ថ្នាក់ដឹកនាំខេត្តសៀមរាប ចាប់តាំងពីចៅហ្វាយក្រុង/ចៅហ្វាយខេត្តចាស់ មកដល់ចៅហ្វាយក្រុង/ចៅហ្វាយខេត្តថ្មី នៅតែអសមត្ថគភាព ក្នុងការកែលំអរស្ទឹងសៀមរាបដដែរ.!

ចេញផ្សាយ ថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

តំបន់ទេសចារណ៍ ក្រុង/ខេត្តសៀមរាប បច្ចុប្បន្ន កំពុងត្រូវបានរងការរិះគន់ ពីសំណាក់ភ្ញៀវជាតិ នឹងអន្តរជាតិ យ៉ាងចំៗថា ខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍ដ៍សំខាន់ មិនគួរថ្នាក់ដឹកនាំ ក្រុង/ខេត្ត នឹងមន្ទីពាក់ព័ន្ធ មិនអើពើ មិននាំគ្នាកែលំអរ សំអាតបរិស្ថាន ក្នុងស្ទឹងសៀមរាប ឲ្យបានល្អ ស័ក្តិសម ទីក្រុងប្រវត្តិសាស្ត្រ នៃទឹកដីអង្គរខេត្តសៀមរាប របស់យើង ហេតុអ្វី ក៍នាំគ្នាអសមត្ថភាពយ៉ាងនេះទៅវិញ ព្រោះថា ស្ទឹងមួយនេះ តាំងពីជំនាន់លោក ស៊ូ ប្លាតុង កាន់ជាចៅហ្វាយក្រុង នឹងលោក ឃឹម ប៊ុនស៊ុង កាន់ជាចៅហ្វាយខេត្ត ឥឡូវមកដល់ លោក នួន ពុទ្ធារ៉ា ឡើងកាន់ជាចៅហ្វាយក្រុង នឹងលោក ទៀ សីហា ជាចៅហ្វាយខេត្ត សង្ឃឹមថា អ្នកទាំងពីរ នឹងរៀបចំក្រុងសៀមរាប ជាពិសេសស្ទឹងសៀមរាប ស្អុយក្រខ្វក់ នេះ បានល្អប្រសើ ជាងការពីជំនាន់លោក ស៊ូ ប្លាតុង នឹងលោក ឃឹម ប៊ុនស៊ុង តែផ្ទុយទៅវិញ { គឺមួយដំបរ នឹងបួន } គឺដូចតែគ្នា ស្ទឹងសៀមរាប ស្អុយនៅតែស្អុយ ពោលពេញទៅដោយសំរាម នឹងស្លែ ។

 

លោក សុជាតិ ជាភ្ញៀវទេសចរណ៍ មកពីខេត្តកំពង់ធំ ដែលបាននាំប្រពន្ធនឹងកូន មកដើរលេងកម្សាន្ត តាមប្រាសាទអង្គរវត្ត បាននិយាយរិះគន់ ទៅលើថ្នាក់ដឹកនាំ មន្ទីរពាក់ព័ន្ធ ជាពិសេស និយាយសំដៅ ទៅលើអភិបាលកហរុង/ នឹងអភិបាលខេត្ត ដែលទើបតែងតាំងថ្មីៗ ថា កាលពីជំនាន់អភិបាល ក្រុង/អភិបាលខេត្តចាស់ រវល់តែប្រយោជន៍ផ្ទាល់ខ្លួន មិនបានស្ដាសំអាតស្ទឹង ចុះហេតុអ្វី អភិបាល ក្រុង/ នឹងអភិបាលខេត្តថ្មី មិននាំគ្នាមើល ឬក៍ដើរតាមកន្លងចាស់របស់លោក ស៊ូ ប្លាតុង នឹងលោក ឃឹម ប៊ុនស៊ុង ទុក្ខឲ្យស្ទឹងសៀមរាប ដែរជាស្ទឹងប្រវត្តិសាស្ត្រ តាំងពីដូនតា របស់យើង ដែរមានទឹកខៀវស្រងាត់ ឃើញគួរឲ្យចង់ផឹកនោះ ក្លាយទៅ
ជាការរិះគន់ ពីសំណាក់មហាជន? ។ ហើយលោក សុជាតិ បានបន្តមាន
ប្រសាសន៍ លើងឡើងថា ស្ទឹងសៀមរាប បើនាំគ្នាស្តារឲ្យជ្រៅ ហើយបង្ហូរ
ទឹកដាក់វិញ ព្រមទាំងដាក់កម្មករ ឲ្យសំអាត តាមដងស្ទឹង ជារៀងរាល់ថ្ងៃ ឬកន្លះខែ ចុះសម្អាតក្នុងស្ទឹងម្ដង ដើម្បីយកស្លែ ឬ សម្រាម ដែលបានធ្លាក់ចូលក្នុងទឹកនោះ ក៍ស្អាតដែរ មិនបាច់ចាំសម្អាត រាល់ថ្ងៃនោះទេ។

 

ចំណែក អ្នកស្រី សុភា រស់នៅក្នុងក្រុងសៀមរាប បានរៀបរាប់ ប្រាប់អ្នកព័ត៌មានយើងថា តាមមាត់ស្ទឹងនេះ នាងខ្ញុំដើរហាត់ប្រាណ នៅជុំគ្នាជាមួយមិត្តភ័ក្ត្រ ជារៀងរាល់ថ្ងៃ ហើយតែងតែលឺភ្ញៀវ មកដើរលេងតាមដងស្ទឹងនេះ ចាប់ពីមុខព្រះរាជដំណាក់ រហូតដល់ផ្សារចាស់ និង នៅតាមដងស្ទឹង ផ្លូវទៅភ្នំក្រោម ត្រូវបានភ្ញៀវទាំងនោះ រិះគន់ថា ស្ទឹងមួយនេះ មើលទៅគ្មានឃើញនរណាស្តរ ឬ កាយសម្រាម នៅក្នុងស្ទឹងឡើយ ។ ហើយពួកគាត់ នាំគ្នានិយាយរអ៊ូរ ដាក់គ្នាថា ហេតុអ្វីស្ទឹងសៀមរាប ឃើញសុទ្ធតែស្លែ និងសម្រាម គ្មានឃើញអនាម័យ អញ្ចឹងតាំងពីអភិបាលខេត្តចាស់ រហូតដល់អភិបាលខេត្តថ្មី ស្ទឹងនៅតែអញ្ចឹងដដែរ ក្រុងថាខេត្ត ខេត្តថាក្រុង ឲ្យនៅតែយ៉ាងនេះ ស្ទឹងប្រវត្តិសាស្ត្រ​មួយនេះ នឹងក្លាយទៅ
ជាធុងផ្ទក់សំរាម ជាក់ជាមិនខាង ។

 

ពាក់ព័ន្ធបរិស្ថាន ក្នុងស្ទឹងសៀមរាប នេះផងដែរ បើយោងតាមអ្នកបកប្រែ ឲ្យលោក តូ ម៉ាស់ ជនជាតិហ្វីលីន ម្នាក់ ជាភាសារអង្គគ្លេស បានរៀបរាប់ប្រាប់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ចំថ្ងៃនៃក្តីស្រឡាញ់នោះថា បើយើងទាំងអស់គ្នា នាំគ្នាសម្អាតបន្តិចម្នាក់ ក៍វាឃើញស្អាតដែរ ថ្នាក់ក្រោម កុំរង់ចាំតែបទបញ្ជាថ្នាក់លើ ទើបថ្នាក់ក្រោមចាត់ចែងនោះ គឺមិនកើតទេ ។ ហើយលោកបានបញ្ជាក់ទៀតថា បើធ្វើយ៉ាងនេះ មុខជាខ្មាស់ភ្ញៀវបរទេស ជាពិសេស ខ្មែរគ្នាឯង គេរិះគន់មិនដាច់ពីមាត់ ថាមកពីថ្នាក្រុង/នឹងថ្នាក់ខេត្ត រួមទាំងមន្ទីរពាក់ព័ន្ធ មិនបើកភ្នែកមើល ទើបបានជាស្ទឹងមួយនេះ វាទៅបែបនេះ។

 

បើតាមមន្ត្រីសាលាក្រុងម្នាក់ សុំមិនបញ្ជេញឈ្មោះ បានប្រាប់អ្នកព័ត៌មានយើង កាលរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា ខាងសាលាក្រុងកាលពីប៉ុន្មានខែមុន បានប្រជុំពិភាក្សាគ្នា និយាយពីស្ទឹងសៀមរាប ដែរត្រូវស្តារស្ទឹងនោះដែរ ក៍ប៉ុន្តែរហូតមកដល់ថ្ងៃនេះ បែរជាគ្មានឃើញលទ្ធផលផ្លែផ្ការ ដូចក្នុងកិច្ចប្រជុំ ពីភាក្សាសោះ។

 

បញ្ហាខាងលើ ប្រជាពលរដ្ឋ ទូទាំងក្រុង/ខេត្តសៀមរាប អំពាវនាវឲ្យ លោក នួន ពុទ្ធរ៉ា អភិបាលក្រុង នឹងលោក ទៀ សីហា អភិបាលខេត្ត ដែលទើបឡើងថ្មី មេត្តាយកចិត្តទុកដាក់មើល ពីបញ្ហាសំរាប នឹងស្លែ នៅក្នុងស្ទឹងសៀមរាបនេះ ជាបន្ទាន់ផង កុំឲ្យភ្ញៀវបរទេសរិះគន់ ព្រោះខេត្តសៀមរាប ជាខេត្តប្រវត្តិសាស្ត្រ មិនត្រូវទុក្ខឲ្យកើតមានបែបនេះ បង្ហាញទៅដល់ភ្ញៀវទេសចរណ៍ ដែរពួកគេបាននាំគ្នាមកទស្សនា ប្រាង្គប្រាសាទអង្គរ។ ហើយប្តយ័ត្នពួកគេ នាំគ្នាថតបង្ហោះខ្មាស់គេ។

 

ជុំវិញករណីខាងលើនោះ អង្គភា CSN មិនអាចសុំការទាក់ទង សុំការបំភ្លឺ ពីលោក ទៀ សីហា អភិបាលខេត្ត នឹងនួន ពុទ្ធារ៉ា អភិបាលក្រុង រួមទាំងលោកប្រធានមន្ទីរបរិស្ថាន ខេត្តបានទេ រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ដោយសារទូរលេខស័ព្ទ ទំនាក់ទំនង ។ ហើយចំណែក លោក លី សំរិទ្ធ អភិបាលរងខេត្ត និង ជាអ្នកនាំពាក្យរដ្ឋបាល សាលាខេត្ត ក៍មិនអាចសុំការទាក់ទងបានដែរ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំង។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author