ពលរដ្ឋជាច្រើនគ្រួសារទឹកភ្នែក ដោយសារលោក​ ហោ​ ជិនវីរ:យុទ្ធ​ អភិបាលស្រុកអន្លុងវែង កំពុងអនុវត្ដផ្ទុយពីក្ដីប្រាថ្នា របស់ប្រមុខរាជរដ្ឋាភិបាល ដោយប្រើអំណាចជាន់ករាស្ត្រ​ រុះរើផ្ទះសម្បែង នឹងបណ្ដេញចេញពីលំនៅដ្ឋាន.!

ចេញផ្សាយ ថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ខេត្តឧត្ដរមានជ័យ​ ៖​ ប្រជាពលរដ្ឋជាង ១០គ្រួសារ​ កំពុងត្រូវបានអាជ្ញាធរស្រុក បង្ខំរុះរើចេញពីលំនៅដ្ឋានរបស់ខ្លួន ស្ថិតនៅចំណុចជប់ត្រកួន​ អូរអំបិល​ ភូមិអូតាម៉ែង​ ឃុំ-ស្រុកអន្លង់វែង​ ខេត្តឧត្ដរមានជ័យ។

 

បើតាមការស្រេចយំរៀបរាប់ របស់ប្រជាពលរដ្ឋរងគ្រោះ ដោយលោក ហោ ជិនវីរ:យុទ ដឹកនាំកម្លាំងប៉ូលីស នឹងកម្លាំងអាវុធហត្ថ ចុះរុះរើផ្ទះ នឹងបណ្ដេញចេញពីលំនៅដ្ឋាន កាលពី ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០១៨​ កន្លងទៅថ្មីៗ បានង្ហើយហៅរកសម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ ដោយពួកគាត់លើកឡើងថា ចាប់តាំងពីលោក​ ហោ​ ជិនវីរ:យុទ្ធ​ ត្រូវបានក្រសួងមហាផ្ទៃ តែងតាំង ជាអភិបាលស្រុកអន្លង់វែង រួចមក ប្រជាពលរដ្ឋជាច្រើននាក់​ បានរងគ្រោះនៅក្រោមកណ្ដាប់ដៃ លោក​ ហោ​ ជិនវីរ:យុទ្ធ​ អត់ឈប់ឈរ​ ។

 

 

ប្រជាពលរដ្ឋរងគ្រោះ ខាងលើ បានរៀបរាប់ឲ្យសារព័ត៌មានយើងដឹងថា​ ពួកគាត់បានរុករានដី​ និងបង្កបង្កើនផល នៅតំបន់ខាងលើនេះ​ ចាប់តាំងពីឆ្នាំ​ ២០០២ រហូតមក មិនដែលមានបញ្ហាអ្វីទេ ហើយឯកឧត្ដម​ សរ​ ថាវី អតីតអភិបាលខេត្ត​ លោកក៍បានឯកភាព អោយពលរដ្ឋរស់នៅតំបន់ ខាងលើ​នេះ ដោយស្របច្បាប់ដែរ តែលោក​ ហោ​ ជិនវីរ:យុទ្ធ​ តែងតែបញ្ជាសមត្ថកិច្ច​ ទៅធ្វើទុក្ខបុកម្និញពួកគាត់​ មិនអោយពួកគាត់រស់នៅមានសេចក្ដីសុខឡើយ។

 

 

ប្រភពដដែរ បានបន្តទៀតថា លោក​ ហោ​ ជិនវីរៈយុទ្ធ​ ចាប់តាំងពីបានតំណែង ជាចៅហ្វាយស្រុកអន្លង់វែង គេតែងតែដើរគាបសង្កត់ ប្រជាពលរដ្ឋស្លូតត្រង់រហូត? មិនតែប៉ុនណ្ណោះ ដីបឹងតាម៉ុក ដីប្រជាពលរដ្ឋ នៅជិតផ្សារអន្លង់វែង និងដីរដ្ឋជាច្រើនកន្លែងទៀត​ ក៍ត្រូវបានលោក​ ហោ​ ជិនវីរៈយុទ្ធ​ យកទៅលក់​ និងយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន​ ដោយគ្មានខ្លាចញញើត បន្តិចសោះឡើយ?។

 

 

ពួកគាត់បានដាក់សំនួរថា ឯណាទៅ​ ប្រសាសន៍សម្ដេចតេជោ​ ហ៊ុន​ សែន ថា​ { មន្រ្ដីត្រូវតែបំរើរាស្រ្ដដោយស្មោះត្រង់ } ដែលជាក្ដីសង្ឃឹម របស់ប្រមុខរាជរដ្ឋាភិបាល ទីបំផុតលោក​ ហោ​ ជិនវីរ:យុទ្ធ​ អនុវត្ដផ្ទុយពីក្ដីប្រាថ្នា របស់ប្រមុខរាជរដ្ឋាភិបាល បែរជាមកជញ្ជក់ឈាមរាស្រ្ដ​ មកជាន់ករាស្ត្រ​ ទៅវិញ។

 

 

ប្រជាពលរដ្ឋ​ ដែលរងគ្រោះខាងលើ​ សូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល​ ​សម្ដេចតេជោ​ ហ៊ុន​ សែន ជួយអន្តរាគម​ ដល់ពួកគាត់ អោយបានទាន់ពេលវេលាផង ព្រោះពួកគាត់កំពុងតែប្រឈម នូវការបាត់បង់ផ្ទះសំបែង​ និងដីស្រែចំការ ដែលក្រុមអ្នកមានអំណាច​ កំពុងរំលោភយកធ្វើជាកម្មសិទ្ធរបស់ខ្លួន ព្រោះដី​ ១០០០ហិកតា { មួយពាន់ហិកតា } ដែលប្រមុខរាជរដ្ឋាភិបាល​ កាត់ខ្វាលពីដីព្រះរាជក្រិដ្ឋ​ តំបន់បរិស្ថានដែនជម្រកគុលេនព្រហ្មទេព សំរាប់ចែក ជូនប្រជាពលរដ្ឋ​ ៣៥០គ្រួសារ​ នៅចំណុចអូអំបិល​ ស្ថិតក្នុងភូមិអូតាម៉ែង​ មិនបានចែកជូនប្រជាពលរដ្ឋទេ គឺចែកតែក្រុមអ្នកមានអំណាច ពីរបីនាក់​ តែប៉ុនណ្ណោះ។

 

 

ជុំវិញករណីដ៍ក្ដៅគគុកខាងលើ​ អង្គភាព CSN មិនអាចសុំការបំភ្លឺពីលោក​ ហោ​ ជិនវីរៈយុទ្ធ​ អភិបាលស្រុកអន្លង់វែង បានទេ​ ព្រោះគ្មានលេខទូរស័ព្ទ សម្រាប់ទំនាក់ទំនង។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author