https://youtu.be/SF-GJbyBfZw
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ លោក ផេង វុធ ត្រូវបានមន្ត្រីក្រោមឱវាទ នឹងមន្ត្រីរាជការ ខេត្តតាកែវ មួយចំនួន បានបង្ហើបឲ្យដឹងថា ច្រើនឆ្នាំមកនេះ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ និងបក្ខពួក គិតតែពីរឿងប្រមូលលុយ ធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងក្រអឺតក្រទម គ្មានញញើតអ្វីទាំងអស់។ ហើយអាជីវកម្មរណ្ដៅដី ជីកកកាយដីភ្នំ ដីទួល បូមខ្សាច់ អត់ច្បាប់ជាច្រើនកន្លែង កំពុងដំណើរការយ៉ាងរលូន ព្រោះមានការឃុបឃិត បើកដៃពីសំណាក់ លោក ផេង វុធ និងបក្ខពួកតែម្តង? ។
ជាក់ស្ដែ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ អង្គភាព CSN បានចុះទៅយកព័ត៌មាន ពាក់ព័ន្ធប្រភពបានបង្ហើប ឲ្យដឹងខាងលើ ក៍ប្រទះឃើញ រណ្ដៅជីកអាចម៌ ធ្វើអាជីវកម្ម នៅជើងភ្នំមួយកន្លែង ដែលមានទ្រុងទ្រាយធំ នៅចំណុចជើងភ្នំ វិហារចិន ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កំពុងធ្វើសកម្មភាព ជីកកកាយយកអាចម៌ដីជើងភ្នំ យ៉ាងគគ្រិកគគ្រេង មិនដឹងថា មានច្បាប់ត្រិមត្រូវ ឬយ៉ាងណានោះទេ ប៉ុន្តែមានអ្នកមើលការខុសត្រូវម្នាក់ ជាស្ត្រី បានប្រើសម្ដី មកកាន់អ្នកព័ត៌មានយើង យ៉ាងក្រអឺកត្រទម ថែមទាំងបាននិយាយថា បើចង់ដឹងច្បាស់ ទៅសួរឈ្មោះ វុធ ប្រធានរ៉ែ នឹងថាមពលទៅ ។
សូមបញ្ជាក់ថា ទីតាំងធ្វើអាជីវកម្ម ជីកកកាយយកអាចម៌ដីជើងភ្នំខាងលើនេះ ហាក់ដូចគ្មានខ្លាចញញើត អ្វីបន្តិចសោះឡើយ មិនដឹងថា ឈ្មួញធ្វើអាជីវកម្ម ជីកកកាយជើងភ្នំខាងលើនេះ ផ្កាយប៉ុន្មាននោះទេ ឬមួយអាងខ្នងលោក ផេង វុធ ប្រធានមន្ទីររ៉ែ នឹងថាមពល ខេត្តតាកែវ ឬយ៉ាងណា ព្រោះថា៖ ការដឹកជញ្ជូនអាចម៌ដី របស់ក្រុមឈ្មួញខាងលើ គឺខុសនូវបទដ្ឋានបច្ចេកទេស ហាក់ដូចជារណ្ដៅដី អានាធិបតេយ្យ គ្មានច្បាប់ណែនាំអញ្ចឹង ដោយរថយន្តទាំងនោះ ដឹកជញ្ជូនអាចម៌ដី លើសខ្ពស់ហួសពីទ្រុង ហើយមិនមានគ្របតង់ ឬស្បៃ នឹងលាងកង់សំអាត មុនឡើងធ្វើចរាចរណ៍ លើផ្លូវកៅស៊ូឡើយ ជាហេតុធ្វើឲ្យប៉ះពាល់ បរិស្ថានយ៉ាងធ្នន់ធ្ង។
ដូច្នេះលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មិនគួរបណ្ដែត
បណ្ដោយ ឲ្យលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ សម្ងំស្ងៀមធ្វើមិនដឹង ធ្វើមើលមិនឃើញ រាល់សកម្មភាព ក្រុមឈ្មួញ ជីកកកាយយកអាចម៌ តាមតំបន់ជើងភ្នំ តាមអំពើចិត្តទៀតទេ ។ ហើយទន្ទឹមនឹងនេះ លោក អ៊ូច ភា អភិបាល ខេត្តតាកែវ ត្រូវប្រជាពលរដ្ឋរិះគន់ថា តែងធ្វើមិនដឹងមិនឮ អ្វីទាំងអស់ ចំពោះសកម្មភាព របស់លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ ព្រមទាំងបក្ខពួក។
បើតាមប្រភព ពីប្រជាពលរដ្ឋ នៅឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានឲ្យ CSN ដឹងថា បច្ចុប្បន្នមានក្រុមឈ្មួញ ធ្វើអាជីវកម្ម ជីកយកអាចម៌ដី តាមតំបន់ជើងភ្នំ យ៉ាងពេញបន្ទុក ហើយប្រធានការិយាល័យរ៉ែ និងថាមពល ស្រុកស្រុកគិរីវង់ ក៏ដូចជាលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ ធ្វើមិនដឹងមិនឮ អ្វីទាំងអស់។
ប្រភពពីមន្ត្រី នៅក្នុងមន្ទីររ៉េ និងថាមពល ខេត្តតាកែវ មួយចំនួន បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិត បើកដៃពីសំណាក់ប្រធានការិយាល័យរ៉ែ និងថាមពល ស្រុកគិរីវងើ និងពីសំណាក់លោក ផេង វុធ ទេនោះ គឺឈ្មួញមិនហ៊ានធ្វើសកម្មភាព ជីកកកាយយកអាចម៌ដី តាមតំបន់ជើងភ្នំខាងលើនេះ តាមអំពើចិត្ត ដូចសព្វថ្ងៃនេះឡើយ។ ដូច្នេះក៍មានការអំពាវនាយ ដល់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មិនគួរបណ្ដោយ ឲ្យលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ ព្រមទាំងបក្ខពួក ធ្វើអ្វីៗតាមអំពើចិត្ត តទៅទៀតទេ។
បើតាមប្រភពដែលស្និទ្ធ នឹងលោក ផេង វុធ បានឲ្យ CSN ដឹងថា ការ
ដែលលោក ផេង វុធ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូច ជាឃុបឃិតឲ្យឈ្មួញជីករណ្ដៅដី ជីកកកាយដីភ្នំ បូមខ្សាច់ តាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងក្រសួងរ៉ែ និងថាមពលផងដែរ។
ជាក់ស្ដែងបច្ចុប្បន្ន អាជីវកម្ម ជីករណ្ដៅដី ជីកកកាយដីភ្នំ នៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានគេដឹងថា ជាប្រភពចំណូលដ៏សំខាន់ របស់លោក ផេង វុធ និងបក្ខពួក ដូច្នេះហើយទើបលោក ផេង វុធ មិនចាត់វិធានការទប់ស្កាត់ រួចបណ្ដោយឲ្យបទល្មើស រាលដាលកាន់តែខ្លាំងថែមទៀត។
ប្រភពពីមន្ត្រី នៅក្នុងមន្ទីររ៉េ និងថាមពល ខេត្តតាកែវ បានបង្ហើបឲ្យដឹងទៀតថា ក្នុងតួនាទីជាប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ ច្រើនឆ្នាំកន្លងទៅនេះ គឺលោក ផេង វុធ និងបក្ខពួក របស់ខ្លួន ឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្ត ហើយអាជីវកម្មរណ្ដៅដី សកម្មភាពកាយដីភ្នំ និងសកម្មភាព បូមខ្សាច់ ក្នុងខេត្តតាកែវ ជាច្រើនកន្លែង សុទ្ធសឹងតែ ពុំមានច្បាប់អនុញ្ញាតឡើយ។
តែទោះយ៉ាងណាក្ដី ពាក់ព័ន្ធករណីខាងលើនេះ CSN មិនអាចស្វែងរកសុំការបកស្រាយបំភ្កឺ ជុំវិញបញ្ហានេះបានទេ កាលពីថ្ងៃទី០១ សីហា ឆ្នាំ២០១៩ នេះ ដោយទៅដល់មន្ទីររ៉ែ នឹងថាមពល ប្រាប់ថា មិនបានជួប ហើយក៍ពុំមានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនងផងដែរ អង្គភាយលងសង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺ ពីលោក ផេង វុធ ប្រធានមន្ទីររ៉ែ នឹងថាមពល ខេត្តតាកែវនូវពេលក្រោយ បន្ទាប់ពីធ្វើការចេញផ្សាយកេខនេះ៕















