លោក អ៊ុំ ចាន់ដា អភិបាលខេត្តព្រះវិហារ សម្ងំស្ងៀម ខណ:ក្រុមហ៊ុន​ { ប្ល៊ូ​ហ៊ី​វិន } ដែលមានឈ្មោះ សេន ឡាំ មេការកំពុងប្រមូលទិញឈើ ពីការកាប់បំផ្លិចបំផ្លាញព្រៃឈើ ក្នុង​តំបន់​ជម្រក​សត្វព្រៃ​បឹង​ពេ​រ និង​តំបន់​អភិរក្ស​ គូលែន​ព្រហ្ម​ទេព យ៉ាង​រាលដាល.!​

ចេញផ្សាយ ថ្ងៃច័ន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ថ្មីៗនេះ មានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុន​ { ប្ល៊ូ​ហ៊ី​វិន } ដែលមានទីតាំង ស្ថិតនៅភូមិព្យូជ្រូក ឃុំគូលែនជើង ស្រុក​គូលែន ខេត្តព្រះវិហារ ដែរបានទទួលសិទ្ធ បំពេញបន្ថែម ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លិខិតលេខ៦២២ ក.ស.ក ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្តីពីកាទទួលស្គាល់​ អោយកែច្នៃ ផលអនុផលព្រៃឈើបង់ពន្ធជូនរដ្ឋ ក្នុងដីសម្បទានសេដ្ឋកិច្ចនោះ គេសង្កេតឃើញ ការកាប់បំផ្លិចបំផ្លាញព្រៃឈើ នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​បឹង​ពេ​រ និង​តំបន់​អភិរក្ស​ គូលែន​ព្រហ្ម​ទេព យ៉ាង​រាលដាល​។

 

ប្រភពពីប្រជាសហគមន៍ ដែលរស់នៅជិតតំបន់ ក្រុមហ៊ុនខាងលើនេះ ពួកគាត់់បានលើកឡើងថា ក្រោយពីក្រុមហ៊ុនខាងលើ ទទួលបានសិទ្ធិ ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរួចហើយនោះ ក្រុមហ៊ុនខាងលើនេះ ចាប់ផ្ដើមធ្វើសកម្មភាព ជិះសេះលែងដៃ និងបានបង្កផលលំបាក ដល់ក្រុមប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នោះ ក៍ដូចជាប្រជាសហគមន៍ ពោធិ៏រៀងទាំងមូល ដោយមួយរយៈ​កន្លងទៅនេះ ​ក្រុមហ៊ុន​ { ប្ល៊ូ​ហ៊ី​វិ​ន } ដែលមាន​ឈ្មោះ សេន ឡាំ ជា​មេការធំ ​បានឲ្យមនុស្សរបស់ខ្លួន ចូល​បំផ្លាញ​ព្រៃឈើ​ នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​បឹង​ពេ​រ និង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​រាលដាល​។

 

ក្រុមប្រជាសហគមន៍ បានលើកឡើង នឹងរិះគន់ថា ក្រុមហ៊ុន {​ប្ល៊ូ​ហ៊ី​វិ​ន } អាចធ្វើ​អ្វីៗ​ តាម​អំពើ​ចិត្ត​ ដោយសាមានការបើកភ្លើងខៀវ ពីលោក អ៊ុំ ចាន់ដា អភិបាលខេត្តព្រះវិហារ នឹងមានការ​ឃុបឃិតបើកដៃ ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ក្នុង​ខេត្តព្រះវិហារ ផងដែរ​ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហើយក្នុងនោះ​ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្តព្រះវិហារ ក៍ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ ក្នុង​ខេត្តព្រះវិហារ ត្រូវគេ​ដឹងថា​ គឺជា​អ្នក​ឃុបឃិត​ ឲ្យ​ឈ្មោះ សេន ឡាំ មេការ​ធំ របស់ក្រុមហ៊ុន​ { ប្ល៊ូ​ហ៊ី​វិ​ន } ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ ដើម្បី​ជា​ថ្នូរ​ នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​​។

 

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១ ខែធ្នូ កន្លងទៅ​ថ្មីៗ​នេះ​ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ បាននាំគ្នា​ព័ទ្ធចាប់​រថយន្ត​រ៉េវ​ ដឹកឈើ​ហុប​មូល​ ចំនួន​ ៩​ដើម របស់លោក សេន ឡាំ ដែលជា​ឈ្មួញ​ឈើ​ល្បីល្បាញ​ រស់នៅ​ភូមិ​ព្យួរ​ជ្រូក ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ​។ ហើយឈើ​នោះ ​ត្រូវបាន​លោក សេន ឡាំ មេការ​ក្រុមហ៊ុន { ​ប្ល៊ូ​ហ៊ី​វិ​ន } លួច​ប្រមូល​ទិញ​ ដឹក​ចេញពី​តំបន់​ អភិរក្ស​ព្រៃឈើ​គូលែន​ព្រហ្ម​ទេព កាត់​តាម​ភូមិ​ពោធិ៍​រៀង ឃុំ​គូលែន​ជើង ស្រុក​គូលែន​ ត្រូវបានប្រជា​សហគមន៍​ ការពារ​ព្រៃឈើ​ បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​នាំយក​រថយន្ត​រ៉េវ និង​ឈើ​ជា​វត្ថុតាង ​មក​រក្សាទុក ​នៅ​សាលាស្រុក​គូលែន កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

 

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ ក្នុង​ឃុំ​គូលែន​ជើង ស្រុក​គូលែន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មោះ សេន ឡាំ បាន​ប្រើប្រាស់​យីហោ​ក្រុមហ៊ុន​ { ប្ល៊ូ​ហ៊ី​វិ​ន } ដើម្បី​ប្រមូល​ទិញ​ឈើ​ ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពេ​រ និង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​រលូន​។ ចំណែក​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្តព្រះ
វិហារ ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ ខេត្តព្រះវិហារ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ ទុក​ឲ្យ​លោក សេន ឡាំ មេការ​ក្រុមហ៊ុន​ { ប្ល៊ូ​ហ៊ី​វិ​ន } បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាងចំហ។

 

តាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងភូមិឃុំ ខាងលើនេះ បានបញ្ជាក់ឲ្យដឹងថា៖ ម្ចាស់ក្រុមហ៊ុននេះ មានឈ្មោះ សេន ឡាំ ជាមេការក្រុមហ៊ុន មានអាយុ ប្រហែលជាង ៥០ឆ្នាំ រស់នៅក្នុងភូមិឃុំ ខាងលើ កំពុងសម្រុកកាប់ ដឹងជញ្ញូនឈើ ពីតំបន់ខាងក្រៅ ចូលមកអាច្រៀក ដោយគ្មានអ្នកបង្រ្កាបទេ សូម្បីតែលោក អ៊ុំ ចាន់ដា អភិបាល​នៃគណអភិបាល ខេត្តព្រះវិហារ​​​​ ក៍អាចសម្ងំចាំទទួលប្រយោជន៍ ពីក្រុមហ៊ុនមួយនេះផងដែរ? ព្រោះថា អភិបាលខេត្ត ជាប្រធានគណ:បញ្ជាការ ឯកភាពខេត្ត ក្នុងការដឹកនាំទប់ស្កាត់ បទល្មើសព្រៃឈើ ហេតុអ្វីពេលនេះ បែជារក្សាភាពស្ងៀមស្ងាត់ បណ្ដោយឲ្យមេឈ្មួញ ឈ្មោះ សេន ឡាំ ធ្វើសកម្មភាព កាប់នឹងដឹកជញ្ជូនឈើ យ៉ាងគឃ្លើន ផ្ទុយពីច្បាប់អនុញ្ញាត ដែរខ្លួនមានទៅវិញ? ហើយបែជា លោកធ្វេីមិនដឹង? ឬមួយដូចពាក្យចាស់ថា​​​ មនុស្សដេកលក់ ងាយស្រួលដាស់ ប៉ុន្តែ ចំណែកដែលមនុស្ស ធ្វេីពត់ដេកលក់ ទេីបដាស់មិនភ្ញាក់ ។

 

ពាក់ព័ន្ធសកម្មភាព កាប់បំផ្លាញព្រៃឈើ យ៉ាងរង្គាល ខាងលើ ប្រប្អូនប្រជាពលរដ្ឋជាច្រើន បានអំពាវនាវ សូមឲ្យឯក​ឧត្តម ឧត្តសេនីយ៍ សៅ​​ សុខា មេបញ្ជាការកងរាជអាវុធហត្ថ ផ្ទៃប្រទេស ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្មុជាទុកចិត្ត បានចាត់តាំងក្នុង ឲ្យឯកឧត្តម បំពេញបេសកម្មពិសេស ក្នុងការការពារ ធនធានធម្មជាតិ​ បង្ក្រាបនឹងទប់ស្កាត់ សូមឯកឧត្តម ដឹកនាំបញ្ជា ចុះពិនិត្យមើល លើទីតាំងកហរុមហ៊ុន ខាងលើ ដែរកំពុងធ្វើសកម្មភាព អាច្រៀកឈើ ជារៀងរាល់ថ្ងៃនេះ ជាបន្ទាន់ផង ។ ព្រោះថា ក្រុមហ៊ុននេះ កំពុងផ្គើន ផ្ទុយពីអនុសាសន៍ សម្តេចក្រឡាហោម​​ ស​​ ខេង ដែលថ្មីៗនេះ លោកបានព្រមាន អភិបាលខេត្តមួយចំនួន ពីបទល្មើសព្រៃឈេីនេះផងដែរ​​ ។

 

លោក អ៊ុំ ចាន់ដា អភិបាលខេត្តព្រះវិហារ ជុំវិញការចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋ ខាងលើ អង្ភាព CSN មិនអាចស្វែងរកសុំការពន្យល់ កំភ្លឺបកស្រាយ ជុំវិញកាចោទប្រកាន់នេះ បានទេ ដោយពុំមានលេខទូរស័ព្ទ សម្រាប់ទំនាក់ទំនង ។ ដោយឡែក លោក​ សេន ឡាំ មេការក្រុមហ៊ុន ខាងលើ ក៍មិនអាចទំនាក់ទំនង់ សុំការបកស្រាយ ពាក់ព័ន្ធ​ សកម្មភាពកាប់ដឹកជញ្ជូនឈើ ចូលអាច្រៀក យ៉ាងគគ្រឹកគគ្រេង នេះបានដែរ រហូតមកដល់ថ្ងៃនេះ ដោយទូរស័ព្ទរបស់លោក ទូរស័ព្ទចូលគ្មានអ្នកលើកទទួក ព្យាយាមទូរស័ព្ទក្រោយៗទៀត មិនអាចទាក់ទងបាន។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author