ចេញផ្សាយ ថ្ងៃ អង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6009
ភ្នំពេញ៖ លោក ខូង ទីន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បន្ទាប់ពីព័ត៌មានជាច្រើន បានចុះផ្សាយពាក់ព័ន្ធនឹងភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិអូរស្មាច់ ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ ឥឡូវត្រូវបាន នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ចាត់ក្រុមការងារមួយក្រុម ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករងអន្តោប្រវេសន៍ ដើម្បីចុះត្រួតពិនិត្យ ស្រាវជ្រាវពាក់ព័ន្ធនឹងព័ត៌មាន បែកធ្លាយនេះហើយ ។
បើតាមប្រភពពី មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអូរស្មាច់ បានឲ្យដឹងថា បន្ទាប់ពីក្រុមការងារ យកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករងអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យស្រាវជ្រាវរួចមក តាមរយៈការបំភ្លឺ និងការពិនិត្យឃើញថា ជុំវិញព័ត៌មាន អំពីការទារប្រាក់ ពីប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ គឺពិតជាមានការឲ្យលុយ ៥.០០០រៀល ឬ ១០.០០០រៀល ដល់នគរបាល នៅទីនោះពិតមែន ក៍ប៉ុន្តែមិនជាការទាមទារទេ គឺអាស្រ័យដោយប្រជាពលរដ្ឋមួយចំនួនច្រើន ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋមួយ
ចំនួននោះ លោកមិនចេះបំពេញសាលកប័ត្រ ទើបពេលខ្លះមន្ត្រីនគរបាលអន្តោប្រវេសន៍ ជួយបំពេញជូនពួកគាត់ ដើម្បីឲ្យបានទាន់ពេលវេលា។
តែទោះជាយ៉ាងណា ការស្រាវជ្រាវរបស់ក្រុមការងារ បានរកឃើញ ភាពអសកម្មមួយចំនួន បណ្តាលមកពីការគ្រប់គ្រង របស់ឧត្តមសេនីយ៍ត្រី ខូង ទីន ជានាយប៉ុស្តិ៍ មានការធូររលុង មិនមានការយកចិត្តទុកដាក់ ដូចជា អវត្តមានច្រើន មិនសូវនៅកន្លែងជាប់លាប់ និងដឹកនាំបញ្ជាកម្លាំងជាប្រចាំ នៅគោលដៅឈរជើងរបស់ខ្លួន ។ ហើយនៅពេលអវត្តមាន លោកនាយប៉ុស្តិ៍ បានប្រគល់សិទ្ធិដឹកនាំការងារ ឲ្យលោកវរសេនីយ៍ឯក ជា ព្រឿង នាយរងប៉ុស្តិ៍ ជានាយប៉ុស្តិ៍ស្តីទី ដើម្បីដឹកនាំបញ្ជា និងដោះស្រាយបញ្ហាការងារ នៅក្នុងអង្គភាព។ ហើយពេលខ្លះ ឧត្តមសេនីយ៍ត្រី ខូង ទីន នៅកន្លែង ក៍ប្រគល់ការងារឲ្យសិទ្ធិ ឲ្យលោកវរសេនីយ៍ឯក ជា ព្រឿង ជានាយប៉ុស្តិ៍ស្តីទីដែរ ។
បន្ទាប់ពីស្រាយជ្រាវ រកឃើញភាពអសកម្មមួយចំនួន របស់លោក ខូង ទីន ជានាយប៉ុស្តិ៍ ក្នុងគោលបំណងកែលម្អរបញ្ហានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងចាត់វិធានការមួយចំនួន ក្នុងការទប់ស្កាត់ភាពអសកម្ម របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ក្នុងធ្វើដំណើរចេញ-ចូល ឲ្យមានភាពងាយស្រួល ជូនប្រជាពលរដ្ឋ រួមមាន៖ ១. សូមគោរព សុំគោលការណ៍ ដាក់ពិន័យលោកឧត្តមសេនីយ៍ត្រី ខូង ទីន អត្តលេខ ០៥១៨២ ជានាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ ដោយរូបភាព ព្រមានជាលើកទី១, ២.រៀបចំកែលម្អបញ្ជរបែបបទចេញ-ចូល ឲ្យបានសមស្រប និងរៀបចំលំហូរអ្នកដំណើរ ឲ្យមានការតម្រង់ជួរត្រឹមត្រូវ កុំឲ្យមានការឆ្លៀតឱកាសជួយសម្រួល លឿន រហ័សទាន់ពេល ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន, ៣.ពង្រឹងការគោរពបទបញ្ជា វិន័យរបស់កងកម្លាំងនគរបាលជាតិ អប់រំសីលធម៌ ឥរិយាបថ និងអកប្បកិរិយា បំពេញការងាររបស់មន្ត្រី តាមជំនាញវិជ្ជាជីវៈរបស់ខ្លួន និងធ្វើការដាក់វិន័យយ៉ាងតឹងរឹងបំផុត ចំពោះមន្ត្រីណាដែលប្រព្រឹត្តខុសឆ្គង ៕













