ចេញផ្សាយ ថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ខេត្តឧត្តមានជ័យ៖ ដីព្រៃភ្នំគ្រប់គ្រងដោយរដ្ឋ ជាច្រើនហិកតា នៅតំបន់ជប់ត្រឡោក ស្ថិតនៅភូមិជប់គគីខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ ត្រូវបានគេរាយការណ៍ថា កំពុងឋិតក្នុងកណ្ដាប់ដៃ អ្នកមានលុយ លំដាប់ឧកញ៉ា ស្រុកខ្មែរម្នាក់ ឈ្មោះ លឹម ហេង ដែរជាថៅកែកាស៊ីណូ នឹងជាឈ្មួញឈើ ដ៍ល្បីឈ្មោះ ផងនោះ បន្ទាប់ពីអ្នកមានអំណាច ក្នុងខេត្តឧត្តមានជ័យ កាត់លក់ ក្នុងតំលៃ ៧០មុឺនដុល្លារ យកលុយដាក់ហោប៉ៅ ធ្វើមានបានយ៉ាងរំភើយ។
តាមសេចក្តីរាយការណ៍ ជាបន្តបន្ទាប់ថា សព្វថ្ងៃនេះឈ្មួញកំពុងប្រើរូបភាព កៀងគរប្រជាពលរដ្ឋ អោយទៅស៊ី ឈ្នួល កាប់បំផ្លាញព្រៃឈើ រានយកដី នៅតំបន់ខាងលើនេះ ជាក់ស្ដែង នៅតាមកំផែងថ្ម នៅក្នុងព្រៃលើភ្នំ ជប់ត្រឡោក គេឃើញមានការបាញ់ថ្នាំក្រហម ដាក់ថា ហាម ហើយសញ្ញាខ្លះទៀត ដាក់ឈ្មោះ លោកឧកញា លឹម ហេង នេះបញ្ជាក់បានថា ហាមពលរដ្ឋ មិនអោយទៅរានព្រៃឈើ យកដីនៅតំនោះ ជាកម្មសិទ្ធរបស់ខ្លួន ព្រោះជាដីរបស់លោកឧកញ៉ា លឹម ហេង ទាំងអស់ទៅហើយ។ ដូច្នេះមានន័យថា ពលរដ្ឋណាម្នាក់ ក៍គ្មានសិទ្ធ ចូលទៅប៉ះពាល់ នៅតំបន់នោះបានដែរ ព្រោះថា ដីនេះបានក្លាយទៅជាដី របស់លោកឧកញ៉ា លឹម ហេង តែម្នាក់គត់ ក្រោយពីមានការឃុបឃិតគ្នា ជាប្រព័ន្ធរួចមក។
ជុំវិញបញ្ហានេះ មហាជនបានលើកឡើងថា ការឃុបឃិតគ្នា លក់ទិញលក់ដីព្រៃភ្នំ ដែលគ្រប់គ្រងដោយរដ្ឋ នៅភូមិជប់គគីខាងលិច ឃុំជប់គគី ស្រុកបន្ទាយអំពិល នោះក៍ព្រោះតែ តំបន់នោះ កំពុងតែមានការអភិវឌ្ឍន៍ និង មានហាងឆេងដីឡើងថ្លៃកប់ពពក ។ ទោះជាយ៉ាងណា លោក រតនា តំណាងអោយលោកឧកញា លឹម ហេង បានបដិសេធ ជាមួយអ្នកព័ត៌មានថា ខាងក្រុមហ៊ុន មិនបានទិញដីនេះ ពីអ្នកមានអំណាច នៅខេត្តឧត្ដមានជ័យ ក្នុងតំលៃ ៧០ម៉ឺនដុល្លារ នោះទេ។ ក៍ប៉ុន្តែ លោកបានទទួលស្គាល់ថា បើទិញពីប្រជាពលរដ្ឋនោះ ពិតជាមានមែន ក៍ប៉ុន្តែលោក មិនបានបញ្ជាក់ ឬក៍បង្ហាញឯកសារ លក់ទិញ ពីបុគ្គលណាម្នាក់ នៅតំបន់ចោទប្រាកាន់ ដ៍ក្ដៅគគុក ខាងលើនោះទេ។
ប្រភពច្បាស់មួយ ពីមន្ត្រីអាជ្ញាធរ ក្នុងខេត្តឧត្តមានជ័យ សុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់ CSN យើងថា ដីព្រៃភ្នំនៅតំបន់ ចំណុចខាងលើនេះ គ្រប់គ្រងដោយរដ្ឋ បច្ចុប្បន្ន ត្រូវបានអាជ្ញាធ័រ និងមន្រីរជំនាញ ឃុបឃិតគ្នាជាប្រពន្ធ័ ដោយយកឈ្មោះ ប្រជាពលរដ្ឋ ធ្វើជាខែល ដើតួជាអ្នកទិញលក់ដីព្រៃភ្នំខាងលើ ទៅអោយលោកឧកញ៉ា លឹម ហេង ដោយមានឯកឧត្តម ស ថាវី អតីតអភិបាល ខេត្តឧត្តមានជ័យ និងជាអនុរដ្ឋលេខាធិកា ក្រសួងមហាផ្ទៃ នាពេលបច្ចប្បន្ននេះ ជាអ្នកនៅពីក្រោយខ្នង ក្នុងរៀបចំ លក់ក្នុងតម្លៃ ៧០ដុល្លារ? ។
ពាក់ព័ន្ធ ឃុបឃិតគ្នាទិញលក់ ដីព្រៃគ្រប់គ្រងដោយរដ្ឋ នៅចំណុចខាងលើ ប្រជាពលរដ្ឋជាច្រើន សង្ឃឹមថា នឹងមានចំណាត់ការទប់ស្គាត់ ចេញពីឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្ម ជាមិនខាន។
ជុំវិញការចោទប្រកាន់ខាងលើ អង្គភាព CSN យើង មិនអាចសុំការបំភ្លឺ ពីឯកឧត្តម ស ថាវី អតីតអភិបាល ខេត្តឧត្តមានជ័យ និងជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ សព្វថ្ងៃនេះបានទេ នាព្រឹកថ្ងៃទី០១២ ខែមករា ឆ្នាំ២០១៩ នេះ ដោយទូរសព្ទ មិនអាចទំទាក់ទំទងបាន។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម
















