ក្រុមឡានដឹកអាចម៍ដី អាងអំណាចលោក មេឃុំឬស្សីជ្រោយ អ៊ុំ ឈុនស្រេង បង្កការប៉ះពាល់ដល់សិស្សរៀនយ៉ាងធ្ងន់ធ្ងរ

https://youtu.be/ClMPToM_KrQ

អាជីវកម្មដឹកអាចម៍ដី របស់ក្រុមរបស់លោក អ៊ុំ ឈុនស្រេង មេឃុំឬស្សីជ្រោយ ធ្វើសកម្មភាពយ៉ាងសកម្ម នឹងយ៉ាងអណាធិបតេយ្យ នៅក្នុងភូមិសាស្ដ្រ ភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ករណីនេះបានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់លោកគ្រូ អ្នកគ្រូ នឹងសិស្សសាលាកំពុងរៀន នៅសាលាបឋមសិក្សាថ្មី { ទួលគគីរ} នឹងកំពុងបំផ្លាញផ្លូវប៉េតុងមួយខ្សែទើបនឹងសាងសងហើយថ្មីៗនេះផងដែរ។

បើតាមការលើកឡើងរបស់លោកនាយកសាលា នឹងលោកគ្រូ អ្នកគ្រូ បង្រៀននៅសាលាបឋមសិក្សាថ្មី { ទួលគគីរ } កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភ:  ឆ្នាំ២០១៩ នេះ បានឲ្យដឹងថា បញ្ហាដឹកជញ្ជូនអាចម៍ដី របស់ក្រុមលោក អ៊ុំ ឈុនស្រេង មេឃុំ ឬស្សីជ្រោយ កំពុងបង្កការប៉ះពាល់មានដូនជា បង្កសម្លេងសន្ធឹកដឹកដី មានទាំងសម្លេងស៊ីផ្លេ ហើយជាពិិិិសេសនោះ គឺឺឺឺហុយធូលីដីចូលក្នុងបន្ទប់ទីចាត់ការ នឹងបន្ទប់កំពុងបង្រៀនផងដែរ។ ហើយមិនតែប៉ុណ្ណោះ កាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩ នេះ បានបង្កការគ្រោះថ្នាក់ដល់សិស្សសាលា ដោយរអិលដួល ដោយសារអាចម៍ដី ធ្លាក់លើផ្លូវប៉េតុងនេះផងដែរ។

ចុងក្រោយលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ស្នើសុំឲ្យលោកអភិបាលស្រុកមុខកំពូល ជាពិសេសឯកឧត្តម ម៉ៅ ភារុណ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល ជួយពិនិត្យមើលទៅលើការដឹកជញ្ជូនអាចម៍ដី ខាងលើនេះជាបន្ទាន់ផង បើមិនដូច្នោះទេ​ ពិបាក់ក្នុងការបង្រៀនខ្លាំងណាស់ ជាពិសេសនោះ គឺប៉ះពាល់ដល់អារម្មណ៍​ ដល់សិស្សដែលកំពុងស្ដាប់គ្រូពន្យល់តែម្ដង។

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author