលនេះ។
គួររំលឹកផងដែរដែរថា៖ ពាក់ព័ន្ធករណីនេះ ក្រោយពីមន្ត្រីជំនាញ ដេញចាប់ឡាន ដឹងឈើល្មើសជាក់ស្ដែង មួយសន្ទុះក្រោយមក គេបានឃើញបុរសម្នាក់ ដែរគេស្គាល់យ៉ាងច្បាស់ថា ជាមន្ត្រីសមត្ថកិច្ច នៃស្នងការនគរបាល ខេត្តត្បូងឃុំ ឈ្មោះ ស្រុី លាភ មានតួនាទី ជាស្នងការរង បានចេញមកកាង រករឿងទៅលើមន្ត្រីជំនាញ នឹងបានប្រើប្រាស់កាំភ្លើង គម្រាមរកបាញ់ ឲ្យខាងមេព្រៃ បញ្ឈប់សកម្មភាព តែខាងមេព្រៃ មិនព្រមបញ្ឈប់សកម្មភាព ក៍ឈានដល់ការប្រើហឹង្សា វាយមួយដៃ ទៅលើមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ បែកកញ្ចប់មាត់ ឈាមហូរ កក្លាក់ទៀតផង។
ប្រភពពីមជ្ឈដ្ឋាន បន្តរិះគនើថា៖ ដោយសារ ករណីនេះ លោក នាយរងប៉ុស្ដិ៍ស្អំ សាងកំហុសធ្ងន់ធ្ងពេក ហើយម្យ៉ាងទៀត ឯកសាររូបភាព បានបញ្ជាក់បង្ហាញ តាមរយ:ឃ្លីបវីដេអូ បានបែកស្អុយ បញ្ច្រាសខ្យល់ បានសបញ្ជាក់ ពីអំណាចរបស់ខ្លួន ដោយអាងបង្អែកដ៍រឹងនាំ យ៉ាងច្បាស់ពេកហើយនោះ គឺមិនអាចជួយបិទបាំងបានទេ ព្រោះខ្លាចប៉ះពាល់ កាន់តធ្ងន់ធ្ងនោះ ទើបចាត់ការទៅតាមនិតិវីធីច្បាប់ តែម្ដងទៅ។
តែទោះយ៉ាងណា ការរិះគន់ ពីសំណាក់មជ្ឈដ្ឋាននានា ខាងលើនេះ អង្គភាព CSN យើង នៅតែពុំអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក ប៉ែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មូង ដដែរ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕















