ចេញផ្សាយដោយ៖ ការិយាល័យ ស៊ី អេស អិន ( CSN ) ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន ចាងហ្វាងការផ្សាយ លោក បាន គន្ធី ទូរស័ព្ទ លេខ : 076 28 44444 / 097 777 6000
ខេត្តតាកែវ៖ កន្ទេលធំបន្លំដេក កិបកេង បែបពុករលួយ របស់លោក យឹម ច័ន្ទថន នាយកប្រត្តិប័ត្រ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ត្រូវបានលាតត្រដាង ជាសាធារណៈ ក្រោយពីមានការផ្លាស់ប្ដូរ ហិរញ្ញឹកថ្មី ដោយមានលោក ហោ ប៊ុនវឌ្ឍន៍ ជាប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ មកកាន់ជាហិរញ្ញឹក របស់សាខា ហើយមានការសើរើ នូវបញ្ជីស្នាម ទើបមានការបែកធ្លាយរឿងនេះតែម្ដង។
បើតាមប្រភព ពីមន្ត្រីសាលាខេត្ត សុំមិនចញ្ចេញឈ្មោះ បានឲ្យដឹងថា លោក យឹម ច័ន្ទថន នាយកប្រត្តិប័ត្រ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានយកលុយ របស់សាខាកាកបាទក្រហមកម្ពុជា ចំនួន ៣០០០០ដុល្លា? អោយទៅប្រពន្ធ ដើរចងការឯកជន អោយពលរដ្ឋ ពេញក្រុងដូនកែវ យ៉ាងរំភើយ។
ជុំវិញករណីខាងលើនេះ អ្នកព័ត៌មានយើង បានទូរស័ព្ទទៅកាន់ លោក ហោ ប៊ុនវឌ្ឍន៍ ដើម្បីសុំកាបំភ្លែ ប៉ុន្តែលោកមិនបានបំភ្លឺ អោយបានច្បាស់លាស់នោះទេ ដោយលោកថា « ស្ដាប់អត់ច្បាស់ទេ ជាប់រវល់ » ហើយក៍បានបិតទូរសព្ទ័តែម្តង។
ចំណែកលោក យឹម ចន្ទ័ថន នាយកប្រត្តិប័ត្រ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានឆ្លើយយ៉ាងខ្លីថា « លោកពិតជាបានធ្វើរឿងនេះ ពិតមែន តែលោករកចំណូល ឲ្យសាខាទេ»។
តែទោះយ៉ាងនេះក្តី មហាជនសម្តែងការងឿងឆ្ងល់ជាខ្លាំង បន្ទាប់ពីបានលឺសំដីលោក យឹម ចន្ទ័ថន ឆ្លើយដោះសារបែបនេះ ពីព្រោះកន្លងមកមិនដែលឃើញ កាកបាទក្រហម រកចំណូលដោយរបៀបនេះនោះទេ៕
















