ចេញផ្សាយ ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
សេចក្ដីរាយការណ៍ ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដីចម្ការស្រល់ របស់រដ្ឋ ដែលមានទំហំ ២២៥ហិចតា គ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ កំពុងប្រឈមនឹងការបាត់បង់ នឹងក្លាយទៅជាកម្មសិទ្ឋបុគ្គល ជាបណ្ដើៗហើយ ខណ:ដីនៅខេត្តមណ្ឌលគិរី មានតម្លៃហាងឆេងខ្ពស់ ។
ប្រភពរាយការណ៍ បានបន្តថា ចំការស្រលខាងលើនេះ បច្ចុប្បន្ន ត្រូវបានក្រុមអាជ្ញាធរ ស្រុកអូររាំង នឹងអាជ្ញាធខេត្តមួយចំនួន ឃុបឃិត លក់ទៅឲ្យឈ្មួញ មានអំណាច បុណ្យសក្តិធំៗ នឹងថៅកែ រួមមានឧកញ៉ាៗ ជាច្រើននាក់ ។ ហើយព័ត៌មាននេះ ក៍បានឲ្យដឹងផងដែរថា អាជ្ញាធរត្រៀមចេញប័ណ្ណកម្មសិទ្ឋ { ប្លង់រឹង } ឲ្យអ្នកដែលទិញដីរដ្ឋ ទាំងនោះទៀត។
បើតាមប្រភពព័ត៌មាន ច្បាស់ការមួយ ដែលអង្គភាព CSN ទទួលបានពីមន្ត្រី នៅក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា « ដីចម្ការស្រល់នេះ ត្រូវបានដាំដោយអតីត ព្រះមហាវីរៈក្សត្រ ព្រះបាទ សម្តេច នរោត្តម សីហនុ តាំងពីឆ្នាំ១៩៦០ មកម៉្លេះ ត្រូវបានរក្សាទុក្ខ មកទល់នឹងបច្ចុប្បន្ននេះ ។ ហើយបានដាំបន្ថែម ដោយទាហានសឹករងខេត្ត កាលពីអំឡុង ឆ្នាំ២០០៥ លើផ្ទៃដី ទំហំ ២២៥ហិចតា ក្នុងស្រុកអូររាំង នឹងក្រុងសែនមនោរម្យ »។
ប្រភពបន្តថា « តាំងពីឆ្នាំ២០១៨ រហូតដើមឆ្នាំ២០១៩នេះ ដីចម្ការស្រល់ទាំងនោះ បានរងនូវការទន្ទ្រាន នឹងទិញលក់ ជាបន្តបន្ទាប់ពី សំណាក់អ្នកមានអំណាច ដែលធ្វើឲ្យមន្ត្រីជំនាញ ពិបាកធ្វើការ…»។
ក្រុមអ្នកតាមដានសង្គម បាននិយាយថា« ក្រោយមានដំណឹងជនជាតិចិន ទៅវិនិយោគ ក្នុងខេត្តមណ្ឌលគិរី គេសង្កេតឃើញថា មានក្រុមឈ្មួញរកស៊ីដីរាប់សិបនាក់ ខ្លះស្តាត់ពីភ្នំពេញ ខ្លះមកពីខេត្តឆ្ងាយៗ ដើរបំផុសបំផុលរកទិញដី ក្នុងទំហំផ្ទៃដីធំៗ ដើម្បីទុកលក់ឲ្យថៅកែចិន ឬឧកញ៉ាផ្សេងៗ សកម្មភាពនេះហើយ ដែរធ្វើឲ្យតម្លៃដីធ្លី នៅខេត្តមណ្ឌលគិរី ឡើងថ្លៃស្រឺតៗ នឹកស្មានមិនដល់…។ ហើយដីដែលត្រូវប៉ាន់ជាងគេនោះ គឺដីដែលមានទឹកអូរ មានភ្នំ មានព្រៃឈើ គឺលក់បានថ្លៃកប់ពពក… ដូច្នេះហើយ ទើបដីចម្ការស្រល់របស់រដ្ឋ ដែលមានព្រៃឈើ មានទឹកអូរ នឹងមានភ្នំស្រាប់នោះ បានក្លាយទៅជាសាច់ជ្រូកបីជាន់ របស់មន្ត្រីខិលខូច នឹងក្រុមឈ្មួញគក់ជេរដី សង្វាតបោះព្រំបង្គោលរបរ ធ្វើជាកម្មសិទ្ឋផ្ទាល់ខ្លួន ដោយឲ្យបងប្អូន ជនជាតិដើមភាគតិច អ្នកឈរឈ្មោះ ជាម្ចាស់ដី ដើម្បីលក់ទៅឲ្យអ្នកផ្សេង ជៀសវាងបង្ករបញ្ហាដល់ខ្លួនឯង។
ឆ្លើយតបទៅនឹងការចោទប្រកាន់ ពីមហាជនថា លោកអភិបាលស្រុកអូររាំង រួមជាមួយលោកប្រធានមន្ទីរ រៀបចំដែនដី នគររូបនីយកម្ម សំណង់ នឹងសូរិយោដី បានត្រូវរ៉ូវគ្នាលួចធ្វើប័ណ្ណកម្មសិទ្ឋដីធ្លី { ប្លង់រឹង } ដល់អ្នកទិញដីចម្ការស្រល់ លោក នង ទុណ្ណារី អភិបាលស្រុកអូររាំង បានប្រាប់អ្នកព័ត៌មានយើង កាលពីថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៩ នេះ ឲ្យដឹងថា « រឿងនេះវាមិនពិតនោះទេ…ហើយដីដែលគេលក់នោះ គឺជាដីរបស់ប្រជាពលរដ្ឋ គាត់ចង់លក់ គឺជាសិទ្ឋរបស់គាត់ ក្នុងនាមជាអាជ្ញាធរ លោកបានត្រឹមសម្របសម្រួល ជូនពួកគាត់តែប៉ុណ្ណោះ មិនអាចហាមឃាត់ឡើយ..។ ហើយចំណែក រឿងលក់ដីដើមស្រល់នោះ គឺកាលពីមុនគេដាំដើមស្រល់ ប្រជាពលរដ្ឋ បានតវ៉ាមិនឲ្យដាំលើដីគាត់ តែអ្នកដាំនៅតែដាំ លើដីនោះ ទើបបង្ករទៅជាការយល់ច្រលំថា មានអ្នកលួចលក់ ដីចម្ការស្រល់ទៅវិញ…»។
ចំណែកលោក ម៉ៅ ចំរើន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ នឹងសូរិយោដី មិនអាចសុំការបំភ្លឺបានទេ កាលពីថ្ងៃទី១២ ខែកុម្ភះ នេះ ដោយលោកបានប្រាប់ អ្នកព័ត៌មានយើង តាមទូរសព្ទថា កំពុងជាប់ប្រជុំ ។
រីឯលោក អ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា « ដីចម្ការស្រល់ ទំហំ ២២៥ហិចតា គឺគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ជាយូរមកហើយ ជាកម្មសិទ្ឋរបស់រដ្ឋ មិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់ មានសិទ្ឋកាន់កាប់ដីនេះទេ…ចំពោះសកម្មភាព អ្នកបោះបង្គោលកំណត់ព្រំដី នឹងអ្នកកំពុងកាន់កាប់ លើដីចម្ការស្រល់ ក្នុងស្រុកអូររាំង រដ្ឋបាលព្រៃឈើ កំពុងរកឯកសារពាក់ព័ន្ឋ នឹងចាត់វិធានការ យ៉ាងតឹងរ៉ឹងបំផុត លើបុគ្គលដែលរំលោភ លើដីរក្សាទុក្ខរបស់រដ្ឋ..»។ ហើយលោកនាយខណ្ឌ បានបញ្ជាក់ថា « បច្ចុប្បន្ននេះ ដីចម្ការស្រល់ទាំង ២២៥ គឺកំពុងរងនូវការរំលោភបំពាន ស្ទើរទាំងស្រុង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងមន្ត្រីជំនាញ កំពុងដុតដៃដុតជើង ដើម្បីរកមុខបុគ្គល ដែលនាក់ពាក់ពន្ធ័ ដើម្បីចាត់វិធានការ និងយកដីរដ្ឋរក្សាទុក្ខវិញ ដើម្បីការអវិវឌ្ឍន៍នៅថ្ងៃក្រោយ។
ពាក់ព័ន្ធករណីខាងលើនេះ ទោះមានការបកស្រាយ ពីលោក នង ទុណ្ណារី អភិបាលស្រុកអូររាំង កាន់តែធ្វើឲ្យ ប្រជាពលរដ្ឋ រស់នៅស្រុកអូររាំង ខេត្ត
មណ្ឌលគិរី ជាច្រើននាក់ បានដាក់ការសង្ស័យ ទៅលើលោក នង ទុណ្ណារី អភិបាលស្រុកអូររាំង ពាក់ព័ន្ធក្នុងរឿងនេះ កាន់តែខ្លាំងឡើង ថាការឆ្លើយ
តប របស់លោក នង ទុណ្ណារី អភិបាលស្រុកអូររាំង នេះ គ្រាន់តែជាលេសតែប៉ុណ្ណោះ ដូច្នេះមានតែ សម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែរជម្រុញឲ្យលោក ស្វាយ សំអ៊ាង អភិបាលខេត្ត នឹងលោក អ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីប្រជាប់ទុបស្កាត់ នឹងស្រាវជ្រាវវែករកមុខ មន្ត្រីខិលខូច ដែលកំពុងឃុបឃិយគ្នា យកដីរដ្ឋលក់ ដោយ យកបងប្អូន ជនជាតិភាគតិច មកធ្វើជាខែល នេះជាបន្ទាន់ផង ព្រោះថាដីទាំងនោះ ត្រូវបានឈ្មួញអ្នកមានលុយ មានអំណាច នាំគ្នាដាំបង្គោលរបងជាបណ្ដើរៗហើយ នឹងលិចឭថា ពួកគេកំពុងត្រៀម ចេញប័ណ្ណកម្មសិទ្ឋ { ប្លង់រឹង } ឲ្យអ្នកដែលទិញដីរដ្ឋ ទាំងនោះទៀតផង ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕















