ចេញផ្សាយ ថ្ងៃសៅរ៍ ៤កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ខេត្តកំពង់ឆ្នាំង ៖ ពីធីបុណ្យទន្លេនៅ ទីរួមខេត្តកំពង់ឆ្នាំង លើកទី៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ខាងមុខឆាប់ៗនេះ គេរំពឹងទុកជាមុនថា នឹងទទួលបាននូវភាពជោគជ័យ និងដោយរលូន ក៍ប៉ុន្ដែ .! បើយើងងាកក្រឡេកមកមើល ការតុបតែងលំអរផ្សេងៗ ដូចជាតាមក្លោងទ្វារ ជាដើមនោះ យើងឃើញថា អាជ្ញាធរខេត្តនេះ ហាក់ដូចមានភាពខ្ជីខ្ជា ខ្លាំងណាស់ សូម្បីតែឈ្មោះថ្នាក់ដឹកនាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក៍គេសរសេរខុសដែរ បែរជាសរសេរថា សម្ដេចតេជោហ៊ុន សេន ទៅវិញ ។
ពាក្យនេះត្រូវបានក្រុមការងារ សរសេរដាក់នៅលើក្លោងទ្វារ ដែលគេរៀបចំចងដាក់ កាត់ទទឹងផ្លូវ សូម្បីដែលប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ខេត្តនេះ មើលឃើញគ្រប់ៗគ្នា មិនអាចរំលងបានឡើយ និងជាក្លោងទ្វារខ្នាតធំទៀតផង ហេតុអីក៍គេសរសេរ ដោយមិនយកចិត្តទុកដាក់បែបនេះ ទៅវិញ។ ហើយពាក្យស្លោក ដែលគេសរសេរ នៅលើក្លោងទ្វារនោះ មានខ្លឹមសារថា « សម្ដេចតេជោ ហ៊ុន សេន បិតានយោបាយឈ្នះឈ្នះ និង ជាស្ថាបនិកសន្ដិភាព នៅកម្ពុជា » ពាក្យនេះ ត្រូវបានគេសរសេរ នៅលើក្លោងទ្វារ នៅពាក់កណ្ដាលផ្លូវតែម្ដង។
ជុំវិញការសរសេរ ពាក្យស្លោកនេះ ត្រូវបានមហាជនរិះគន់ ដោយយល់
ឃើញថា វាជាកំហុស បែបអចេតនាមែនហើយ ប៉ុន្ដែក៍វាស្ដែងចេញ ពីភាពខ្ជីខ្ជា របស់ថ្នាក់ដឹកនាំខេត្តនេះដែរ ដែលមិនបានយកចិត្តទុកដាក់ លើកិច្ចការរបស់ខ្លួន ដែលជាអ្នកទទួលខុសត្រូវទាំងស្រុង ក្នុងពិធីបុណ្យនេះ។ ហើយគេនៅចាំបានថា កាលពីចាប់ផ្ដើម តំឡើងគ្រោងឆ្អឹងក្លោងទ្វារមួយនេះ មុនដំបូងធ្លាប់បានរលំបាក់សង្កត់ លើកម្មកររួចម្ដងហើយ ដែលកាលនោះ ក៍មានមហាជនធ្វើការរិះគន់ យ៉ាងចាស់ដៃ រួចម្ដងមកហើយដែរ លុះមកដល់ពេលនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែលេចចេញ នូវរឿងនេះមួយទៀត។ ហើយមហាជន កំពុងរងចាំមើលថាតើ នៅពេលកម្មវិធីចាប់ផ្ដើមដំណើរការ តើមានអ្វីកើតឡើងទៀត ។
សូមបញ្ជាក់ថា បុណ្យទន្លេលេីកទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ“ ទន្លេ ផ្សារភ្ជាប់ សន្តិភាព ប្រជាជន និង ទេសចរណ៍”។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕