ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ ១៣កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ពោធិ៍សាត់៖ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្ន សកម្មភាពបទល្មើស កាប់បំផ្លិចផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃអភិរក្ស ភ្នំសំកុស ដែលស្ថិតនៅក្នុងស្រុកវាលវែង និង តំបន់ព្រៃអភិរក្ស ជួរភ្នំក្រវាញ ស្ថិតក្នុងក្នុងស្រុកក្រវាញ កាន់តែខ្លាំងឡើងយ៉ាង ដោយគេេស្គាល់ថា ជាក្រុមរបស់លោកឧកញ៉ា តាំង អ៊ាង ប្រើដៃពលរដ្ឋចូលកាប់ នឹងមានមេការៗ ឈរតាមតំបន់ ចាំប្រមូលទិញ ដោយជ្រកក្រោមស្លាក ក្រុមហ៊ុនទ្រីភាព? ។
ប្រភពព័ត៌មាន ពីមន្ត្រីនគរបាល ខេត្តពោធិ៍សាត់ មួយរូប សុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ ឲ្យដឹងថា៖ រយៈពេលជាង ០១ខែ មកនេះ សកម្មភាពកាប់ឈើ នៅក្នងតំបន់អភិរក្ស ដូចរៀបរាប់ខាងលើ ហាក់មានទ្រង់ទ្រាយធំ ជាងឆ្នាំមុនៗ ទៅទៀត ដោយឃើញមានអ្នកអាឈើ រាប់រយនាក់ និងគ្រឿងចក្រ ប្រភេទរថយន្តប៉ាកុង រថយន្តច្នៃ ជិត១០០ គ្រឿង ។ ហើយ ឧកញ៉ា តាំង អ៊ាង បានប្រើមេការបស់ខ្លួន ចំនួនពីរនាក់ ឈរចាំប្រមូលទិញឈើ នៅដេប៉ូធំៗ ចំនួនពីរទីតាំងខុសគ្នា ។
ប្រភពបន្តថា៖ ព្រៃអភិរក្ស ភ្នំសំកុស ដែលស្ថិតនៅក្នុងស្រុកវាលវែង និង ព្រៃអភិរក្ស ជួរភ្នំក្រវាញ ក្នុងស្រុកក្រវាញ បច្ចុប្បន្ន ត្រូវមេឈ្មួញឈើ ដែលមានងារ ជាឧកញ៉ា ឈ្មោះ តាំង អ៊ាង បានឲ្យមេការរបស់ខ្លួន ដើរកើនមនុស្ស រាប់រយនាក់ ចូលទៅកាប់បំផ្លាញយ៉ាងរង្គា ដោយជ្រកក្រោមស្លាក ក្រុមហ៊ុន { MDS } របស់ឧកញ៉ា ទ្រី ភាព និង ដោយមានការឃុបឃិតជាប្រព័ន្ធ ចាប់ពីថ្នាក់ស្រុក ដល់ថ្នាក់ខេត្ត និងថ្នាក់ជាតិមួយចំនួនតូច ដើម្បីចេញរបាយការណ៍ ភូតភរ បិទបាំងថ្នាក់ដឹកនាំ? ។
ប្រភពច្បាស់ការណ៍មួយ បានឲ្យដឹងថា៖ មេការធំមា្នក់ ឈ្មោះ ង៉ូវ ទី ត្រូវជាប្អូនប្រុស របស់ឧកញ៉ា តាំង អ៊ាង បានបង្កេីតដេប៉ូយ៉ាងធំ សម្បើមមួយ ចាំទិញឈើខុសច្បាប់ ក្នុងបរិវណក្រុមហ៊ុន { MDS } ស្ថិតនៅឃុំអន្លង់រាប ស្រុកវាលវែង?។ ហើយរីឯមេការធំម្នាក់ទៀត ឈ្មោះ លីម ត្រូវជាកូនប្រុសបង្កើត របស់ ឧកញ៉ា លាង ចាន់មុនី ដែលល្បីឈ្មោះ ខាងកាប់បំផ្លាញព្រៃឈើ និង ជាមនុស្សជំនិត របស់ឧកញ៉ា ទ្រីភាព បានយកទីតាំងកែច្នៃឈើយ៉ាងធំ នៅទល់មុខ ក្រុមហ៊ុន { MDS } ដំណាក់សុក្រំ ស្ថិតក្នុងឃុំ សំរោង ស្រុកក្រវាញ សម្រាប់ប្រមូលទិញឈើខុសច្បាប់ និងស្ទូចដាក់រថយន្តវេអង ដឹកចេញទៅកាន់ក្រុងភ្នំពេញ?។
ប្រភពខាងលើបន្តថា៖ មេការធំៗទាំងពីរនាក់ ខាងលើ ចែកតំបន់គ្នា ដើម្បីប្រមូលទិញឈើខុសច្បាប់ ដោយលោក ង៉ូវ ទី ទទួលទិញឈើ ដែលគេកាប់ពីតំបន់អភិរក្ស ភ្នំសំកុស ចាប់ពីច្រកអូរលាក់មាស , ច្រកពងពង់ , ច្រកស្ទឹងតាតាំង , ច្រកក្រពើពីរ , ច្រកភ្នំទំព័រ និងតំបន់ភ្នំ ១៥០០?។ ហើយរីឯលោក លីម មានសិទ្ធិចាំទិញឈើខុសច្បាប់ ដែលគេកាប់ចេញពីតំបន់អភិរក្ស ជួរភ្នំក្រវាញ ចាប់ពីតំបន់ខ្សាច់ពូក ច្រកដា , ច្រកអំពិល , ច្រករវៀង និងច្រកអូរលាក់មាស?។ ហើយឈើគ្រប់ប្រភេទ ត្រូវបានគេប្រមូលទិញ មានឈើប្រណីត ដូចជា៖ ប្រភេទឈើរាជថ្កុល , ធ្នង់ , នាងនួន និងឈើអាប្រភេទលេខ២ សម្រាប់ប្រើប្រាស់ក្នុងស្រុក។
បើតាមផ្ទៃក្នុង ក៍បានបង្ហើបឲ្យដឹងផងដែរថា៖ ក្នុងកាចំណាយទឹកប្រាក់ របស់ឧកញ៉ា តាំង អ៊ាង មិនតិចជាង ៤សែន ដុល្លារទេ ក្នុងមួយខែៗ ដើម្បីយកទៅញ៉ុកមាត់ បិទត្រចៀក នឹងបិទភ្នែក មន្ត្រីខិលខូច មួយចំនួន ចាប់ពីថ្នាក់ក្រោម រហូតថ្នាក់លើ? ។ សកម្មភាពនេះ ដំណើរការទៅបាន ក៍ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធ តាំងពីថ្នាក់ស្រុក ថ្នាក់ខេត្ត នឹងក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើផងដែរ? ទើបឧកញ៉ាឈ្មួញឈើ តាំង អ៊ាង មានអំណាចធ្វើព្យុះ ធ្វើភ្លៀង តាមទំនើងចិត្ត រហូតហ៊ានប្រើប្រាស់ កម្លាំងប្រដាប់អាវុធ ដេីរចាប់ឈើពីប្រជាពលរដ្ឋ រកសុីដឹកជញ្ជូនឈើ លក្ខណៈគ្រួសារ តាមម៉ូតូ នឹងរទេះក្របី ដែលមិនព្រមលក់ ឲ្យក្រុមហ៊ុនរបស់ខ្លួន ក្នុងតម្លៃទាបជាងទីផ្សារ?។
ជាក់ស្តែង ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នេះ បានផ្ទុះការតវ៉ា ពីសំណាក់ប្រជាពលរដ្ឋ ចំនួនពីរលើក ជាមួយសមត្ថកិច្ចជំនាញ ដោយក្រុមពលរដ្ឋ រិះគន់ចំៗថា ខ្លួនជាមន្ត្រីសមត្ថកិច្ច ស៊ីប្រាក់ខែរដ្ឋ ដែរបានពីរាស្ត្រ បែជាធ្វើកញ្ជះ សុីឈ្នួលដាច់ថ្លៃ ឲ្យឧកញ៉ា តាំង អ៊ាង ជ្រកក្រោមស្លាក ក្រុមហ៊ុន { MDS } របស់ឧកញ៉ា ទ្រីភាព ទៅវិញ។
បើតាមមេការម្នាក់ ដឹកឈើចេញពីព្រៃ យកមកលក់ឲ្យក្រុមហ៊ុន ដោយដាក់លក្ខ សុំមិនបញ្ចេញឈ្មោះ បានលួចខ្សិប ប្រាប់ឲ្យដឹងថា៖ ដើម្បីបានជ្រកក្រោមស្លាកក្រុមហ៊ុន { MDS } ឧកញ៉ា តាំង អ៊ាង បានចំណាយលុយប្រមាណ ៣៥០ដុល្លារ ក្នុង១ ម៉ែត្រគូប បង់ឲ្យឧកញ៉ា ទ្រី ភាព ដោយមានប្រធានតំបន់ របស់ក្រុមហ៊ុនម្នាក់ ឈ្មោះ ជីវ័ន្ត { ហៅ ពៅ } ចាំសម្របសម្រួល ឯកសារច្បាប់ ដឹងជញ្ជូន?។ ហើយប្រភេទឈើប្រណីត មួយចំនួន ត្រូវបានគេដឹកជញ្ជូន យកមកទុក្ខ នៅក្នុង ក្រុមហ៊ុន { ទ្រីភាព គ្រុប ត្មាតពង } និងមួយចំនួនទៀត ដឹកយកទៅស្តុក ក្នុងឃ្លាំងឈើមួយកន្លែងទៀត នៅក្រោយទីតាំ រោងចក្រកាត់ដេរ ៦ជាន់ ផ្លូវវេងស្រេង មុននាំចេញ ទៅលក់នៅក្រៅប្រទេស។
ពាក់ព័ន្ធបញ្ហានេះ មហាជនបានលើកឡើង នឹងរិះគន់ ទៅលើក្រុមហ៊ុន ទ្រីភាព ផងដែរថា៖ បើពួកគេចាំមិនភ្លេចទេនោះ គេនៅចាំថា លោកឧកញ៉ា ទ្រីភាព បានប្រកាសថា ឈប់ពាក់ព័ន្ធ ទៅនឹងជំនួញឈើទៀតហើយ ចុះហេតអ្វី? បានជានៅតែលិចឮ ធ្វើជាសំបកស្នូក ផ្ដល់ទីតាំង ឲ្យក្រុមមេឈ្មួញ ឧក្រិដ្ឋជន បំផ្លិចបំផ្លាញព្រៃឈើ បន្លំខ្លួនចូលជ្រក ថ្នូរនឹងផលប្រយោជន៍ រហូតអញ្ចឹង ឬមួយលោកឧកញ៉ា លោកមិនបានជ្រាបករណីនេះ ឫយ៉ាងណា? ។
ពាក់ព័ន្ធករណី ដំរីស្លាប់យកចង្អេបាំង ខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក ឧកញ៉ា តាំង អ៊ាង នឹងលោក ឧកញ៉ា ទ្រីភាព រួមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួន ក្នុងករណីខាងលើនេះបានទេ រហូតមកដល់ថ្ងៃនេះ ដោយពុំមានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនង ធ្វើការសុំបំភ្លឺ អង្គភាពយើង រងចាំការបកស្រាយ ពីសំណាក់លោឧកញ៉ា នឹងអាជ្ញាធរពាក់ព័ន្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម
















