https://youtu.be/VzahbgjF-ko
ល្បែងស៊ីសងអាប៉ោង នឹងមាន់ជល់ មួយកន្លែង ដែលគេស្គាល់ច្បាស់ថា ជារបស់ឈ្មោះ ស៊ី ណាត ដែរតែងអួតអាងថា រូបគេបានបង់លុយ ឲ្យអាជ្ញាធរនឹងសមត្ថកិច្ច រួចរាល់អស់ហើយនោះ បច្ចុប្បន្នបើកលេងយ៉ាងពេញបន្ទុក មិនមានអាជ្ញាធរឬសមត្ថកិច្ចណាទៅរំខានឡើយ។
បើតាមប្រភពពីក្រុមអ្ន្ញៀនល្បែង ចូលទៅលេងនៅទីនោះបានឲ្យដឹងថា សង្វៀនមួយនេះបើកលេងយូណាស់មកហើយ គឺបើកលេងរាល់ថ្ងៃ មានអ្នកចាញ់ឈ្នះរាប់រយរាប់ពាន់ដុល្លារ ហើយក្នុងការលេងនេះ មិនមានសមត្ថកិច្ច ឬអាជ្ញាធណាមករំខានទេ។
ចំណែកប្រជាពលរដ្ឋរស់នៅ ឃុំឡាមិញ ស្រុកបកែវ បានឲ្យដឹងថា ពួកគាត់មិនសប្បាយចិត្តទេ ដែរឃើញកើតមានល្បែងស៊ីសង នៅក្នុង ភូមិ-ឃុំ របស់ពួកគាត់ តែមិនដឹងថាយ៉ាងមិច បានជាលោកចៅហ្វាយស្រុក នឹងលោក អធិការនគរបាលស្រុក មិនមានចំណាត់ការ ដើមប្បីភូមិឃុំសុវត្តិភាព បែជានាំគ្នាសម្ងំស្ងៀម បណ្ដោយឲ្យកើតមានបទល្បើស ល្បែងស៊ីសង យ៉ាងពេញបន្ទុក ផ្គើនទៅនឹងបទបញ្ជាដ៍ម៉ឺងម៉ាត់ របស់សម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើកដៃឲ្យបុគ្គល ស៊ីណាត បើកល្បែងស៊ីសង យ៉ាងគឃ្លើន គ្នានការបង្ក្រាបបែបនេះ ឬមួយលោកចៅហ្វាយស្រុក នឹងលោកអធិការ បានទទួលកញ្ចប់ពីមេល្បែងខាងលើនេះហើយមែនទេ បានជាមិនហ៊ានទៅក្បែល នឹងមិនរំខានការងារ រកស៊ីខុសច្បាប់ របស់បុគ្គលស៊ីណាតនេះ។















