https://youtu.be/nZ4Fp-4LKS8
ខេត្តកណ្ដាល៖ លោកស្រី គី សុភី ក្រោយពីមានការចោទប្រកាន់ ពីលោក ហេង លុច ថាលោកស្រី បានក្លែងធ្វើជាម្ចាស់ដី នឹងរំលោភលើទំនប់ចិត្ត លើដៃគូររកស៊ីគុជេដី ជាមួយគ្នា នឹងបានប្តឹងចូលទៅអធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្តាល ផងដែរនោះ នៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៩ កន្លងមកនេះ លោកស្រី គី សុភី ក៍បានចេញធ្វើការបកស្រាយបំភ្លឺ ជុំវិញកាលចោទប្រកាន់ខាងលើនេះផងដែរ ។ ហើយលោកស្រី បានច្រានចោលការចោទប្រកាន់ របស់លោក ហេង លុច មកលើលោកស្រី ថាការចោទប្រកាន់នេះ វាជារឿនមិនពិត លោកស្រីមិនបានទៅគុជេ ហើយក៍មិនបានក្លែងបន្លំ ធ្វើជាម្ចាស់ដីដែរ ខ្ញុំជាម្ចាស់ដី ខ្ញុំមានសិទ្ធលក់ រឿងអ្នកគុជេខ្ញុំអត់ដឹង ព្រោះខ្ញុំមិនបានទៅពឹងឲ្យឈ្មោះ ហេង លុច ឲ្យជួយរកមូយទិញដីខ្ញុំទេ មកទាភាគរយពីខ្ញុំ វាអត់ត្រូវរឿង ។ ហើយលោក ស្រីក៍បានបញ្ជាក់ផងដែរថា ដីនោះលោកស្រី ទិញក្នុងតម្លៃ ១៥,៥០០០ ដុល្លារ { ដប់ប្រាំម៉ឺនប្រាំពាន់ដុល្លារ } លោកស្រីលក់បាន ១៦០០០០ ដុល្លារ { ដប់ប្រាំមួយម៉ឺនដុល្លារ } ។
ពាក់ព័ន្ធការចោទប្រកាន់ របស់លោក ហេង លុច លោកស្រី បានបញ្ជាក់ថា នេះជារឿងមួលបង្កាច់ នឹងកំពុងបរិហារកេរ្តិ៍ លោកស្រីយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង កមលើកិត្តិយសរបស់លោកស្រី ទាំងមុខជំនួញ នឹងតួនាទី ជាប្រធានការិយាល័យកិច្ចការនារី ស្រុកខ្សាច់កណ្ដាល ផងដែរ ករណីនេះ ប្រសិនលោក ហេង លុច មិនមានការចេញសុំទោសលោកស្រី ជាសាធារណ:ទេនោះ លោកស្រីនឹងប្ដឹងបុគ្គល់ខាងលើនេះវិញ។