ចេញផ្សាយ ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ខេត្តមណ្ឌលគិរី ៖ ការភ្ទុះអាវុធដាក់គ្នា រវាងមន្ត្រីឧទ្យានុរក្ស ជាមួយកហរុមបរបាញ់សត្វព្រៃ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុច អូររ៉ូវេ ក្នុងតំបន់ត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បណ្ដាលឲ្យមន្ត្រីឧទ្យានុរក្សម្នាក់ ក្នុងចំណោម ៦នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ពីការបាញ់ប្រហារ ដ៍សាហាវរបស់ក្រុមប្រមាញ់សត្វព្រៃ ។
ជំវិញករណីខាងលើ លោក កែវ សុភ័ក្ត ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌល
គិរី បានប្រាប់អ្នក អ្នកសារព័ត៌មានយើង ឲ្យដឹងថា ករណីនេះបានកើត
ឡើង គ្រាដែលកម្លាំងឧទ្យានុរក្សចម្រុះ សរុបមានគ្នាមានគ្នា ៦នាក់ ចេញល្បាតតាំង នូវល្ងាចថ្ងៃទី២៨ មករា ២០១៩ ក្នុងដែនជម្រកសត្វព្រៃស្រែពក ។ ហើយលុះដល់ចំណុច អូររ៉ូវេ ក៏ប្រទះឃើញជំរុំមួយកន្លែង ដោយមានការសង្ស័យ ក្រុមមន្ត្រីឧទ្យានុរក្ស ក៍បានចាំឃ្លាំមើល ត្រង់ទីតាំងនោះ រហូតដល់វេលាទៀបភ្លឺ ថ្ងៃទី២៩ ស្រាប់តែឃើញជនសង្ស័យម្នាក់ បេីកបរម៉ូតូ១គ្រឿង សំដៅមកជំរុំមួយនេះ យកប៉ាវមួយលាក់ទុកក្នុងព្រៃ ដឹកចេញទៅ ឃើញដូច្នេះ ក្រុមមន្ត្រីខាងលើ បានចេញមកឃាត់ជនសង្ស័យនោះ ដេីម្បីសួរនាំ ស្រាប់តែមានគ្រាប់កាំភ្លើង យ៉ាងសន្ធាប់ ចេញពីមាត់ចាំ្រងអូររ៉ូវេ ធ្វេីអោយកម្លាំងមន្ត្រីឧទ្យានុរក្ស បាញ់តបតវិញ ខណ:នោះ បានបណ្ដាលឲ្យមន្ត្រីឧទ្យានុរក្សម្នាក់ រងរបួសចំភ្លៅ ធ្លាយមកគូទ។
លោកបន្តថា ក្រោយពីបាញ់តទល់គ្នា មួយប្រ៉ាវរួចមក ក្រុមប្រមាញ់សត្វព្រៃ និងកម្លាំងមន្ត្រីឧទ្យានុរក្សចម្រុះ បានដកថយរៀងខ្លួន ដេីម្បីនាំ ជនរងរងគ្រោះ មកទីកន្លែងមានសុវត្ថិភាព។ ក៍ប៉ុន្តែ បានតែមួយសន្ទុះប៉ុណ្ណោះ ក្រុមជនទុច្ចរឹត បានលបបាញ់រះមកលេីក្រុមមន្ត្រីឧទ្យានុរក្សម្តងទៀត ប៉ុន្តែមិនមាននរណាម្នាក់ រងរបួសនោះទេ ហេីយក្រុមជនទុច្ចរឹតទាំងនោះ ក៍ដកថយភ្លាមៗអស់ទៅ។
លោក កែវ សុភ័ក្ត បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចេង ចាន់ធី ជាមន្ត្រីឧទ្យានុរក្ស ប្រចាំដែនជម្រកសត្វ ព្រៃស្រែពក បានបញ្ជូន បន្តមកកាន់មន្ទីរពេទ្យ នៅឯរាជធានីភ្នំពេញ ។ ហើយបើតាមតាមដំណឹងទទួលបាន ជនរងគ្រោះ បានរួចផុតពីគ្រោះថ្នាក់ ដល់អាយុជិវិតហេីយ។
លោក ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី បានមានប្រសាស
ន៍ថា ករណីនេះ ក្រោយពីលោក ទទួលបានដំណឹងនេះភ្លាម លោកក៍បានបញ្ជាកម្លាំងជាច្រើននាក់ ទៅជួយអន្តរាគមន៍ និងស្រាវជ្រាវ តាមចាប់ជនសង្ស័យទទាំងនោះ ឲ្យខាងតែបានផងដែរ ។
ទោះបីមានការលើកឡើងបញ្ជាក់ ពីសំណាក់លោកប្រធានមន្ទីរបរិស្ថាន ថាមន្ត្រីឧទ្យានុរក្សម្នាក់ រងរបួសដោយសារ មានការបាញ់តបតគ្នា ជាមួយក្រុមជនប្រមាញ់សត្វព្រៃ យ៉ាងណាក៍ដោយ ក៍នៅតែមានការលើកឡើង ពីមជ្ឈដ្ឋាននានា ផងដែរថា ករណីនេះអាចមានការពាក់ព័ន្ធ នឹងប្រយោជន៍ ក្នុងករណីព្រៃឈើ ដោយក្រុមកាងបទល្មើស ជាមន្ត្រីប្រដាប់ដោយអាវុធ ចរចាមិនត្រូវគ្នា ទើបបណ្ដាលឲ្យមានការផ្ទុះអាវុធ ដាក់គ្នាបែបនេះ ហើយបំភាន់ទៅជារឿង សត្វព្រៃទៅវិញ ៕
















