ទីតាំងស្តុកឈើដ៍ធំ នៅស្រុកក្រវាញ មានមេការឈ្មោះ ណុប ឌី ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ចាន់ សុខឿន សហការជាមួយអាវុធហត្ថខេត្ត ចុះបង្ក្រាបបានជោគជ័យ.!

ចេញផ្សាយ ថ្ងៃអាទិត្យ ១៥រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ខេត្តពោធិសាត់៖ ក្រោយពីបណ្ដាញ សារព័ត៌មាន ក្នុងស្រុកជាច្រើន បានចេញផ្សាយ ​ជាបន្តបន្ទាប់​ ពាក់ព័ន្ធករណី មេឈ្មួញឈើ តាំង អៀង ធ្វើសកម្មភាព កាប់បំផ្លិចបំផ្លាញព្រៃឈើយ៉ាងរង្គាល នឹងធ្វើអាជីវកម្ម​ ប្រមូលទិញឈើខុសច្បាប់ នៅស្រុកវាវែង នឹងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត ដោយអាងក្រុមហ៊ុន អឹមឌីអេស ​( MDS ) របស់ឧកញ៉ា ទ្រីភាព នោះ ថ្មីៗនេះ ក៍មា​នកម្លាំង​សមត្ថកិច្ច កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានចុះទៅ​បង្ក្រាប ជាបន្តបន្ទាប់​ ។

 

ជាក់ស្ដែងបន្ទប់ពីកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ចាន់ សុខឿន ស្នងការរង ស្នងការដ្ឋាន បច្ចេកទេស ចុះប្រតិបត្តិការ បង្ក្រាបឃាត់បានរថយន្តម៉ាករ៉េវ ចំនួន ០២គ្រឿង ដឹកឈើប្រភេទ ( រាជកុល ) ចំនួន ១១ កំណាត់ និងមនុស្ស ចំនួន ០៤នាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នឹងបានប្រគល់ ឲ្យផ្នែករដ្ឋបាលព្រៃឈើ ស្រុកភ្នំក្រវាញ ចាត់ការតាមនីតិវិធី។ ហើយរហូតមកដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នេះ កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ចាន់ សុខឿន ស្នងការរង ស្នងការដ្ឋាន បច្ចេកទេស ដដែល​ បានរុករកឃើញទីតាំងស្ដុកឈើ ដ៍ធំមួយកន្លែង នៅចំណុច​ ភូមិសេតបូរី​ ឃុំសត្រែរ ស្រុកក្រវ៉ាញ​ ខេត្តពោធិសាត់​ ដែរមានមេការធំ ឈ្មោះ ណុប ឌី រត់គេចខ្លួនបាត់ ខណ:កម្លាំងអាវុធថត្ថ ចូលដល់ទីតាំង ឃើញបន្សល់ទុក្ខ រថយន្តម៉ាកធុនណារ៉ា ១គ្រឿង នៅនឹងកន្លែង។

 

 

បើតាមប្រភពព័ត៌មាន ពីកម្លាំងសមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា ការបង្ក្រាបនេះ មិនគឹបង្ក្រាបបទល្មើសជាក់ស្ដែង មិនថាបទល្មើទ្រង់ទ្រាយតូច ឬធំឡើយ ជាក់ស្ដែង​ទីតាំងស្ដុកឈើ ដ៍ធំមួយនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា ជាទីតាំងស្ដុកឈើ របស់មេឈ្មួញ តាំង អៀង ដែលកំពុងល្បីមានអំណាច ទិញព្រៃឈើ ក្នុងតំបន់ ដែនជម្រកសត្វព្រៃ​ ភ្នំ​សំ​កុស តំបន់អភិ​​រក្ស​ ជួរ​ភ្នំក្រវាញ​ ភាគ​កណ្ដាល និង​តំបន់ដែនជម្រ​​កសត្វព្រៃ​ ភ្នំ​ឱ​រ៉ា​ល ប៉ុន្តែពុំទាន់មានការបញ្ជាក់ច្បាស់លាស់ ពីចំនួនឈើ នៅក្នុងទីតាំងស្ដុកឈើខាងលើនេះនូវឡើយទេ ខណ:កម្លាំងសមត្ថកិច្ចអាវុធហត្ថ កំពុងធ្វើការ។

 

ប្រជាពលរដ្ឋ​ ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុកវាលវែ​ង បានសារទរក្នុងការប្រកិបត្តិការ របស់កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស មានការចង្អុលបង្ហាញនឹងបញ្ជា ពីឯកឧត្តន នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ចាន់ សុខឿន ស្នងការរង ស្នងការដ្ឋាន បច្ចេកទេស មានឆន្ទ:ចុះបង្ក្រាបទប់ស្កាត់បទល្មើស​ព្រៃឈើ​ ស្របតាមបទប​​ញ្ជា ​លេខ​០០២ របស់​រាជរដ្ឋាភិបាល ទាន់ពេលវេលា បើមិនដូច្នេះទេ មេឈ្មួញទុច្ចរិត​​​ តាំង អៀង ដែល​កំពុងយកច្បាប់ ពីក្រហែងមេឃ មកកម្លាមហាជន និងសមត្ថកិច្ច ដោ​យប្រើអាជ្ញាប័ណ្ណ អឹមឌីអេស​ ( MDS ) របស់ឧក​ញ៉ា ទ្រី ភាព ធ្វើជាដើមទុន កាប់បំ​ផ្លាញ និងដឹ​​កជញ្ជូនឈើ យ៉ាងសប្បាយរីកថ្លើម នឹងកើបលុយ ធ្វើឲ្យព្រៃឈើ កាន់តែរងការវិនាសហិនហោច​ ជា​ក់ជាមិនខាន​​ឡើយ​។​

 

ប្រភព​​បន្ត​ឲ្យដឹង​ថា មេ​ឈ្មួញទុច្ចរិត​​ តាំង អៀង កំពុង​ជាន់ពន្លិចកិត្តិយស ឧកញ៉ា ទ្រី ភាព ម្ចាស់​ក្រុមហ៊ុន​ អឹមឌីអេស ( MDS ) ដែលបានបញ្ចប់ ការរក​ស៊ីឈើ​យូរណាស់មកហើយ​ ពេលនេះ ទោះ​​បីជាលោក តាំ​ង អៀង ប្រើប្រាស់អាជ្ញាប័ណ្ណ រប​​ស់ក្រុមហ៊ុននេះក៍ដោយ គឺអាចប្រឈម នឹងការទទួលខុសត្រូ​​វ ចំពោះមុខច្បាប់​ ខណៈដែ​ល​ ACU​ និង គណៈក​ម្មការ​បង្ក្រាបបទល្មើសព្រៃឈើ កំពុងចុះ​​ត្រួតពិនិត្យ​ ស៊ើបអង្កេត​ស៊ីជម្រៅ ទៅលើ​សកម្មភាព ​មេឈ្មួញ តាំង អៀង ដែលកំពុងប្រព្រឹត្តបទល្មើស កាប់​និងដឹកជញ្ជូនឈើ ដោយគ្មានការអនុញាត​ ដើម្បី​​ចាត់ការតាមផ្លូ​វច្បាប់​។​

 

 

ទាក់ទិននឹងករណី​ បង្ក្រាបទីតាំងស្តុកឈើដ៍ធំ ដែរគេដឹងច្បាស់ថា ជារបស់មេឈ្មួញ តាំង អៀង ស្ថិតក្នុងភូមិ​សាស្ត្រ ខាងលើនេះ​ដែល អាចជាប់ពាក់ព័ន្ធ ជាមួ​យមន្ត្រីជំនាញ និងសមត្ថ​កិច្ច ដូចសម្លកំពឹស​ ក្នុង​ខេត្តពោធិសាត់​ ពាក់ព័ន្ធករណីនេះ អង្គភាព CSN យើង មិន​​អាច ធ្វើការទំនាក់ទំនង សុំការបំភ្លឺ ពីភាគីណាមួយបាន​ទេ នៅរសៀលថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ទំនាក់ទំនង ទោះជាយ៉ាង​ណាក្តី អង្គភាពយើង នឹងរង់ចាំទទួលព័ត៌មាន បន្ថែមទៀត ក្រោយពីសមត្ថកិច្ចកម្លាំងអាវុធហត្ថ ប្រគល់ទៅឲ្យជំនាញ ចាត់ការតាមនិតិវិធីបន្ត។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author