ចេញផ្សាយដោយ៖ អង្ភាភពគេហទំព័រ { CSN } ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 076 28 44444 / 097 777 6000
បច្ចុប្បន្នគេសង្កេតឃើញ ការរំលោកបបំពាន ជីកឈូសឆាយភ្នំ យកថ្ម ឬ អាចម៌ដី ធ្វើអាជីវកម្ម នឹងកាយវាទភ្នំធ្វើជាកម្មសិទ្ធិ ស្ទើគ្រប់ភ្នំ នៅតាមបណ្ដាលខេត្តនិមួយៗ នៃប្រទេសកម្ពុជាយើង ដំណើការធ្វើសកម្មភាពទៅបាន យ៉ាងរលូននេះ ដោយខ្លះ យោងហេតុផល មានអញ្ញាប័ណ្ណ ពីថ្នាក់នេះថ្នាក់នោះ ខ្លះទៀតធ្វើទាំងបំពាន ដោយអាងមានលុយមានអំណាច ហើយខ្លះទៀត ធ្វើទៅបាន ក៍ដោយសាមានការឃុបឃិត នឹងផ្ដល់ប្រយោជន៍ ជូនលោកចៅហ្វាយស្រុក ជាថ្នូរក្នុងការធ្វើមិនដឹងមិនឮ ហើយសម្ងំដេក បណ្ដោយឲ្យបុគ្គល មានលុយ មានអំណាច ធ្វើអ្វីស្រេចតែអំពើចិត្តនេះផងដែរ ។
ជាក់ស្ដែងថ្មីៗនេះ មានសេកក្ដីរាយការណ៍ថា ភ្នំកូនសេក ជាប់ផ្លូវ៧៦ ស្ថិតនៅភូមិតាអង់កាតែ ឃុំតាអង់ ស្រុកកូន មុំខេត្ដរតនគិរី ត្រូវបានបុគ្គល មានលុយដាក់គ្រឿងច្រក កាយភ្នំ ដើម្បីវាទយកដី ធ្វើជាកម្មសិទ្ធិ ដោយបំពានច្បាប់។ ហើយអាជ្ញាធរស្រុកកូនមុំ ឆ្លើយថា អត់ទាន់បានដឹងនៅឡើយទេករណីនេះ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ស្រុកកូនមុំ ខេត្តរតនគិរី បានឲ្យដឹងថាកាលពីខែមិថុនា ឆ្នាំ២០១៩ មានឈ្មួញបីក្រុម បានដាក់គ្រឿងចក្រ ( អេស្កាវទ័រ ) ចូលកាយភ្នំយកអាចម៌ដី ចេញជាបន្ដបន្ទាប់ ដើម្បីលក់ធ្វើអាជីវកម្ម ដោយសម្អាងថា ម្ចាស់កាន់កាប់ភ្នំនោះ នៅភ្នំពេញ មានប័ណ្ណកម្មសិទ្ធ។ បានអនុញាត អោយពួកគេ កាយយកដីលក់ ។
ប្ប្រភពដដែល បានឲ្យដឹងទៀតថា ភ្នំដែលគេកាយរំលាយនោះ ជាភ្នំអច្ឆិរិយ:មួយ ដែលពលរដ្ឋនៅតំបន់នោះ តែងតែគោរពបូជាគ្រប់រដូវកាល គឺតាំងពីដូនតារៀងមក។ ក៍ប៉ុន្ដែមកដល់ពេលនេះ ភ្នំខាងលើនេះ ត្រូវគេកាប់ឈើអស់ រួចគាស់កាយដីបំផ្លាញ ស្ទើតែរលាយអស់ទៅហើយ។ចំណែកអាជ្ញាធរ នៅមូលដ្ឋាន នៅមិនទាន់មានវិធានកាទប់ស្កាត់នៅឡើយទេ។
ពាក់ពន្ធ័ករណីនេះបលោក សេក ហៃ អភិបាលស្រុកកូនមុំ បានប្រាប់អ្នកព័ត៌មានយើង ប្រើខេត្តរតនគិរី កាលពីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នេះ តាមទូរស័ព្ទថា ភ្នំដែលគេដាក់គ្រឿងចក្រ ឈូសឆាយកាយយកដីលក់ នៅចំណុចខាងលើនោះ មកដល់ពេលនេះ លោកនៅមិនទាន់បានដឹងថា យ៉ាងណានៅឡើយទេ។ ហើយលោកបានបន្ដថា ករណីនេះ លោកនឹងចាត់កម្លាំង អោយចុះទៅពិនិត្យមើល ដល់ទីតាំងនោះជាបន្ទាន់។
បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មួយសន្ទុះក្រោយ ទទួលបានថា មានខាងមន្ដ្រីប៉េអឹម ស្រុកកូនមុំ បានចុះមកតាមបញ្ជា របស់ចៅហ្វាយស្រុក ក៍ប៉ុន្តែ មន្ដ្រីប៉េអឹមនោះ មកដល់ពាក់កណ្ដាលផ្លូវ ហើយទូរស័ព្ទ មកអ្នកអ្នកព័ត៌មាន បញ្ជាក់ពីដំណើរដើមទង រួចក៍ត្រឡប់ទៅកន្លែងវិញទៅ ទំនងជាខ្លាចអំណាច បុគ្គលដែលបំពានយកភ្នំរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិនោះហើយ ទើបមកដល់ពាក់កណ្ដាលផ្លូវ ហើយត្រឡប់ទៅវិញបែបនេះ។ ក៍ប៉ុន្តែ ការខកខាន មិនបានចុះទៅបំពេញភារកិច្ច តាមបញ្ជារបស់ចៅហ្វាយស្រុកកូនមុំ បែបនេះ ត្រូវបានមន្ត្រីប៉េអឹមនោះ បញ្ជាក់ថា ចាំពួកឈ្មួញដាក់គ្រឿងចក្រ ចូលធ្វើសកម្មភាពម្ដងទៀត ចាំលោកទៅ។
ប្រភពពីមន្ត្រីសាលាខេត្តរតនគិរី បានបង្ហើប អោយ CSN ដឹងផងដែរថា ដីភ្នំ , ដីបឹង និងដីព្រៃ លម្អររមណីយដ្ឋាន មួយចំនួន នៅខេត្ដរតនគិរីមកដល់ពេលនេះ ត្រូវបានអ្នកមានអំណាច មានលុយ បានចាប់ដៃគ្នា ចូលកាន់កាប់ ស្ទើតែគ្រប់ទីកន្លែង ដោយសម្អាងថា មានប័ណ្ណសម្គាល់កម្មសិទ្ធិ ពីអាជ្ញាធរពាក់ព័ន្ធ នៅមូលដ្ឋានខេត្ដនេះ៕













