ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000 / 076 28 44444
លោក សេង វណ្ណារ៉ា អតីត អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ទីបំផុតត្រូវបានអភិក្រមទី៥ ការវះកាត់ របស់សម្ដេចតេជោ ហ៊ុន សែន នាយកនាយករដ្ឋមន្ដ្រីនៃកម្ពុជ សម្រេចអនុវត្តហើយ បន្ទាប់ពីរកឃើញថា លោក សេង វណ្ណារ៉ា មានជាប់ពាក់ព័ន្ធ នឹងដីសាធារណៈរបស់រដ្ឋ ជិត១ពាន់ហិចតា នៅក្នុងខេត្តមណ្ឌលគិរី ។
ជុំវិញករណីខាងលើនេះ មហាជនជាច្រើន ក៍បានលើកឡើងផងដែរថា រឿងនេះ មិនខុសអីបពីបួលគ្នា ចូលហាងបាយតុរួមគ្នាតែមួយ ប៉ុន្តែទុកឲ្យ លោក សេង វណ្ណារ៉ា ចេញលុយតែម្នាក់ឯង ដូចជាមិនសមទេ ព្រោះករណីនេះ បើមិនមានការឃុបឃិត មិនមានការពាក់ព័ន្ធ ជាមួយនឹងមន្ដ្រីអាជ្ញាធរ តាំងពីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋានទេ ក៍លោក សេង វណ្ណារ៉ា មិនអាចធ្វើទៅកើតដែរ ព្រោះថា កន្លងមកថ្នាក់ខេត្ត ធ្លាប់ចេញលិខិតប្រគល់ឲ្យលោក សេង វណ្ណារ៉ា ដល់ក្រោយមក អភិបាលខេត្ត បានចេញលិខិតដកមកវិញ ដល់ពេលមានរឿង តែលោក សេង វណ្ណរ៉ា ម្នាក់ឯង ដូច្នេះមហាជន ចាំមើលថា អ្នកណាខ្លះ ជាប់ពាក់ព័ន្ធក្នុងរឿងនេះ។
ជាមួយគ្នានេះ មានធ្លាយឯកសារមួយចំនួន ដែលពាក់ព័ន្ធគ្នា អាចជាការឃុបឃិត ប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធ មានតាំងពីមេភូមិ មេឃុំ អភិបាលស្រុកកោះញែក និង លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នោះផងដែរ ។
គួរម្លឹកថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកលោក សេង សុវណ្ណារ៉ា ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិ ចូលមូលដ្ឋាន ខេត្តមណ្ឌលគិរី ដោយដាក់ជំនួស ដោយលោក មាស ប្រុស ប្រធានរដ្ឋបាល សាលាដំបូង ខេត្តមណ្ឌលគខេត្តមណ្ឌលគិវិញ ។
ស្របពេលជាមួយគ្នានេះដែរនានេះដែរ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ បញ្ចប់មុខតំណែងលោក សេង សុវណ្ណារ៉ា ពីអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ដោយយោងតាមសេចក្តីក្រាបបង្ខំ ទូលថ្វាយរបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
នៅពេលនេះ មជ្ឈដ្ឋានជាច្រើន កំពុងរង់ចាំមើលថា តើ លោក សេង សុវណ្ណារ៉ា និង អ្នកពាក់ព័ន្ធទាំងអស់ នឹងមានវាសនាយ៉ាងដូចម្តេច អាចនឹងត្រូវអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតដែរឬទេ ? ក្នុងនោះសូម្បីតែមេភូមិឈ្មោះ ហុីង ច្រៈ , មេឃុំឈ្មោះ ហាន សុខន, អភិបាលស្រុកកោះញែក ឈ្មោះ សុិន វណ្ណវុឌ្ឍ និងអភិបាលខេត្តឈ្មោះ ស្វាយ សំអ៊ាង ដែលបានចុះហត្ថលេខា និងបោះត្រាលើឯកសារ រំលោភយកដីរដ្ឋយ៉ាងច្បាស់ក្រឡែតនោះ អាចថាជាការ ផ្សំគំនិត ជាមួយលោក សេង សុវណ្ណារ៉ា តើអាចប្រឈមនិងអភិក្រមទី៥ របស់រដ្ឋាភិបាលដែរឬទេ? ។
សូ
រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើអស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕
















