https://youtu.be/s20d9_JBl88
ខេត្តកណ្ដាល៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បានសម្ដែងការមិនពេញចិត្ត ទៅលើលោក អ៊ុំ ឈុនស្រេង មេឃុំឬស្សីជ្រោយ ដោយពួកគាត់នាំគ្នាលើកឡើងថា បច្ចុប្បន្ននៅក្នុងមូលដ្ឋានពួកគាត់ កំពុងរងកាប៉ះពាល់យ៉ាងខ្លាំង ពីការធ្វើអាជីវកម្ម ជីកនឹងដឹកអាចម៍ដី របស់ក្រុម លោក អ៊ុំ ឈុនស្រេង អាងអំណាចជាមេឃុំ ធ្វើអាជីវកម្មផ្ដាច់មុខ ក្នុងឃុំឬស្សីជ្រោយ ដឹកអាចម៍ដីធ្លាក់រាយប៉ាយ ពេញលើផ្លូវបេតុង ធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ ហុយក៍ហុយ រអិលក៍រអិល នៅពេលស្រោចទឹកម្ដងៗ ផ្លូវមួយខ្សែនេះ កាលពីធ្វើថា ធ្វើដើម្បីឲ្យពលរដ្ឋស្រួលក្នុងការធ្វើដំណើរ តែឥឡូវមានស្រួលអី មានតែពិបាក នឹងភ័យខ្លាចទៀតផង ព្រោះថា ផ្លូវបេតុង១ខ្សែនេះ ត្រូវបាន ក្រុមលោក អ៊ុំ ឈុនស្រេង យកធ្វើអាជីវកម្ម ដឹកជញ្ជូនអាចម៍ដី ផ្ដាច់មុខហើយ នៅពេលធ្វើដំណើរតាមផ្លូវនេះម្ដងៗ ភ័យបារម្ភខ្លាចតែឡានដឹកអាចម៍ដី មកបុក ឬប៉ះពាលទេ។ ហើយការធ្វើសកម្មភាព ជីកនឹងដឹកជញ្ជូនអាចម៍ដី បង្កការប៉ះពាល់ យ៉ាងពេញបន្ទុកនេះ មិនមានមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរ ឬសមត្ថកិច្ចណា ហានក្អកជាមួយមេឃុំឡើយ ទំនងក្លាចអំណាចរបស់លោកមេឃុំ ទើបបណ្ដោយ ឲ្យធ្វើសកម្មភាព ស្រេចតែអំពើចិត្តបែបនេះ។
ដូច្នេះហើយ ទើបប្រជាពលរដ្ឋ អំពាវនាវដល់ ឯកឧត្តមមណ្ឌិត ម៉ៅ ភារុណ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ឲ្យចាត់វិធានការទប់ស្កាត់សកម្មភាព ក្រុមឈ្មួញធ្វើអាជីវកម្ម ជីកនឹងដឹកអាចម៍ដី ដែរកំពុងសកម្មភាព ធ្វើអាជីវកម្ម នៅក្នុងភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាលនេះ ជាបន្ទាន់ ព្រោះថា រាល់ថ្ងៃនេះ ក្រុមឡានដឹកអាចម៍របស់លោក មេឃុំឬស្សីជ្រោយ បង្កបញ្ងាយ៉ាងខ្លាំង មកលើមូលដ្ឋានរបស់ពួកគាត់ ទី១, លោកនេឃុំអត់យល់ច្បាប់ យកផ្លូវជាប់របសសាលា ធ្វើអាជីវកម្មដឹកជញ្ជូនអាចម៍ដី បង្កសម្លេងសណ្ឌឹកឡាន ព្រមទាំងសីផ្លេ នឹងហុយចូលក្នុងក្នុងរៀន រំខានដល់ការសិកហសារបស់សិស្ស ទី២, លោកមេឃុំ ធ្វើអាជីវកម្មដឹកអាចម៍ដី បំពានច្បាប់ មិនគេរពទៅតាមបទកដ្ឋានបច្ចេកទេស ដឹកលើសពីទ្រុង ធ្លាក់ពេញលើផ្លូវបេតុង ធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ ដោយសារហុយ នឹងរអិល ហើយផ្លូវបេតុង ១ខ្សែនេះ នឹងរងកាខូខ៊ចខាតដោយសារការដឹកជញ្ជូនអាចម៍ដី ដោយឡានធុនឌឯធំៗ របស់ក្រុមនឹងបក្ខពួកលោក អ៊ម ឈុនស្រេង មេឃុំឬស្សីជ្រោយនេះ នៅពេលខាងមុខនេះដែរ បហរសិនបើគ្មានការទប់ស្កាត់។
បច្ចុប្បន្ន អាជីវកម្មជីកនឹងដឹកអាចម៍ដីនេះ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែខ្លាំងឡើងៗ ដូច្នេះហើយ ទើបប្រជាពលរដ្ឋ ជំរុញឲ្យអភិបាលខេត្តកណ្ដាល ឯកឧត្តមបណ្ឌិត ម៉ៅ ភារុណ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់៕














