https://youtu.be/Hqmh9OnLd3Y
រឿងរ៉ាវស្នេហា ប្រុសស្រីស្គាល់ចិត្តគ្នា យូរមកហើយ រមែងតែងតែជ្រុយជ្រួស មិនមែនជាការបង្ខិតបង្ខំដូចការចោទប្រកាន់នោះឡើយ គេទាំង២នាក់ ស្រលាញ់គ្នា ម្ដេចម្ដាយខាងស្រីថា ចាប់រំលោភទៅវិញ ហើយថែមទាំងជំរិតទាប្រាក់ ពីខាងប្រុសរហូត ៤ម៉ឺនដុល្លារ ថែមទៀតផង នេះជាការរៀបរាប់ របស់ស្ត្រីជាម្ដាយកូនប្រុសជនសង្ស័យ។
ម្ដាយខាងប្រុសបន្តថា បែបនេះធ្វើឲ្យប្រុសៗខ្លាច លែងចង់មានស្នេហា ទៀតហើយ ។ ហើយស្ត្រីម្ដាតខាងប្រុស បន្តរៀបរាប់រឿងរ៉ាវស្នេហា កូនប្រុសគាត់ ហ៊ី វេហា នឹងក្មនេងស្រី ស្រេង ដាលីន ប្រាប់អង្គភាព CSN ទាំងទឹកភ្នែកថា ម្ដាយខាងស្រី ធ្វើបែបនេះ មានគិតពីអនាគតកូនដែរឬទេ ចាប់កូនប្រុសគាត់ដាក់គុកហើយ ជំរិតទាប្រាក់ ៤ម៉ឺនដុល្លារ ថែមទៀត ដូចជាសាហាវពេកហើយ កូនប្រុសគាត់មិនបានចាប់រំលោភទេ គឺកូនស្រីព្រមប្រគល់ខ្លួនប្រានដោយខ្លួនឯងទេ ម្ដេចបានជាម្ដាយខាងស្រីនិយាយថា កូនប្រុសគាត់ចាប់រំលោភ គំរាមសម្លាប់ទៅវិញ វាពិតជាអយុត្តិធម៌ណាស់ ។
យ៉ាងណារឿងរ៉ាវស្រីប្រកាន់ប្រុសប្រកែកនេះ អង្គភាព CSN រងចាំម្ដាយខាងស្រីចេញមុខបកស្រាយ ថាតើរឿងរ៉ាវនេះ ដូចខាងប្រុសនិយាយដែរឬទេ ក៍ប៉ុន្តសាច់ញ្ាតិខាងប្រុស បានបញ្ជាក់ថា ករណីនេះក្មេងៗស្រលាញ់គ្នា អត់មាននណាបង្ខិតបង្ខំអ្នកណានោះទេ ចោទប្រកាន់នេះ ហាក់ដូចជារៀបល្បិច ចង់បានប្រាក់ ៤ម៉ឺនដុល្លារ ដោតគ្មានការអៀនខ្មាសទាល់តែសោះ។















