ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 078 55 11 12 / 097 777 6000
ថ្មីៗនេះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក បានបង្ហាញការបែកធ្លាយវីដេអូ ភាពមិនប្រក្រតី របស់មន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ប្រព្រិត្តអំពើពុករលួយ ជំរិតទាប្រាក់ ពីប្រជាពលរដ្ឋម្ចាស់រថយន្ត ចំនួន ៥០០០ ដុល្លារ ថ្នូរការដោះលែងវិញ នូវរថយន Lexus RX 330 ពណ៌ស អត់ពន្ធ ១គ្រឿង ដែលកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ចាប់ឃាត់កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងមក។
ប្រភពព័ត៌មាន ពីប្រជាជនម្នាក់ ដែលជិះរថយន្ត Lexus RX 330 ពណ៌ស អត់ពន្ធ ហើយត្រូវបានមន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ចាប់ឃាត់កាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៩ កន្លងមក ជំរិតទារប្រាក់ ៥០០០ ដុល្លារ ទេីបដោះលែង បានអោយដឹងថា គ្រួសារគាត់ បានយកលុយចំនួន ៥០០០ ដុល្លារ ទៅអោយឈ្មោះ ឡុន ឡន យកទៅអោយ លោក លឹម ហាក់ ក្រោយពីលោក លឹម ហាក់ ទទួលបានលុយហេីយ ទើបដោះលែងម្ចាស់រថយន្ត និង រថយន្តវិញ ។ ដោយរងការឈឺចាប់ ម្ចាស់រថយន្តបានថតវីដេអូ ពេលប្រគល់លុយ ទុកជាភស្តុតាង ដើម្បីទុកប្ដឹងអំពីហេតុការណ៍ ចាប់ជំរឹតនេះ ។
បើតាមប្រភពព័ត៌មាន បានបញ្ជាក់ថា រថយន្ដ Lexus RX 330 ពណ៌ស អត់ពន្ធ ១គ្រឿង ដែលកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ចាប់ឃាត់កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងមកនោះ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឈ្មោះ ម៉ៅ ទិញយកទៅប្រេីតែម្ដង។
គួររំលឹកថា កន្លងមក លោកនាយឧត្ដមសេនីយ៍នី សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅក្នុងពិធីប្រកាសផ្ទេរ ភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីកងរាជអាវុធហត្ថ ជំនួសតំណែង លោក គីម រស្មី អតីមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។ លោកនាយឧត្ដមសេនីយ៍នី សៅ សុខា មានប្រសាសន៍ ក្នុងសម្តីធ្ងន់ៗ នៅចំពោះមុខមន្ត្រីក្រោមឱវាទ របស់លោកថា មិនត្រូវយកឋានៈ និងតួនាទី របស់ខ្លួន ដើម្បីយកទៅធ្វើជាមុខរបរឡើយ ដើម្បីចៀសវាងការចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋ ដែលនាំអោយមានភាពប៉ះពាល់តម្លៃ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងវិន័យ របស់កងកម្លាំង ។ ហើយក្នុងនាឱកាសនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានព្រមានថា ប្រសិនបើលោករកឃើញមន្ដ្រីរូបណា យកឋានៈ និងតួនាទីទៅប្រព្រឹត្ដិទង្វើទាំងនោះ នឹងត្រូវទទួលទោសជាក់ជាពុំខាន។
ត្រង់ចំណុចនេះ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានព្រមានថា ប្រសិនបើរូបលោក រកឃើញថា មន្ត្រីរូបណា បានប្រព្រឹត្តិទង្វើ មិនគប្បី និងអសកម្មណាមួយ ក្នុងអង្គភាពនីមួយៗ មន្ត្រីរូបនោះ នឹងត្រូវទទួលទោស ដោយមិនអាចយមិនអាចលើកលែងជាក់ជាពុំខាន ឬមិនអាចលើកលែងឲ្យបាននោះទេ។
ពាក់ព័ន្ធទង្វើរមិនគម្បី របស់មន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង មហាជនជាច្រើន បាននាំគ្នាលើកឡើង ដូច្នេះថា ទោះមានការព្រមាន ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស យ៉ាងណាក៍ដោយ ក៍មន្ត្រីពុករលួយ មួយចំនួននោះ មិនខ្លាចញញើតដែរ ព្រោះពួកគេរួមគ្នា ជាប្រព័ន្ធ បានល្អណាស់ ជាក់ស្ដែង ដូចជាករណីនេះអញ្ចឹង លោកនាយឧត្តមសេនីយ៍ បានត្រឹមតែ កោកៗ សិកមាត់ត្រដោក តែឆ្អើតពោះក្របី ព្រមានយ៉ាងណា ក៍អស់លោកមន្ត្រីពុករលួយទាំងនោះ មិនព្រមចោលកំកើត ជាត្រីងៀតឆ្លៀតពង ឬកន្ទេធំបន្លំដេកដែរ ។
ពាក់ព័ន្ធករណីខាងលើ មជ្ឈដ្ឋាន ក៍កំពុងរងចាំមើលផងដែរ ក្រោយពីសាយភាយ ក្លិនមិនល្អ ចេញពីកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំងនេះ ថាតើ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស មានចំណាប់ការបែបណា ទៅលើមន្ត្រី កងរាជអាវុធហត្ថ ដែលយកអំណាចតួនាទី ទៅប្រព្រឹត្ត ទង្វើរបែបនេះ។
ទោះយ៉ាងណាក្ដី ព័ត៌មានខាងលើនេះ គ្រាន់តែជាព័ត៌មាន តែមួយខាងតែប៉ុណ្ណោះ ដោយឡែក ពាក់ព័ន្ធរឿងរាវនេះ អង្គភាព គេហទំព័រ CSN មិនទាន់អាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក ឡុន ឡន នឹងលោក លឹម ហាក់ បានទេ នូវរសៀលថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ នេះ ដោយពុំមាន លេខទូរស័ព្ទ ទំនាក់ទំនង៕ ព័ត៌មានបឋម
















