ចេញផ្សាយ ថ្ងៃច័ន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
កម្រមានណាស់ដែរថា ប្រជាពលរដ្ឋ ហ៊ានប្ដឹងតុលាការ កន្លងមកមានតែតុលាការទេ ដែរធ្វើការចោទប្រកាន់ មកលើពលរដ្ឋ តែពេលនេះ មានពលរដ្ឋហ៊ានប្ដឹង ពីលោក ឌិន សុីវុទ្ធី ប្រធានតុលាការ ខេត្តស្វាយរៀង ទៅកាន់អង្គភាព ប្រឆាំងអំពើពុករលួយ ដើម្បីឲ្យអង្គភាពមួយនេះ បើការស៊ើបអង្កេត ពីទ្រព្យសម្បត្តិ មិនប្រក្រតី របស់លោក ឌិន សុីវុទ្ធី ប្រធានតុលាការ ខេត្តស្វាយរៀង ។
ពាក់ព័ន្ធពាក្យបណ្ដឹងនេះ គេដឹងថា ជាពាក្យបណ្ដឹងរបស់លោកស្រី សុីវ សៅលីន ជាអ្នកជិតខាងម្នាក់ របស់ប្រពន្ធលោក ឌិន សុីវុទ្ធី បានធ្វើឡើងបន្ទាប់ពីអង្គភាព ប្រឆាំងអំពើរពុករលួយ ប្រកាសបើកការស៊ើបអង្កេត លើករណីលោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ស្រេង សុខា ស្នងការរងខេត្តកណ្តាល ដែលមានទ្រព្យច្រើនខុសធម្មតា ។ ហើយមកដល់ពេលនេះ លោកស្រីបានឈឺឆ្អាល ឲ្យអង្គភាពមួយនេះ ជួយបើកការស្រាវជ្រាវ អំពីប្រភពទ្រព្យសម្បត្តិ ដ៍ច្រើនរបស់លោក ឌិន ស៊ីវុទ្ធី ប្រធានតុលាការ ខេត្តស្វាយរៀង ជាបន្ដទៀត ។
ពាក្យបណ្តឹងរបស់លោកស្រី ស៊ីវ សៅលីន ដែលជាអ្នករស់ក្បែរផ្ទះ របស់លោកស្រី ហង់ ប៊ុននី ជាអតីតប្រពន្ធលោក ឌិន ស៊ីវុទ្ធី បានដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយ ដោយស្នើសុំឲ្យអង្គភាពនេះ បើកការស៊ើបអង្កេត លើទ្រព្យសម្បត្តិរបស់លោក ឌិន ស៊ីវុទ្ធី ព្រោះតែឈ្មោះនេះ មានទ្រព្យសម្បត្តិច្រើន ខុសប្រក្រតី និងមិនបានប្រកាសទ្រព្យសម្បត្តិ ឲ្យបានត្រឹមត្រូវនោះឡើយ ។
បើយោងតាម ពាក្យបណ្តឹង ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបរាប់ថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ឈ្មោះ ឌិន ស៊ីវុទ្ធី ប្រធានតុលាការ ខេត្តស្វាយរៀង បានធ្វើកិច្ចព្រមព្រៀង លែងលះប្រពន្ធឈ្មោះ ហង់ ប៊ុននី និងបានដាក់ពាក្យប្តឹង សុំលែងលះ ប្រពន្ធទៅតុលាការ ខេត្តកំពង់ធំ។ ហើយរហូតមកដល់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ តុលាការខេត្តកំពង់ធំ បានសម្រេចចេញដីកា លេខ០១ (ច) ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ សម្រេចប្រគល់ទ្រព្យសម្បត្តិរួម នៅក្នុងខេត្តកំពង់ធំទាំងអស់ ទៅប្រពន្ធឈ្មោះ ហង់ ប៊ុននី។ ហើយចំណែកទ្រព្យសម្បត្តិ នៅខេត្តផ្សេងៗទៀត ឈ្មោះ ឌិន ស៊ីវុទ្ធី បានទិញដោយដាក់ឈ្មោះ កេស គន្ធា ភេទស្រី និងឈ្មោះ ឈួន សុធារិទ្ធ ភេទប្រុស ដើម្បីបំភ័ន្តភ្នែកអង្គភាព ប្រឆាំងអំពើពុករលួយ។
ពាក្យបណ្តឹងនេះ ក៍បានបញ្ជាក់ផងដែរថា កាលពីអំឡុង ដែលលោក ឌិន ស៊ីវុទ្ធី កាន់តួនាទី ជាប្រធានតុលាការ ខេត្តក្រចេះ បានកាងរថយន្តឈ្មួញឈើជាច្រើន ដើម្បីបានលុយទិញដី ទិញផ្ទះ ជាច្រើនកន្លែង នៅតាមបណ្ដាខេត្ត ផ្សេងៗ ។
លោកស្រី ស៊ីវ សៅលីន បានសំណូមពរ ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត លើលោក ឌិន ស៊ីវុទ្ធី ឲ្យបានច្បាស់លាស់ដើម្បីលុបបំបាត់អំពើពុករលួយ ពីសង្គមជាតិ។
ពាក់ព័ន្ធនឹងករណីនេះ អង្គភាព CSN មិនអាចសុំការបំភ្លឺ ពីលោក ឌិន សុីវុទ្ធី បានទេ ដោយអង្គភាពយើង ពុំមាមលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនង សុំការបំភ្លឺក្នុងរឿងនេះ តែទោះយ៉ាងណា អង្គភាពយើងខ្ញុំ រងចាំទទួលនូវការបកស្រាយបំភ្លឺ ពីលោក ឌិន ស៊ីវទ្វី ប្រធានតុលាការខេត្តស្វាយរៀង ជានិច្ច ៕
















