ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍

ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ​ ១២កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ខេត្តបន្ទាយមានជ័យ៖ ពិធីប្រកាស ផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ប ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង០២ និង០០នាទី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 

ពីធីនេះដែរ មានការចូលរួម ពីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋាន អន្តោរប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងលោក ងោ ម៉េងជ្រួន អភិបាលរងខេតបន្ទាយមានជ័យ នឹងមន្រ្តីរាជការគ្រប់ស្ថាប័ន មកចូលរួមយ៉ាងច្រើនកុះករ

 

យោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ លិខិតលេខ ៧៩៦២ ប្រ.ក ត្រូវបានបញ្ចប់មុខតំណែង លោក ឧត្តមសេនីយ៍ទោ សុឹម សំអាត អត្តលេខ ១២២០៩ ពីនាយប៉ុស្តិ៍នគរបាល ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ដោយរក្សាមុខតំណែង ជាអនុប្រធាននាយកដ្ឋាន ច្រកទ្វារទី១ នៃអគ្គនាយកដ្ឋាន អន្តោរប្រវេសន៍។

 

ត្រូវបានតែងតាំង លោកវរសេនីយ៍ទោ ខឹម ចិត្រា អត្តលេខ ២០៧៥៧ ពីនាយនគរបាល នៃអគ្គស្នងការនគរបាលជាតិ ជានាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋាន អន្តោរប្រវេសន៍៕ ដោយ៖ ផ្លែក សុភា

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author