ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000 / 076 28 44444
ខេត្តតាកែវ ៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា រហូតមកទល់ពេលនេះ ការសាងសង់របងថ្ម បេតុង រំលោភយកដីប្រឡាយបង្ហូរទឹក នៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ពីសំណាក់បុគ្គល មានលុយ ឈ្មោះ សែម សារ៉ែនឌី បានសម្រេចហើយ ទោះបីមានការតវ៉ា ពីប្រជាពលរដ្ឋ ស្នើសុំទៅអាជ្ញាធរស្រុក នឹងជំនាញចុះពិនិត្យ យ៉ាងណាក៍ដោយ ក៍នៅតែមិនអាចបញ្ឈប់ សកម្មភាពសាងសង់បានដែរ ទាំងនេះកើតឡើងដោយសា មកពីលោកចៅហ្វាយស្រុក អសមត្ថភាព ឬមួយយ៉ាងណា។
ជុំវិញករណីខាងលើនេះសេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្រោយមានការតវ៉ា ពីបងប្អូនប្រជាពលរដ្ឋ រស់នៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ទៅលើអ្នកមានលុយ សាងសង់របងថ្ម បេតុង ក្នុងប្រឡាយទឹកខាងលើ ពួកគាត់បានស្នើសុំ ឲ្យអាជ្ញាធរជំនាញ ជួយចុះពិនិត្យ តែក្រោយពេលចុះពិនិត្យ លើកទី១ ឃើញថា អាជ្ញាធរស្រុក និងមន្ត្រីជំនាញ បានធ្វើការហាមឃាត់ មិនអនុញ្ញាតិឲ្យសាងសង់របងនោះឡើយ ក៍ប៉ុន្ដែ ការហាមឃាត់របស់អាជ្ញាធរនោះ គ្មានប្រសិទ្ធភាព រយ:ពេល ជាងពីរខែមកនេះ គឹតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ របងថ្ម បេតុង ប្រមាណជិត ៣០០ម៉ែត្រ បានលាតសន្ធឹង សឹងដាច់កន្ទុយភ្នែក នៅក្នុងប្រឡាយបង្ហូរទឹក បានធ្វើរួចរាល់ទៅហើយ មិនដឹងថា ការអនុវត្តន៍ច្បាប់ របស់អាជ្ញាធរស្រុក នឹងមន្ត្រីជំនាញ បែបណានោះទេ ។
ពា
លោក លន់ ហួត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងនិងភូមិបាលស្រុកត្រាំកក់ បានឲ្យដឹងថា លោក សែម សារ៉ែនឌី ដែលជាម្ចាស់ក្បាលដី លេខ០២០២ ពិតជាបានសាងសង់របងថ្ម រំលោភចូលដីប្រឡាយទឹក ចំនួន០.៣០ម៉ែត្រ និងមានប្រវែង ៤៣ម៉ែត្រ ពិតប្រាដកមែន។ ហើយដោយឡែក អាជ្ញាធរស្រុកត្រាំកក់វិញ ក៍បានទទួលស្គាល់ថា ការសាងសង់របងថ្ម បេតុងខាងលើនេះ ពិតជាបានរំលោភ ចូលក្នុងប្រឡាយមែន តែជាង ២តឹកប៉ុណ្ណោះ ។
ករណីនេះ បានធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងស្រុកត្រាំកក់ អស់ជំនឿ និងបាត់បង់ទំនុកចិត្ត ទៅលើការអនុវត្តច្បាប់ របស់អាជ្ញាធរស្រុកត្រាំកក់ នឹងមន្ត្រីជំនាញយ៉ាងខាំ្លង។ ហើយថែមទាំងបានរិះគន់ យ៉ាងចាស់ដៃថា នេះបើយោងទៅតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា បើធ្វើជាចៅហ្វាយស្រុក ចៅហ្វាយខេត្ត មិនហ៊ានហាមឃាត់ ក្រុមហ៊ុន ឬអ្នកមានលុយ សាងសង់នៅទេ គួរតែចុះចេញពីតំណែង ទុក្ខឲ្យពួកនោះ មកធ្វើជាចៅហ្វាយស្រុក ចៅហ្វាយខេត្ត ជំនួយវិញ បើហាមឃាត់មិនស្ដាប់ទេ វាយកម្ទេចទៅ អីក៍ពិបាកម្លេះ ប្រហែលត្រូវសំណែន នូវពេលចុះពិនិត្យទេដឹង បានជាចុះពិនិត្យហើយ ក្រោយមកនាំគ្នាសម្ងំស្ងៀម ទុកឧកាសឲ្យជនបំពានប្រឡាយ ធ្វើអ្វីៗស្រេចតែអំពើចិត្ត ។
ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋជាច្រើន ក៍បានលើកឡើងថា ឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាល ខេត្តតាកែវ បានយល់ជ្រាបដែលឬទេ ក្នុងករណីនេះ បើឯកឧត្តម បានជ្រាបហើយនោះ ឯឧត្តម មានវិធានការបែបណា ទៅលើបុគ្គល សែម សារ៉ែនឌី រំលោភបំពាន យកប្រឡាយបង្ហូរទឹក របស់រដ្ឋ ដោយមិនអឿនខ្មាស់នេះ ? ។ ក្នុងនាមឯកឧត្តម ជាថ្នាក់ដឹកនាំខេត្ត ករណីនេះ ជារឿងតូចតាចទេ កំធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន ឈឺក្បាល ព្រោះតែរឿងតូចតាចនេះ គួរតែអនុវត្តច្បាប់ ឲ្យបានតឹងរ៉ឹង ទៅលើជនខិលខូច ដូចជាបុគ្គល រំលោភយកប្រឡាយ ខាងលើនោះផង បើមិនចាត់វិធានការទេ វានឹងក្លាយទៅជាគំរូអាក្រក់ ទៅដល់ជនខិលខូច ក្រោយៗទៀត មិនខានឡើយ ។
ជុំវិញករណីនេះ CSN មិនអាចស្វែងរកការបំភ្លឺ ពីម្ចាស់ក្បាលដី មានឈ្មោះ សែម សារ៉ែនឌី ដែលបានសាងសង់របង ចូលទៅក្នុងប្រឡាយ ស្ថិតនៅចំណុច ភូមិ/ឃុំ ខាងលើបានទេ ដោយពុំមានលេខទូរស័ព្ទ សម្រាប់ទំនាក់ទំនង៕
















