សម្ដេចតេជោ ​ហ៊ុន សែន ​បាន​បង្ហោះ​សារ​ភ្ជាប់​នឹង​អនុក្រឹត្យ ​ស្តី​អំពី​ការ​បញ្ចប់​តួនាទី​ និង​ភារកិច្ច​ របស់​អគ្គ​នាយក​ដ្ឋាន​កាំកុងត្រូល​ តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ទាំង​អស់​.!

 

ចេញផ្សាយ ថ្ងៃអាទិត្យ ១២រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា​ បានប្រកាស​បញ្ចប់​តួនាទី ​និង​ភារកិច្ច​ របស់​អគ្គ​នាយក​ដ្ឋាន​កាំកុងត្រូល​ តាម​ច្រកទ្វារ​ព្រំដែន ​អន្តរជាតិ​ទាំងអស់​ លែង​ឲ្យ​ត្រួត​ពិនិត្យ​ទំនិញ​នាំ​ចេញ-នាំ​ចូល ​ដើម្បី​សម្រួល​ពាណិជ្ជ​កម្ម​ និង​ពង្រឹង​ភាព​ ប្រកួត​ប្រជែង​ ឲ្យ​វិនិយោគ​គិន ​និង​ពាណិជ្ជករ​ ទទួល​បាន​ផល​ប្រយោជន៍​ កាន់​តែ​ច្រើន។​

ការ​ប្រកាស​របស់​សម្ដេចតេជោ ហ៊ុន សែន​ យ៉ាង​ដូច្នេះ​ ធ្វើ​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ​របស់​សម្ដេច ​ដែល​មាន​ភ្ជាប់អនុក្រឹត្យ​មួយ ​« ស្តី​អំពី​ការ​កែ​សម្រួល​ស្ថាប័ន​ មាន​សមត្ថកិច្ច​ ត្រួត​ពិនិត្យ​ទំនិញ​នាំ​ចេញ-នាំចូល​ ដើម្បី​សម្រួល​ពាណិជ្ជកម្ម​ និង​ពង្រឹង​ភាព​ប្រកួត​ប្រជែង​កម្ពុជា » ​ដែល​មាន​ហត្ថលេខា​ និង​ត្រា ​របស់​សម្ដេច​កាល​ពី​ថ្ងៃទី​២៨​ ខែ​មករា​ ឆ្នាំ​២០១៩។​

សម្ដេចតេជោ​ ហ៊ុន សែន ​សរសេរ​ក្នុង​សារ​នោះ​ នៅ​ថ្ងៃ​ទី​២២ ​ខែ​កុម្ភៈ​ នេះ​ ​តាម​ន័យ​ដើម​ថា៖​ « កាលពី​ពេល​ថ្មីៗ​នេះ ​រាជ​រដ្ឋាភិបាល ​បាន​ធ្វើការ​កែ​សម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច​ ត្រួត​ពិនិត្យ​ទំនិញ​នាំចេញ-នាំចូល​ ដើម្បី​សម្រួល​ពាណិជ្ជកម្ម​ និង​ពង្រឹង​ភាព​ប្រកួត​ប្រជែង​ ដើម្បី​វិនិយោគ​គិន​ និង​ពាណិជ្ជករ​ទទួល​បាន​ផល​ប្រយោជន៍​ កាន់​តែ​ច្រើន​ឡើង »។​

អនុក្រឹត្យ​ដែល​មាន ចំនួន​៤​ មាត្រា​នោះ ​បាន​បញ្ជាក់​ក្នុង​មាត្រា​១ ​អំពី​ការ​បញ្ចប់​តួនាទី និង​ភារកិច្ច​ត្រួត​ពិនិត្យ​ ទំនិញ​នាំចេញ-នាំ​ចូល ​របស់​អគ្គ​នាយកដ្ឋាន​កម្ពុជា ​ត្រួត​ពិនិត្យទំនិញ​ នីហរ័ណ​ អាហរ័ណ​ និង​បង្ក្រាប​ការ​ក្លែង​បន្លំ​ (កាំកុង​ត្រូល)​ នៃ​ក្រសួង​ពាណិជ្ជកម្ម​ ពី​ច្រកទ្វារ​គ្រប់​ប្រភេទ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។​

មាត្រា២​ នៃ​អនុក្រឹត្យ​នេះ​ បញ្ជាក់​តាម​ន័យ​ដើម​ថា៖​ «អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ គឺ​ជា​ស្ថាប័ន​តែ​មួយ​គត់​ មាន​សមត្ថ​កិច្ច​ ក្នុង​ការ​ត្រួត​ពិនិត្យ​ទំនិញ​នាំ​ចេញ-នាំ​ចូល ​នៅ​ច្រកទ្វារច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី ​ច្រក​តំបន់​ព្រំដែន​ និង​ច្រកទ្វារកំពង់ផែ​សមុទ្រ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ ទីកន្លែង​សន្ធិធិ​គយ​បណ្ដោះ​អាសន្ន​ និង​ទីកន្លែង​ត្រួត​ពិនិត្យ​ ទំនិញ​នាំចេញ​នាំចូល​ផ្សេង​ទៀត»។​

អនុក្រឹត្យ​ ដដែល​នោះ​ បន្ថែម​ថា​ ក្នុង​ករណី​ចាំបាច់​ ដែល​ត្រូវ​ការ​ជំនាញ​ឯកទេស​ជាក់លាក់​ ក្នុងការ​ត្រួត​ពិនិត្យ​ ស្រប​តាម​គោល​ការណ៍​គ្រប់គ្រង ​ហានិភ័យ​នោះ​ អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា អាច​ស្នើ​សុំកិច្ច​សហការ​ ពី​ស្ថាប័ន​ឯកទេស​ផ្សេង​ទៀត ក្នុង​ការត្រួត​ពិនិត្យ​ទំនិញ​នាំចេញ-នាំចូល ​ស្រប​តាម​ការ​កំណត់​ នៃ​លិខិត​បទដ្ឋាន​ជា​ធរមាន។​

 

ឯកឧត្តម​ ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ បានមានប្រ
សាសន៍ ថ្កែង មកកាន់អ្នកព័ត៌មានថា ៖ ​រដ្ឋាភិបាល​សម្រេច​បញ្ចប់​តួនាទី ​និង​ភារកិច្ច​ត្រួត​ពិនិត្យ ​ទំនិញ​នាំ​ចេញ-នាំ​ចូល ​របស់​អគ្គ​នាយកដ្ឋាន​កម្ពុជា​ ត្រួត​ពិនិត្យ​ទំនិញ​ នៃ​ក្រសួង​ពាណិជ្ជ​កម្ម​នេះ គឺ​ជាផ្នែក​មួយ នៃ​កំណែ​ទម្រង់​ពាណិជ្ជ​កម្ម​ ដើម្បី​ឲ្យ​ទីផ្សារ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​ កាន់​តែ​មាន​ភាព​ទូលាយ។​

លោក​បន្ត​ថា​ កំណែ​ទម្រង់​នេះ​ នឹង​ធ្វើ​ឲ្យ​លទ្ធភាព ​នៃ​ការ​ត្រួត​ពិនិត្យ​ទំនិញ​ លែង​មាន​ការ​កក​ស្ទះ​ និង​កាត់​បន្ថយ​អំពើ​ពុករលួយ។​ ហើយលោក​បានមានប្រសាសន៍បញ្ជាក់​ថា៖​ « ជា​លទ្ធភាព​ នៃ​ចរាចរណ៍​ទំនិញ​ វា​អត់​មាន​ការ​កក​ស្ទះ។​ វា​មិន​មាន​ការ​បាត់​បង់​ប្រាក់​ ដែល​ពាក់ព័ន្ធ​នឹង​ចរាចរណ៍​ទំនិញ​ ក៍ដូចជា​ការ​បាត់​បង់​ប្រាក់​ ទៅ​លើ​ក្រោម​តុ ​និង​លើ​តុ​ ដែល​ជា​ឧបសគ្គ​ នៅ​តាម​ច្រក​ព្រំដែន​នេះ​ឯង​ ឬ​ក៍ឧបសគ្គ​ នៃ​យន្ត​ការ​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ នៃ​ពាណិជ្ជ​កម្ម។ ​អាស្រ័យ​ហេតុ​ដូច្នេះ​នេះ ​ជា​កំណែ​ទម្រង់​មួយ ​ដើម្បី​ឲ្យ​ពាណិជ្ជកម្ម​របស់​យើង រឹត​តែ​បើក​ចំហ​ រឹត​តែ​មាន​ប្រសិទ្ធ​ភាព​ ប្រកប​ដោយ​ថាមពល​នេះ​ឯង »។​

 

លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​ នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លើក​ឡើង​ថា​ ការ​បញ្ឈប់​លែង​ឲ្យ​មាន​កាំកុងត្រូល នៅ​តាម​បណ្តា​ច្រកព្រំ​ដែន គឺ​ជា​ចំណុច​ល្អ​ ដែល​ជួយ​កាត់​បន្ថយ​ពេល​វេលា​ នៃ​ការ​ត្រួត​ពិនិត្យ​ទំនិញ ​និង​កាត់​បន្ថយ​ ការ​ចំណាយ​ប្រាក់​ច្រើន​ដំណាក់​កាល ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ផ្សេងៗ ​ដែល​អាច​កើត​ឡើង​ក្នុង​ការ​ត្រួតពិនិត្យទំនិញ​ទាំង​នោះ។​ ទោះ​យ៉ាងណា​ ​លោក​ថា​ ការ​កាត់​បន្ថយ​ពេល​វេលា​ និង​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ទាំង​នោះ​ នឹង​អាច​មាន​ប្រសិទ្ធ​ភាព​ ​លុះត្រា​តែ​រដ្ឋាភិបាល ​មាន​យន្ត​ការ​ជាក់លាក់​ ក្នុង​ការ​អនុវត្ត​ និង​ត្រួត​ពិនិត្យ​ លើ​ការ​ធ្វើ​ការងារ​របស់​គយ​ និង​រដ្ឋាករ​ ដែល​ទទួល​បាន​ភារកិច្ច​ ក្នុង​ការ​ត្រួត​ពិនិត្យ​ទំនិញ។

លោក​បញ្ជាក់​ថា៖​ « រដ្ឋាភិបាល​ពិចារណា​រក​ផ្លូវ​ ឬ​ក៏​ឈាន​ទៅ​រក​ការ​បង្កើត​ ឲ្យ​មាន​យន្តការ​ផ្សេងៗ ​សម្រាប់​ការទទួល​ព័ត៌មាន ​ត្រឡប់​ពី​អ្នក​នាំ​ទំនិញ​ចេញ​ចូល ​ដើម្បី​ធានា​ថា​ ​ការងារ​របស់​គយ ​ត្រូវ​បាន​រិះគន់ ​ឬ​ត្រូវ​បាន​កែ​លម្អ​ ជា​ប្រយោជន៍​ ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ នៃ​ការ​នាំ​ទំនិញ​ចេញ​ចូល ដើម្បី​កុំ​ឲ្យ​កើត​មាន​ការ​បន្ទុច​បង្អាក់ ​ឬ​ក៍ឱកាស​នៃ​ការ​ពន្យារ​ពេលវេលា​ ដើម្បី​ជា​ថ្នូរ​ នឹង​ផល​ប្រយោជន៍​ អ្វី​មួយ​នោះ»។​

បើ​តាម​គេហ​ទំព័រ ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​កាំកុងត្រូល គឺ​ជា​អគ្គ​នាយក​ដ្ឋាន​ កម្ពុជា​ ត្រួត​ពិនិត្យ​ទំនិញ ​នីហរ័ណ​អាហរ័ណ​ និង​បង្ក្រាប​ការ​ក្លែងបន្លំ។​ អគ្គ​នាយក​ដ្ឋាន​នេះ​ មាន​នាយក​ដ្ឋាន​ចំណុះ​ ចំនួន​៤​ ដែល​មាន​សាខា ចំនួន​២៧​ និង​មាន​បុគ្គលិក​សរុប ​ចំនួន​៥៣៥ ​នាក់​ ទូទាំង​ប្រទេស។ ​ឈ្មោះ​នាយក​ដ្ឋាន​ ចំណុះ​ទាំង​៤ ​គឺ​នាយកដ្ឋាន​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់​ និង​បង្រ្កាប​ការ​ក្លែង​បន្លំ នាយក​ដ្ឋាន​បច្ចេកទេស​ ​និង​ទំនាក់​ទំនង​សាធារណៈ ​នាយកដ្ឋាន​ គោល​នយោបាយ​ទូទៅ​ និង​ដោះ​ស្រាយ​វិវាទ ​និង​នាយកដ្ឋាន​មន្ទីរ​ពិសោធន៍៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author