https://youtu.be/kG_1wB7UZog
ប្រភពពីសមត្ថកិច្ចស្អាតស្អំ ក្នុងស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី មិនពាក់ព័ន្ធនឹងប្រយោជន៍ លាភសក្ការៈបានលួចបង្ហើបឲ្យ CSN ដឹងថា សកម្មភាពដឹកជញ្ជូនឈើខាងលើ ក៍មានជាប់ពាក់ព័ន្ធ ជាមួយលោក លោក ញ៉ែម និវ័ន្ត ( ហៅ យ៉ត ) ស្នងការរង ខេត្តមណ្ឌលគិរី ត្រូវជាកូនប្រសា របស់លោក ស្វាយ សំអ៊ាង អភិបាលខេត្ត ផងដែរ ដោយលោក ញ៉ែម និវ័ន្ត ( ហៅ យ៉ត ) ស្នងការរង ខេត្តមណ្ឌលគិរ រូបនេះ បានប្រើអំណាច លោកអភិបាលខេត្ត ដែលជាឪក្មេក ដើម្បីកាងក្រុមហ៊ុន យ៉ាន ចាវ នឹងក្រុមហ៊ុនផ្សេងៗទៀត នៅស្រុកកោះញែក ទើបការដឹកជញ្ជូនឈើខាងលើនេះ ដំណើរការបានយ៉ាងរលូន ។
ប្រភពភពបន្តថា រាល់ពេដំណើរការចេញឈើម្ដងៗ កហរុមហ៊ុន តែងតែមកឲ្យពឹងឲ្យលោក ញ៉ែម និវ័ន្ត ( ហៅ យ៉ត ) ស្នងការរង ខេត្តមណ្ឌលគិរ រូបនេះ ដើម្បីរត់ការ ឈើខុសច្បាប់ ដែលដាក់លើស PC ប្រសិនបើគ្មានលោកស្នងការងរូបនេះរត់ការ ឈើទាំងនោះ ក៍មិនអាចចេញពីទឹកដី ខេត្តមណ្ឌលគិរី រួចដែរ ។ ហើយស្នងការរងម្នាក់នេះ បានយកលុយពីម្ចាស់ឈើ ដើម្បីរត់ការបិតមាត់មន្ត្រីជំនាញ ក្នុងខេត្តមណ្ឌលគិរី ក្នុងមួយរថយន្តយីឌុប ចំនួន ២៥០០ ដុល្លារ ទាំងមានច្បាប់ នឹងអត់ច្បាប់?។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ មាន៧ ទៅ៨ ក្រុមហ៊ុន ទៀត នៅទឹកដីស្រុកកោះញែក ដែលលោកស្នងការរងរូបនេះ យកលុយរត់ការអញ្ចឹងដែរ?។
បើតាមប្រភពមន្ត្រីខាងលើ បានបន្តទៀតថា ក្នុងនោះក៍មានមន្ត្រីរដ្ឋបាលព្រៃឈើ ជាអ្នកចាំស៊ីញ៉េក្លែងឯកសារ ដើម្បីឲ្យឈើខុសច្បាប់ទាំងនោះ ទៅជាឈើស្របច្បាប់ យ៉ាងរលូនដែរ? ដោយមាន លោក ញ៉ែម និវ័ន្ត ( ហៅ យ៉ត ) ស្នងការរង ខេត្តមណ្ឌលគិរ នឹងជាកូនប្រសារចៅហ្វាយខេត្ត ចាំសម្របសម្រួល។ ហើយក្នុងនោះ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើ ក៍អាចមានជាប់ពាក់ព័ន្ធ ក្នុងករណីខាងលើនេះ ជាមួយក្រុមហ៊ុន យ៉ាន ចាវ យ៉ាងជ្រៅផងដែរ?។ ហើយលោក ឡោ សុខា ស្នងការនគរបាលខេត្ត នឹងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នឹងមន្ត្រីពាក់ព័ន្ធ ទូទាំងខេត្ត ក៍រក្សាភាពស្ងៀមស្ងាត់ផងដែរ ក្នុងករណីដ៍រសើបនេះ ។
ប្រភពពីមន្ត្រីសាលាខេត្ត សុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបឲ្យ CSNដឹងថា សកម្មភាពកាប់ឈើ នឹងដឹកជញ្ជូនឈើ ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកោះញ៉ែក យ៉ាងរង្គាលនោះ ក្រៅពីឧកញ៉ា ស៊ឹង សំអុល នឹងឧកញ៉ាមួយចំនួន ក៍នៅមានក្រុមហ៊ុនចិន ឈ្មោះ យ៉ាន ចាវ កំពុងបំពានកាប់ឈើ ដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច យ៉ាងគំហុកដែរ។ ហើយការដែលក្រុមហ៊ុន យ៉ាន ចាវ អាចកាប់បំផ្លាញដឹកជញ្ជូនយ៉ាងរលូនយ៉ាងនេះ ដោយមានការឃុបឃិត បើកដៃពីសំណាក់មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី ក៍ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័នទៀត ជាពិសេសលោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តតែម្តង។















