ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ ៥កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច ប្រហែលម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ មានករណូមួយកក្រើក បង្កការភ្ញាក់ផ្អើ នៅចំណុចមុខឃ្លាំង នៅតាមផ្លូវភ្នំពេញហាណូយ ស្ថិតភូមិចុងថ្នល់ ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
មាសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅក្បែកន្លែងកើតហេតុ ពួកគេបានឃើញ មន្ត្រីនគរបាល ដែលនៅគណៈកម្មការ ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងតម្រួតបទបញ្ជា សហការជាមួយ នគបាលខណ្ឌសែនសុខ ឃាត់ខ្លួននាំយកទៅសាកសួរនាំ ។ ហើយមន្ត្រីនគរបាល ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននោះ មានតួនាទីជាឧត្តមសេនីយ៍ត្រី មានឈ្មោះ ផូ សុផល រួមទាំងមន្ត្រីនគរបាល ចំនួន៥នាក់ទៀត ក៍ត្រូវបានឃាត់ខ្លួនដែរ បន្ទាប់ពីកម្លាំងសមត្ថកិច្ច រួមទាំងក្រឡាបញ្ជី ចុះត្រួតពិនិត្យ ឃ្លាំងមួយកន្លែង ដែលមានការសង្ស័យថា ស្ដុកនឹងដឹកបារីក្លែងក្លាយ ។
ទាក់ទិននឹងការឃាត់ខ្លួន មន្ត្រីនគរបាលនេះ លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ លោកបានឲ្យអ្នកយកព័ត៌មានយើង ដឹងតាមទូរស័ព្ទថា ករណីនេះ ជាការយល់ច្រឡំគ្នា ដោយនៅមុនពេលកើតហេតុ កម្លាំងរបស់លោក ទទួលបានព័ត៌មានថា មានរថយន្តដឹកបារីក្លែងក្លាយ ១គ្រឿង ចូលក្នុងឃ្លាំងខាងលើ ហើយសមត្ថកិច្ច ក៍មានការស្ទាក់ត្រួតពិនិត្យ ។ ហើយខាងម្ចាស់បារីនោះ មិនសហការ ជាមួយកម្លាំងសមត្ថកិច្ច ដោយមិនឲ្យ ធ្វលការមានការត្រួតពិនិត្យនោះទេ ហើយថែមទាំងរាយការណ៍ ទៅខាងលើទើបមន្ត្រីនគរបាលទាំង ៦រូប ដែលមានទាំងលោកផ្កាយ១ នោះចុះទៅដោយមិនបានសហការ ជាមួយស្នងការ នគរបាលរាជធានីភ្នំពេញនោះទេ ក៍មានកម្លាំងតម្រួតបទបញ្ជា សហការជាមួយកម្លាំងអាជ្ញាធរខណ្ឌ សែនសុខ ឃាត់ខ្លួនលោកផ្កាយ១ និងកូនចៅគាត់តែម្តង ។
បើតាមការឲ្យដឹង ពីមន្រ្តីមហាផ្ទៃមួយរូ សូមមិនបញ្ចេញឈ្មោះ បានខ្សិបប្រាប់ អ្នកយកព័ត៌មានយើងថា រឿងនេះមិនមែនរឿងច្រឡំទេ កន្លែងឃ្លាំងនេះ អាចជាឃ្លាំងរបសមន្រ្តីធំម្នាក់ ទើប មានការសុំឆែកឆេ ត្រួតពិនិត្យ ចូលរួមទាំងក្រឡាបញ្ជីផង នៅមិនអាចទៅរួច បែរជាមានការឃាត់ខ្លួន កម្លាំងជំនាញទៅវិញ។
ក្រុមប្រជាពលរដ្ឋ នៅភូមិចុងថ្នល់ បានដាក់ការសង្ស័យថា នេះជារឿង ផ្ទៃក្នុងមន្រ្តីគណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ និងក្រុមឈ្មួញ និយាយមិនត្រូវគ្នា ទើបធ្វើឲ្យមានរឿងផ្អើល ទាំងកណ្តាលថ្ងៃគ្រង់ នៅកណ្ដាលក្រុងបែបនេះ។
ពាក់ព័ន្ធរឿង មន្ត្រីនគរបាល ដែលសមត្ថកិច្ចឃាត់ខ្លួន មានឧត្តមសេនីយ៍ត្រី ផូ សុផល រួមទាំងមន្ត្រីនគរបាល ចំនួន៥នាក់ទៀត ដែលសរុបទាំងអស់ ៦នាក់ ខាងលើនោះ អង្គភាពយើងមិនអាចសុំការបំភ្លឺ ពីលោក ស ថេង ស្នងការរាជធានីភ្នំពេញ បានទេ ដោយពុំមានលេខទូរស័ព្ទ សម្រាបើខលទំនាក់ទំនង
អង្គភាពយើង និងស្វែងរក ការបំភ្លឺបន្ថែម ទាក់ទិនរឿងខាងលើនេះ ដើម្បីយកមកផ្សាយ នៅលេខក្រោយទៀត ៕
















