ចេញផ្សាយ ថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ភ្នំពេញ៖ មន្ត្រីនគរបាលជាតិចំនួន២០រូបនៃស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានដកហូតឋានន្តរសក្កិ និងបណ្ដេញចេញពីក្របខណ្ឌមន្ត្រីរាជការ ដោយសារមូលហេតុបោះបង់ចោលការងារ។ ការបណ្តេញនេះ បានធ្វើឡើងតាមរយៈសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ មិថុនា ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។យោងតាមសេចក្តីប្រកាស មន្ត្រីនគរបាលទាំង២០រូបដែលបានបណ្តេញនោះ រួមថ្នាក់អនុសេនីយ៍ឯកចំនួន៤នាក់, ថ្នាក់អនុសេនីយ៍ទោចំនួន១១នាក់ និងថ្នាក់អនុសេនីយ៍ត្រីចំនួន៤នាក់ និងព្រឹន្ទបាលទោម្នាក់។















