ផ្ទុះរឿងលោកផ្កាយ៤ ធឹម សុផា អគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ថាជាមន្ត្រីបក្ខពួកគ្រួសារនិយម ទាញយកក្រុមគ្រួសារនឹងខ្សែស្រឡាយ របស់ខ្លួនមកកាន់តំណែងខ្លឹមៗ នៅក្នុងអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង.!

ដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ភ្នំពេញ៖ ថ្មីៗនេះក្នុងបណ្ដាញសង្គម ហ្វេសប៊ុក បានផ្ទុះឡើង នូវរឿងបក្ខពួកគ្រួសារនិយម របស់លោកផ្កាយ៤ ធឹម សុផា ដែលបានយកក្រុមគ្រួសារ របស់ខ្លួនជាង១០នាក់ មកកាន់អគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ដែលមានលក្ខណៈ ជាអគ្គនាយកដ្ឋាន។

ប្រភពពីសមាជិក ឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ មកពីគណបក្ស ខ្មែរក្រោម បានស្រាវជ្រាវរកឃេីញថា មានសែស្រឡាយ របស់លោកនាយឧត្តមសេនីយ៍ ផ្កាយ៤ ធឹម​ សុផា​ បំរើការងារ នៅក្នុងអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង​ ក្រសួងមហាផ្ទៃ​ រួមមាន៖

ទី១- លោកឧត្តមសេនីយ៍ទោ​ សុក្រឹត្យ​ ថនឥស្សរា​ មានតួនាទី ជាអគ្គនាយករង​ ត្រូវជាកូនប្រសារ​ និងជាប្តី របស់លោកស្រី អនុសេនីយ៍ឯក​ ណយ​ ចរិយា ត្រូវជាកូនប្រសារ លោកផ្កាយ៤ ធឹម សុផា ព្រោះតែមានខ្សែជាអ្នកធំ { បំរើការងារ២ឆ្នាំ ឡើងពីនាយរង ការិយាល័យ ដល់អគ្គនាយករង​ និងពីសក្តិ៣ ដល់ផ្កាយ២​ ហើយបច្ចុប្បន្ន កំពុងធ្វើសំណើ សុំផ្កាយ៣ ? }។

 

ទី២-​ លោកវរសេនីយ៍ត្រី​ ណយ​ សុភិរុណ​ អនុប្រធាននាយកដ្ឋាន សវនកម្មទី១​ ត្រូវជាកូន​ របស់លោកផ្កាយ៤ ធឹម សុផា ដែលមានវ័យ ២១ឆ្នាំ​ រៀនអត់ចប់ទី១២​ផង { ២ឆ្នាំឡើង ពីព្រឹន្ទបាល ដល់សក្តិ៤​ ឥឡូវកំពុងស្នើសុំស័ក្ដិ​ ៤កន្លះ​ និងផ្លោះពីនាយរងការិយាល័យ​ ទៅជាអនុប្រធាន នាយកដ្ឋាន​ } ដោយមានគោលបំណង ស្នើសុំឡើងតួនាទី ជាអគ្គនាយករង នៅឆ្នាំ២០២០ ​មុនឪចូលនិវត្ត​ ២០២០? ។

ទី៣-​ លោកស្រីវរសេនីយ៍ទោ​ ណយ​ សុផារត្ន​ ត្រូវជាកូន ​របស់លោកផ្កាយ៤ ធឹម សុផា បច្ចុប្បន្ន តួនាទីនាយរង ការិយាល័យ​បុគ្គលិក​ { កំពុងស្នើសុំ ឡើងជាអនុប្រធាន នាយកដ្ឋានរដ្ឋបាល-សរុប​ } ពុំដែលមកធ្វើការ​ ប៉ុន្តែស័ក្តិ​ និងតួនាទី ឡើងលឿនជាងអ្នកសកម្មការងារ។

ទី៤-​ លោកវរសេនីយ៍ទោ​ ស​ វុត្ថា​ ត្រូវជាកូនប្រសារ​ លោកផ្កាត៤ ធឹម សុផា ( ប្តីរបស់លោកស្រី ណយ​ សុផារត្ន )​ បច្ចុប្បន្ន ជានាយរងការិយាល័យ ភស្តុភារ​ និងគណនេយ្យ​ កំពុងស្នើឡើង ជាអនុប្រធាន នាយកដ្ឋាន សវនកម្មទី១​ { ចូលក្របខណ្ឌ ឆ្នាំ២០១៧ } ។

ទី៥-​ លោកស្រី​ អនុសេនីយ៍ឯក​ ណយ​ ចរិយា​ ត្រូវជាកូន​ របស់ លោកផ្កាយ៤ ធឹម សុផា ( ប្រពន្ធរបស់​ សុក្រឹត្យ​ ថនឥស្សរា )​ ជានាយរងការិយាល័យ វិភាគពត៌មាន សវនកម្ម​ ចូលក្របខណ្ឌ ឆ្នាំ២០១៨​ (១ឆ្នាំឡើងសក្តិ ៣ដង? )។

ទី៦-​ លោកឧត្តមសេនីយ៍ទោ​ ណយ​ សុផានរិន្ទ​ ត្រូវជាកូន​ របស់លោកផ្កាយ៤ ធឹម សុផា អនុប្រធាននាយកដ្ឋាន នៅអគ្គភស្តុភារ​ កំពុងផ្ទេរ មកជាអគ្គនាយករង សវនកម្មផ្ទៃក្នុង។

ទី៧-​ លោកឧត្តមសេនីយ៍ទោ​ សាន​ ស៊ីណា​ ត្រូវជាប្អូនថ្លៃ​ មានតួនាទី ជាប្រធាននាយកដ្ឋាន សវនកម្មទី១។

ទី៨-​ លោក​ ស​ វុទ្ធី​ ត្រូវជាដន្លង​ លោកផ្កាយ៤ ធឹម សុផា ( ឪពុករបស់ ស​ វុត្ថា )​ ជាអនុប្រធាននាយកដ្ឋាន សវនកម្មទី២​ កំពុងស្នើឡើងជា អគ្គនាយករង។

ទី៩-​ លោកវរសេនីយ៍ត្រី​ គូ​ ប្រុស​ ត្រូវ​ជាក្មួយប្រុស លោកផ្កាយ៤ ធឹម សុផា កាន់នាយរងការិយាល័យ សវនកម្មទី៣។

ទី១០-​ លោកវរសេនីយ៍ត្រី​ ហាវ​ ហឿម​ ត្រូវជាក្មួយ​លោកផ្កាយ៤ ធឹម សុផា កាន់ដំណែងជា នាយរងការិយាល័យ សវនកម្មទី២​

ទី១១-​ លោក​វរសេនីយ៍ទោ​ អ៊ុង​ សាខន​ ( ត្រូវជាពូ របស់លោក សុក្រឹត្យ​ ថនឥស្សារា )​ នាយរងការិយាល័យរដ្ឋបាល​ កំពុងស្នើឡើងជា អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប ក្រៅពីនឹង នៅមានក្មួយ​ ប្អូនជីដូនមួយ​ និងសាច់ថ្លៃ ជាច្រើននាក់ទៀត ដែលបម្រើការងារ ក្នុងអង្គភាពតែមួយ។

ករណីនេះ សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ពីគណបក្ស ខ្មែរក្រោក បានបញ្ជាក់ថា លោកនឹងតាមស្រាវជ្រាវ យកភស្តុតាង ជាទម្ងន់សាកសួរ សម្ដេចក្រឡាហោម សខេង ដេីម្បីដោះស្រាយបញ្ហា ក្រសួងគ្រួសារនិយម ខណៈដែលពលរដ្ឋជាច្រេីន មិនត្រូវមានឱកាស កាន់កិច្ចកាទាំងនោះ ព្រោះ អគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ត្រូវបានកាន់កាប់ ដោយក្រុមខ្សែស្រឡែយ របស់លោកផ្កាយ៤ ធឹម សុផា អស់ទៅហេីយ?។

ពាក់ព័ន្ធ​ការផ្ទុះឡើង នូវរឿងគ្រួសារបក្ខនិយម នៅក្នុងអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ខាងលើនេះ ក៍មានការលើកឡើង ពីមន្ត្រីកងកម្លាំង មានវ័យចាស់ៗ តស៊ូបំរើការងារយូឆ្នាំ ដូច្នេះថា ដូចជារូបគាត់នេះ តស៊ូបំរើការងារ នៅក្នុងស្ថាប័នប៉ូលីស ជិតដល់ពេល ចូលនិវត្តន៍​ទៅវិញហើយ អត់មានខ្នង ខ្សែបក្ខពួក ជាពិសេសអត់លុយ បានត្រឹមតែ ស័ក្ដិ២ ស័ក្ដិ៣ តែប៉ុណ្ណោះ​ មិនមានសំណាង បានពាក់ផ្កាយ ដូចក្មេងៗ មានខ្សែ មានបក្ខពួកនោះទេ ក្មេងៗខ្លះ រៀនមិនទាន់ចប់ ថ្នាក់ទី ១២ផង ពាក់ស័ក្ដិ៥ ពាក់ផ្កាយ១ ផ្កាយ២ អស់ហើយ ជាក់ស្ដែង​ ដូចជាត្រកូខ្សែស្រឡាយ លោកផ្កាយ៤ ធឹម​ សុផា​ អគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង កំពុងផ្ទុះឡើងនេះជាដើម។

ទាក់ទិននឹងករណី​ កំពុងផ្ទុះឡើង នៅក្នុងបណ្ដាញ សង្គមហ្វេសប៊ុក ថាលោកផ្កាយ៤ ធឹម​ សុផា​ គ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង មានភាពមិនប្រក្រតី បក្ខពួកគ្រួសារនិយម ទាញយកខ្សែស្រឡាយរបស់ខ្លួន ជាង១០នាក់ នៅក្នុងស្ថាប័នតែមួយនេះ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីឧត្តមសេនីយ៍ ផ្កាយ៤ ធឹម​ សុផា​ ជុំវិញករណីនេះបានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ទំនាក់ទំនង។

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author