ចេញផ្សាយ ថ្ងៃ អាទិត្យ ១៦កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ភ្នំពេញ ៖ ប្រជាពលរដ្ឋ ពុទ្ធបរិសទ្ទ័ ចំណុះជើងវត្ត ពោធិព្រឹក { ហៅវត្តខ្ទរ } មានប្រតិកម្ម ចង់បិទផ្លូវ ខណៈបែកធ្លាយលិខិតបង្គាប់ការ របស់ក្រសួងធម្មការ នឹងសាសនា ឲ្យរំកិលឈាបនដ្ឋាន ពីកន្លែងចាស់ ទៅសាងសង់ឈានបដ្ឋានថ្មី ស្ថិតនៅស្ពានទី៥ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ព្រោះទីតាំងនេះ កំពុងត្រូវប៉ាន់ ។
ប្រជាពលរដ្ឋ ចំណុះជើងវតពោធិព្រឹក { ហៅវត្តខ្ទរ } បានឲ្យដឹងថា ថ្មីៗនេះ ពួកគាត់បានឃើញ លិខិតបង្គការមួយ ចេញដោយ ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ហើយលិខិតនោះ បានធ្វើឲ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចំណុះជើងវត្ត និងព្រះសង្ឃ គង់នៅវត្តពោធិ៍ព្រឹក្ស { ហៅវត្តខ្ទរ } ជ្រួលច្របល់សារជាថ្មី ពីព្រោះតែលិខិតនោះ បញ្ជាក់ថា ត្រូវបានបង្កើត ក្រុមការងារចម្រុះ ដែលមានសមសភាព ជាង២០អង្គនាក់ ដើម្បីត្រួតពិនិត្យ សម្របសម្រួល ការរំកិលឈាបនដ្ឋានចាស់ចេញ ពីវត្តពោធិ៍ព្រឹក្ស និងទៅសាងសង់ឈានបដ្ឋានថ្មី ស្ថិតនៅស្ពានទី៥ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ហើយតាមលិខិតបង្គាប់ការនេះ មានន័យថា ឈាបនដ្ឋានសព្វថ្ងៃដែលខូចខាត ដោយសារការវាយកំទេច ពីសំណាក់អ្នកធំ លួចលក់ដីវត្ត កាលពីឆ្នាំ២០១៣ នោះ នឹងត្រូវរំកិល ទៅទីតាំងថ្មីនៅស្ពានលេខ៥។
ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋ មានចម្ងលលើកឡើងថា៖ ចំពោះលិខិតក្រសួងធម្មការ និងសាសនា ដែលថា រំកិលឈាបដ្ឋាន ក៍ប៉ុន្តែបែរជាមានការ សាងសង់ឈាបនដ្ឋានថ្មី នៅស្ពានលេខ៥ នោះទៅវិញ ដូច្នេះពាក្យរំកិល មានន័យថា វ៉ែកម្ទេចចោល ដើម្បីយកដីទីតាំងចាស់ លក់ទៅឲ្យឈ្មួញ នឹងបានបែងចែកលុយគ្នា ដាក់ហោប៉ៅ ដែលសលពីការដោះដូរ ឈាបដ្ឋានទៅកន្លែងថ្មី ។ ហើយពលរដ្ឋ បានលើកឡើងទៀតថា៖ បើក្រសួងធម្មការ នឹងសាសនា គិតថាឈាបដ្ឋាននេះចាស់ ខូចខាត ដោយសារអ្នកធំវាយកម្ទេច ហេតុអ្វីមិនសាងសង នៅដីទីតាំងដដែរវិញទៅ ចាំបាច់រំកិលទៅស្ពានទី៥ ធ្វើអ្វី? ធ្វើបែបនេះគឺជាការឃុបឃិតគ្នា ដើម្បីយកដីវត្តទៅលក់វិញទេ។ ដូច្នេះយ៉ាងណាក៍ដោយ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចំណុះជើងវត្តពោធិ៍ព្រឹក្ស { ហៅ វត្តខ្ទរ } បានមូលមតិគ្នា ដូចពីដើមមកថា នឹងមិនព្រម ឲ្យឈាបនដ្ឋាននេះ ត្រូវបានរំកិល ទៅនៅស្ពានលេខ៥នោះទេ ។
ទម្ទឹមនឹងនេះ ប្រជាពលរដ្ឋ នៅតែមានចម្ងល់ នឹងបានដាក់សំនួរថា តើហេតុអ្វី បានជាថ្នាក់ដឹកនាំ ក្រសួងធម្មការ និង សាសនា នៅតែចិញ្ចឹមចិត្ត ចង់កម្ទេចឈាបនដ្ឋាន វត្តខ្ទរនេះ? វាព្រោះតែធ្វើឲ្យប៉ះពាល់ ដល់មុខមាត់រាជរដ្ឋា ភិបាលឬយ៉ាងណា? ឬមួយថ្នាក់ដឹកនាំ ក្រសួងធម្មការ និងសាសនា ចង់លេបដីកន្លែង ដុតខ្មោចនេះទៀត ? ឬមួយបានប្រយោជន៍ពីក្រុមហ៊ុនឯកជន ក្បែរនោះ?។
ករណីនេះ បើតាមប្រជាពលរដ្ឋ ខ្សឹបខ្សៀវគ្នា ដោយគំរាមថា ប្រសិនបើមានការរំកិល ឡដុតខ្មោច ពីទីតាំងចាស់ ទៅទីតាំងថ្មីពិតមែននោះ នឹងមានការធ្វើបាតុកម្ម បិទផ្លូវជាតិលេខ៦ ដូចឆ្នាំ២០១៣ ទៀតមិនខានឡើយ ។ ហើយរឿងនេះ មិនមែនត្រឹមតែប្រជាពលរដ្ឋ បួនដប់គ្រួសារទេ គឺប្រជាពលរដ្ឋ ជាង ១០០០នាក់ ដែលប្រឆាំងចំពោះ ផែនការរំកិលឡដុតខ្មោចនេះ ។
ពលរដ្ឋបន្តថា៖ ប្រការនេះ អាជ្ញាធរ ជាពិសេសក្រសួងធម្មការ និងសាសនា ល្មមបញ្ឈប់មហិច្ឆិតា ចិញ្ចឹមចិត្តរំលោភ ឬរំកិល ឡដុតខ្មោចនេះទៀតទៅ ។ ព្រលឹងខ្មោច មិនតិចទេ ដែលនៅជាមួយ ឡមួយនេះ ។ បើទោះជារំកិល បានជោគជ័យ ក៍រកស៊ីមិនចម្រុងចម្រើននោះដែរ។ ដូច្នេះក្រុមហ៊ុនណាមួយ ដែលប្រាថ្នាចង់បានដីឡដុតខ្មោចនោះ គួរខ្លាចអំពើបាបខ្លះផង ។
ករណីនេះ ព្រះចៅអធិការ វត្តពោធិព្រឹក្ស { ហៅវត្តខ្ទរ } ព្រះនាម សុិន សារុំ បានឲ្យ CSN ដឹងថា ព្រះអង្គមិនទាន់បានទទួលលិខិត បង្គាប់ការឲ្យរំកិល ទីប៉ាឆាវត្តខ្ទរនោះ នៅឡើយទេ ហើយបើមានលិខិតនោះមែន ព្រះអង្គមិនគាំទ្រឡើយ ហើយពុទ្ធបរិសទ័្ទ ចំណុះជើងវត្តទាំងអស់ ប្រហែលជាមិនឯកភាពដែរ ។
ព្រះចៅអធិការវត្តអង្គនោះ បានមានសង្ឃដីកាទៀតថា ឈាបនដ្ឋាន វត្តខ្ទរនេះ បានកសាងក្នុង ឆ្នាំ២០០០ ក្រោមការផ្តួចផ្តើម ដោយអតីត ចៅហ្វាយក្រុងភ្នំពេញ លោកជា សុផារ៉ា ដល់ឆ្នាំ២០០៤ ឈាបនដ្ឋាននេះ ត្រូវខូចខាត ហើយក៍ចាប់ផ្តើមកសាងឡើងវិញ ដោយព្រះចៅអធិការ វត្តខ្ទរ ព្រះនាមឈួន ចំរើន ខណៈព្រះអង្គ មកគង់នៅវត្តនេះ ក្រោយពេលព្រះអង្គ និមន្តចេញពីវត្តខ្ទរ ឈាបនដ្ឋាន មិនទាន់ជួសជុលរួចរាល់ ពេលនោះអាត្មា { ព្រះអង្គ សុិន សារុំ } មកគង់នៅវត្តនេះ ក៍សាងសង់បន្ត ទាំងរោងបុណ្យផង រួចរាល់ នៅឆ្នាំ២០០៦ ដោយបានប្រើប្រាស់ រហូតដល់ឆ្នាំ២០១៣ ទើមមានរឿងលក់ដូរដីវត្ត ហើយមានការបាតុកម្ម ដុតគ្រឿងចក្រ ពីសំណាក់បងប្អូនពុទ្ធបរិសទ្ទ័ ចំណុះជើងវត្តទៀតផង ។
ព្រះអង្គ សុិន សារុំ បន្តថា ដីនិងប៉ាឆាវត្តខ្ទរនេះ បន្ទាប់ពីសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នារាករណ៍ស ជ ណ ចាស់ ដែលលក់ឲ្យក្រុមហ៊ុន អេងកាំង ហើយយកដីមកឲ្យវត្តវិញ កាលពី ឆ្នាំ២០១៣ នោះ ខាងមន្ត្រីពាក់ ក៍បានធ្វើប្លង់រឹងជូនវត្ត រួចរាល់នៅឆ្នាំបន្ទាប់ ។ ដូច្នេះដីវត្តនេះ មិនអាចអ្នកណាមកលូកលាន់ បានទៀតឡើយ ។
ជំវិញបញ្ហានេះ លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាល ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា រឿងបង្កើតគណៈកម្មការរំកិល ទីប៉ាឆាវត្តខ្ទរនោះ លោកមិនឯកភាពទេ ខាងក្រសួងធម្មការ និងសាសនា ជាអ្នកបង្កើតហើយ ដាក់ឈ្មោះលោក ដែលលោក មិនដឹងខ្លួនសោះ ។ លោកបន្តថា រឿងលក់ដីវត្តនេះ ធ្លាប់មានរឿងធំ ជាមួយប្រជាពលរដ្ឋ ម្តងរួចហើយ ព្រមទាំងដុត គ្រឿងចក្រទៀតផង ហើយលើកនេះ បើចង់ធ្វើទៀត សូមក្រសួងធម្មការ អញ្ជើញទៅធ្វើជាមួយ ប្រជាពលរដ្ឋខ្លួនឯងទៅ លោកមិនចូលរួមទេ ព្រោះដំបៅមិនឈឺ យកឈើទៅរុក ។
លោកបន្តថា ក្រោយពីសម្តេចតេជោ យកដីវត្តមកឲ្យវត្តវិញ ក្នុងនាមលោក ក៍ជួយខិតខំធ្វើបណ្ណ័កម្មសិទ្ធិ ជូនវត្តរួចរាល់ហើយ បើក្រសួងចង់រុះរើ ប៉ាឆាអាហ្នឹង រឿងរបស់ក្រសួង គណៈកម្មការ គ្មានសិទ្ធិ សម្រេចលើទ្រព្យសម្បត្តិ របស់វត្តទេ ព្រោះដីនេះ ជាដីវត្ត ជាដីរបស់ប្រជាពលរដ្ឋ ម្ចាស់ប៉ាឆានោះ ។
លោកបញ្ជាក់ថា រឿងនេះ បំរុងផ្ទុះការតវ៉ាបិទផ្លូវ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ តែលោកបានឲ្យអាជ្ញាធរ និងក្រុមយុវជន ដើរពន្យល់ដល់ប្រជាពលរដ្ឋថា ត្រូវជឿជាក់លើលោក ដោយមិនឲ្យរឿងរំកិលប៉ាឆា បានសម្រេចទេ ។
ពាក់ពន្ធ័នឹងលិខិតបង្គាប់ការ រើរំកិលប៉ាឆាវត្តខ្ទរនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយពន្យល់បំភ្លឺ ពីលោករដ្ឋមន្ត្រីក្រសួងធ្ម្មការ និងសាសនាបានទេ រហូតមកដល់ថ្ងៃនេះ ដោយមិនមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម
















