ចេញផ្សាយ ថ្ងៃ ពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ខេត្តព្រះសីហនុ ៖ លោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករ ទំនប់រលក បានក្លាយទៅជាបុគ្គល មិនធម្មតា ដែរធ្វើឲ្យក្រុមឈ្មួញដឹកទំនិញ តាមទូក តាមរថយន្ត លាន់មាត់គ្រប់ៗគ្នាថា៖ លោកប្រធាន ការិយាល័យគយ និងរដ្ឋាករ ទំនប់រលក រូបនេះ កំពុងយកអំណាច គាបជម្រិត ទៅលើឈ្មួញតូចធំ ទាំងស្រប់ច្បាប់ នឹងខុសច្បាប់ បង្កើតឡើងអំពើពុករលួយ បង្ខំឲ្យឈ្មួញបង់លុយ ក្រៅពីវិក័យបត្រ ចូលប្រយោជន៍បុគ្គល ក្នុងចេតនាទុច្ចរិត បំបាត់ចំណូលពន្ធរបស់រដ្ឋ ។
ទម្ទឹមនឹងនេះ លោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករ ទំនប់រលក ក៍រងការរិះគន់ ពីសំណាក់ មន្ត្រីអាជ្ញាធរ សមត្ថកិច្ច ក្នុងមូលដ្ឋាន ផងដែរថា អ្វីដែរពួកគាត់ បានមើលឃើញ បច្ចុប្បន្ន គឺលោកប្រធានការិយាល័យគយ និងរដ្ឋាករ ទំនប់រលករូបនេះ កំពុងយកតួនាទីរបស់ខ្លួន ក្នុងការបង្ក្រាប នឹងទប់ស្កាត់ ទំនិញគេចពន្ធ ដោយសហការ ជាមួយស្ថាប័នប្រមូលពន្ធជូនរដ្ឋ បានក្លាយជា តួអង្គទាញយក ប្រភពសេដ្ឋកិច្ច លុយក្រោមតុ និងបង្កើតការិយាល័យ អនាធិបតេយ្យ ឲ្យទំនិញគេចពន្ធ ហូរចូលយ៉ាងគំហុក តាមច្រក កំពង់ផែទំនប់រលក រហូតដល់គេរិះគន់ សកម្មភាពបែបនេះ ធ្វើការបែប គេហៅថា កន្ទេលធំបន្លំដេក ឬជាមន្ត្រីគ្រាប់ល្ពៅ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនចូលចិត្ត មិនទទួលយកបាន..។
បើតាមប្រភព ពីមន្ត្រីគយតូចតាច បានឲ្យដឹងថា លោក ណុប សំអាន បានឲ្យមន្ត្រីរបស់គាត់ ដែរជាមនុស្សស្និទ្ធ ដើរយកលុយពីឈ្មួញ ជាច្រើនដំណាក់កាល ស្របពេលរាល់ទំនិញ ដឹកតាមទូក ចូលមកកំពង់ផែ ទំនប់រលក ភាគច្រើនទំនិញគេចពន្ធ ។ ហើយលោក ណុប សំអាន បានឲ្យកូនចៅ ជាមនុស្និទ្ធ ប្រើវិធីរកលុយ តាមរបៀបពុករលួយ ដោយការគាបឈ្មួញ ទី១-យកលុយពីម្ចាស់ទំនិញនៅលើទូក ដែលដឹកពីប្រទេសថៃ ២-យកលុយពីម្ចាស់ទទួល ចាំទិញទំនិញ លើកពីទូកទី ៣-យកលុយពីក្រុមហ៊ុន ដឹកជញ្ជូនខាងលើ ឲ្យបង់ជាក្បាលរថយន្ត ក្នុង មួយរថយន្ត ពី៣០០ ដល់៥០០ ដុល្លារ និងដល់១ឡាន៦០០ដុល្លារ ក៍មាន? ។ លើកលែងតែរថយន្តដឹកស្ករស ដែលយកតម្លៃទាប ខណៈឈ្មួញបង់ពន្ធគ្រប់ចំនួន គឺយក ១ឡាន៣០ដុល្លារ ។
ប្រភពដដែរ បានបន្តថា ប្រសិនបើថ្នាក់លើ មិនបាន ចាប់អារម្មណ៍ ឬមានវិធានការ កំណែទម្រង់ រដ្ឋបាលទេនោះ វប្បធម៌ នៃអំពើពុករលួយ របស់លោក ណុប សំអាន ពិតណាស់ថា គាត់មានចេតនាទុច្ចរិត គៃបំបាត់ពន្ធ នាំចូលរបស់រដ្ឋ ដើម្បីប្រយោជន៍បុគ្គល បក្ខពួក ហើយក៍ជា ប្រភពសេដ្ឋកិច្ច ដែលថ្នាក់លើមួយចំនួន ប្រឹងទទួលយកសំណូក ប្រចាំខែផងក៍អាចថាបាន។
ទាក់ទិននឹងអុះពើពុករលួយ ដល់ខួរឆ្អឹង របស់លោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករ ទំនប់រលក នេះ ក្រុមឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ តាមកំពង់ផែ ទំនប់រលក ក៍បានលួចបង្ហើប មកកាន់អ្នកព័ត៌មានយើងថា ករណីនេះ ពួកគាត់មិនចង់និយាយទេ តែនិយាយម្ដងទៅ ដើម្បីអោយធូពោះខ្លះ ព្រោះកន្លងមក ក៍ដូចបច្ចុប្បន្ន កំពង់ផែ ទំនប់រលក នេះ គឺមានទំនិញ ជាច្រើនប្រភេទ ភាគច្រើនទំនិញគេចពន្ធ បន្ទាប់ពី សមត្ថកិច្ច និងខាងស្ថាប័នគយ របស់លោក ណុប សំអាន ជាអ្នកបើកភ្លើងខៀវ ក្នុងនោះ មានប្រភេទទំនិញស្ករស ចាប់ហួយ ស្រាបៀ កង់រថយន្ត ដែក ស៊ីម៉ងត៍ ។ល។ ការនាំចូលបង់ពន្ធមិនគ្រប់ ដោយសារអំពើឃុបឃិតគ្នា រវាងឈ្មួញនិងសមត្ថកិច្ចគយ កើតឡើងជាលក្ខណៈប្រព័ន្ធ? ។
ក្នុងនោះគេបានបញ្ជាក់ថា ក្រុមឈ្មួញដែលមានឱកាស ប្រើប្រាស់រថយន្ត ប្រភេទយីឌុប ជាលក្ខណៈរថយន្តខ្សែ ដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែងភេទ ទំនិញជាដើម…ដឹកចេញពីកំពង់ផែ ទំនប់រលក មានដូចជា៖ ក្រុមហ៊ុន ១-គាធី ២-ចៃរ៉ា ៣-ចែវី ៤-ណុប ៥-កូ ៦-សុខុម ៧-ហួត និងមានឈ្មួញជាច្រើនទៀត ដែលជាសែទុយោក្រាស់ៗ និងមានខ្នងបង្អែក ជាមេកម្លាំង ប្រដាប់អាវុធជាដើម ។
ប្រភពបន្តថា តំបន់កំពង់ផែ ទំនប់រលក ប្រសិនបើលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនមានវិធានការត្រួតពិនិត្យ តាមដានរាល់សកម្មភាព នៃទំនិញ
គេចពន្ធ ហូរចូល ហើយតម្រូវឲ្យបង់ពន្ធ នាំចូលស្របច្បាប់គ្រប់ចំនួន តាមប្រភេទទំនិញ ច្រកមួយនេះ អាចនឹងរកចំណូលពន្ធជូនរដ្ឋ មានចំនួនច្រើនលើសលុប ។ ប៉ុន្តែបច្ចុប្បន្នការ បង់ពន្ធពិតប្រាកដ មានកម្រិត។ដោយសារតែអំពើពុករលួយក្រោមតុ គឺមានចំនួនច្រើន លើសលុបបំផុត ទៅលើមេគយ និងមន្ត្រីមួយចំនួន ដែលពាក់ព័ន្ធទទួលសំណូក និងគាបសង្កត់ ជំរិតឈ្មួញ បានកើតឡើងជាទម្លាប់ ដែលពួកគេកំពុងយកទៅធ្វើមានបាន ដែលសង្គមស្អប់ខ្ពើម និង ជាក្រុមមន្ត្រីកន្ទេលធំបន្លំដេក ឬមន្ត្រីគ្រាប់ល្ពៅនោះ ។
ពាក់ព័ន្ធភាពមិនប្រក្រតី របស់នេគយរូបនេះ ប្រភពផ្ទៃក្នុង បានលួចទម្លាយឲ្យដឹងថា បើទោះជាមានករណី ទំនិញខ្លះបង់ពន្ធតាមឯកសារ ប្រតិវេទន៍គយ ក៍លោក ណុប សំអាន បង្កើតឲ្យមានការិយាល័យធិបតេយ្យ បង់លុយក្រោមតុ ក្នុងមួយឯកសារយ៉ាងតិច ចាប់ពី៧០ ដុល្លារ ឬជាង១០០ ដុល្លារ ចាត់ចែងទៅមន្ត្រីគយ ។
ដោយឡែកឈ្មួញ និងក្រុមហ៊ុន ដឹកជញ្ជូនទំនិញ ចេញពីកំពង់ផែទំនប់រលក អះអាងថា៖ ទោះជារត់ការឯកសារ ប្រតិវេទន៍គយ បង់ពន្ធនាំចូលក៍ដោយ ក៍នៅតែបង់លុយថ្លៃក្បាលឡាន ពេលដឹកចេញ។ ហើយក្នុង ១ថ្ងៃ ឬ១យប់ មានឡានដឹកទំនិញ ប្រភេទយីឌុប ចាប់ពី៥០ គ្រឿង ទៅ៦០ គ្រឿង?។
ពាក់ព័ន្ធករណីនេះ មានតែលោក ទំ ណូ ប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តព្រះសីហនុ ទេ មិនត្រូវធ្វើមិនដឹងមិនឭ ឬបណ្ដោយ ឲ្យបុគ្គល់ ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករ ទំនប់រលក រូបនេះ នឹងបក្ខពួក បន្តទង្វើមិនប្រក្រតី នេះទេ គួរតែចាតើវិធានការ ជាបន្ទាន់ផង ជៀសវាង មហាជនរិះគន់ថា បុគ្គល់ ណុប សំអាន ប្រព្រឹត្តអំពើពុករលួយ មកពីមានការបើកភ្លើងខៀវ ពីលោកជាមេកើយ ទើបបុគ្គល់ ណុប សំអាន ហ៊ានធ្វើអ្វីៗគ្នាមញញើត។
សូមបញ្ជាក់ថា កន្លងមកអ្នកព័ត៌មានយើង ក៍បានសាកសួរ ទៅលោកបណ្ឌិតប្រតិភូ គុណ ញឹម ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ផងដែរ តែមិនបានឆ្លើយតបជាមួយ អ្នកព័ត៌មានទេ ជាមួយនិងសំណួរ ដែលបានជម្រាបសួរថា៖ ហេតុអ្វី រាល់ក្រុមហ៊ុន ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដឹកចេញពីកំពង់ផែ ទំនប់រលក ត្រូវតែបង់ប្រាក់ក្បាលឡាន ..! ព្រោះក្នុងនោះ ខាងឈ្មួញ និងក្រុមហ៊ុន អះអាងថា៖ បង់អោយ ១ឡាន ៣០០ដុល្លារ ខ្លះទៀត ៥០០ដុល្លារ ។ ហើយ ដោយឡែក ខាងឡានដឹកស្កសរ មួយឡាន បង់៣០ ដុល្លារ។ ហើយបើការនាំចូលបង់ពន្ធ តាមឯកសារ ប្រតិវេទន៍គយហើយ ហេតុអី ត្រូវបង់លុយថ្លៃក្បាលឡានទៀត? ឬមួយការនាំចូលមានភាព មិនប្រក្រតីណាមួយ…??? សំណួរទាំងនេះ គឺលោកបណ្ឌិត មិនធ្វើការអធិប្បាយ បកស្រាយតាមនីតិវិធីគយទេ។
ពាក់ព័ន្ធនឹងការរិះគន់ ខាងលើ អង្គភាពយើង មិនអាចសុំការបំភ្លឺពីលោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករទំនប់រលក បានឡើយ ដោយមិនមានលេខ ទូរស័ព្ទ ធ្វើការទំនាក់ទំនង សំការបំភ្លឺ ។ ដោយឡែក លោក ទំណូ ប្រធានសាខាគយ បឹងរដ្ឋាករ ខេត្តព្រះសីហនុ ក៍មិនអាចសុំការបំភ្លឺបាន។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម
















